មក​ស្គាល់​តំបន់​ទេសចរណ៍​ធម្មជាតិ​ទាំង​១២ ​ដែលត្រូវ​បាន​ចុះ​​ព្រះរាជក្រឹត្យ​ជា​ឧទ្យាន​ជាតិ​របស់​កម្ពុជា​

ឧទ្យានជាតិ ជា​តំបន់​ដែល​កំណត់​ដោយ​ព្រះរាជក្រឹត្យ​ទុក​សម្រាប់​ការពារ​ដែន​ធម្មជាតិ និង ទស្សនីយភាព ដើម្បី​បម្រើ​អោយ​វិទ្យាសាស្ត្រ អប់រំ និង​ទេសចរណ៍។ ក្រៅ​ពី​ឧទ្យាន​ជាតិ កម្ពុជា​នៅ​មាន​តំបន់​អភិរក្ស​ធម្មជាតិ​ផ្សេង​ៗ ដែល​អាច​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​គោលដៅ​ផ្សេង​ទៀត​ ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​តំបន់​នោះ។ តំបន់​ទាំងនោះ​ចែក​ចេញ​ជា តំបន់​ការពារ​ទេសភាព​ តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង និង ដែន​ជម្រក​សត្វ​ព្រៃ។

ចំពោះ​ឧទ្យាន​ជាតិ​ដែល​កំណត់​ដោយ​ព្រះរាជ​ក្រឹត្យ​មាន​ចំនួន​១២ រួមមាន៖

១. ឧទ្យាន​ជាតិ​សមុទ្រ​កោះរុង

ឧទ្យាន​ជាតិ​សមុទ្រ​កោះរុង គឺ​តំបន់​ធនធាន​ធម្មជាតិ​មួយ​ដែល​មាន​សក្ដានុពល​ទេសចរណ៍​ខ្លាំង​ ទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​។ វា​មាន​ទីតាំង​ភូមិសាស្ត្រ​ក្នុង​ខេត្ត​ព្រះសីហនុ មាន​ផ្ទៃ​ដី​ប្រមាណ ​៥២ ៤៤៨ ហិកតា ត្រូវ​បាន​កំណត់​ដោយ​ព្រះរាជក្រឹត្យ​ជា​ឧទ្យាន​ជាតិ​របស់​កម្ពុជា​នៅ ថ្ងៃទី១៣ ខែ​កញ្ញា ឆ្នាំ ២០១៦។

២. ឧទ្យាន​ជាតិ​វីរៈជ័យ 

ឧទ្យាន​ជាតិ​វីរៈ​ជ័យ មាន​សក្ដានុពល​ខ្លាំង​ទៅ​លើ​សត្វ​ព្រៃ និង​សម្រស់​ត្រកាល​នៃ​ធម្មជាតិ​។ ស្ថិត​ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​រតនៈ​គីរី និង​ខេត្ត​ស្ទឹង​ត្រែង ឧទ្យាន​ជាតិ​វីរៈជ័យ​មាន​ផ្ទៃ​ដី​ចំនួន​ ៣៣២ ៥០០ ហិកតា ត្រូវ​បាន​កំណត់​ដោយ​ព្រះរាជក្រឹត្យ​ជា​ឧទ្យាន​ជាតិ​របស់​កម្ពុជា​នៅ ថ្ងៃទី០១ ខែ​វិច្ឆិកា ឆ្នាំ ១៩៩៣។ នៅ​ទីនោះ​សម្បូរ​ទៅ​ដោយ​ធម្មជាតិ​ព្រៃ​ភ្នំ ជ្រលង​ដង​អូ រួម​ទាំង​សត្វ​ព្រៃ ​គឺ​ជា​សក្ដានុពល​ដ៏​អស្ចារ្យ​នៃ​ឧទ្យាន​ជាតិ​វីរៈជ័យ​នៃ​ភូមិសាស្ត្រ​ខេត្ត​ប៉ែកឦសាន្ត។ សត្វ​ព្រៃ​ជា​ច្រើន​កំពុង​សំងំ​រស់​នៅ​យ៉ាង​មាន​សេចក្តី​សុខ​ក្នុង​តំបន់​ឧទ្យាន​ជាតិវីរៈជ័យ។

៣.ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រវ៉ាញ​កណ្ដាល

មាន​ទីតាំង​ភូមិសាស្ត្រ​ស្ថិត​នៅ​ក្នុង​ខេត្ត​ចំនួន​បី​គឺ ខេត្ត​កោះកុង ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​កំពង់​ស្ពឺ។ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រវ៉ាញ​កណ្ដាល​មាន​ផ្ទៃ​ដី​ប្រមាណ ៤០១ ៣១៣ ហិកតា និង​ត្រូវ​បាន​ចុះ​ជា ព្រះរាជក្រឹត្យ​ជា​ឧទ្យាន​ជាតិ​របស់​កម្ពុជា​នៅ ថ្ងៃទី០៩ ខែ​ឧសភា ឆ្នាំ ២០១៦។

៤.ឧទ្យានជាតិជួរភ្នំក្រវ៉ាញខាងត្បូង

មាន​ទីតាំង​ភូមិសាស្ត្រ​ស្ថិត​នៅ​ក្នុងខេ​ត្ត​ចំនួន​បួន​រួមមាន​ខេត្ត​កោះកុង ខេត្ត​ពោធិ៍សាត់ ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​ព្រះសីហនុ។ ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រវ៉ាញ​ខាង​ត្បូងមាន​ផ្ទៃ​ដី​ប្រមាណ ៤១០ ៣៩២ហិកតា និង​ត្រូវ​បាន​ចុះ​ជា ព្រះរាជក្រឹត្យ​ជា​ឧទ្យាន​ជាតិ​របស់​កម្ពុជា​នៅ ថ្ងៃទី០៩ ខែ​ឧសភា ឆ្នាំ ២០១៦។

៥. ឧទ្យានជាតិកែប

មាន​ទីតាំង​ភូមិសាស្ត្រ​ស្ថិត​នៅ​ក្នុង​ខេត្តកែប លាតសន្ធឹងលើផ្ទៃដីប្រមាណ ១ ១៥២ហិកតា និង​ត្រូវ​បាន​ចុះ​ជា​ព្រះរាជក្រឹត្យ​ជា​ឧទ្យាន​ជាតិ​របស់​កម្ពុជា​នៅ ថ្ងៃទី២៥ ខែ​តុលា ឆ្នាំ ២០០៣។

៦. ឧទ្យានជាតិវ៉ើនសៃ-សៀមប៉ាង

មាន​ទីតាំង​ភូមិសាស្ត្រ​ស្ថិត​នៅ​ក្នុង​ខេត្ត​ចំនួន​ពីរ​គឺ ខេត្ត​ស្ទឹង​ត្រែង និង​ខេត្ត​រតនគិរី។ ឧទ្យាន​ជាតិ​វ៉ើន​សៃ​-សៀមប៉ាងលាតសន្ធឹងលើផ្ទៃដីប្រមាណ ៥៧ ៤៦៩ហិកតា និង​ត្រូវ​បាន​ចុះ​ជា​ព្រះរាជក្រឹត្យ​ជា​ឧទ្យាន​ជាតិ​របស់​កម្ពុជា​នៅ ថ្ងៃទី០៩ ខែ​ឧសភា ឆ្នាំ ២០១៦។

៧. ឧទ្យាន​ជាតិ​សុរាម្រិត-កុសមៈ(គិរីរម្យ)

មាន​ទីតាំង​ភូមិសាស្ត្រ​ស្ថិត​នៅ​ក្នុង​ខេត្ត​ចំនួន​បី​រួម​មាន​ខេត្ត​កំពង់​ស្ពឺ ខេត្ត​កំពត និង​ខេត្ត​ព្រះសីហនុ។ ឧទ្យាន​ជាតិ​សុរាម្រិត-កុសមៈ(គិរីរម្យ) លាតសន្ធឹងលើផ្ទៃដីប្រមាណ ៣៥ ២៣២ ហិកតា និង​ត្រូវ​បាន​ចុះ​ជា​ព្រះរាជក្រឹត្យ​ជា​ឧទ្យាន​ជាតិ​របស់​កម្ពុជា​នៅ ថ្ងៃទី២៨ ខែ​ធ្នូ ឆ្នាំ ២០១០។

៨. ឧទ្យានជាតិព្រះមុនីវង្ស(បូកគោ)

មាន​ទីតាំង​ភូមិសាស្ត្រ​ស្ថិត​នៅ​ក្នុង​ខេត្ត​ចំនួន​ពីរ​គឺ​ខេត្ត​កំពត និង​ខេត្ត​ព្រះសីហនុ។ ឧទ្យាន​ជាតិ​ព្រះ​មុនីវង្ស​(បូកគោ) លាតសន្ធឹងលើផ្ទៃដីប្រមាណ ១៥៤ ៤៥៨ហិកតា និង​ត្រូវ​បាន​ចុះ​ជា​ព្រះរាជក្រឹត្យ​ជា​ឧទ្យាន​ជាតិ​របស់​កម្ពុជា​នៅ ថ្ងៃទី២៨ ខែ​ធ្នូ ឆ្នាំ ២០១០។

៩. ឧទ្យានជាតិអូយ៉ាដាវ

មាន​ទីតាំង​ភូមិសាស្ត្រ​ស្ថិត​នៅ​ក្នុង​ខេត្តរតនៈគិរី លាត​សន្ធឹង​លើ​ផ្ទៃ​ដី​ប្រមាណ ១០១ ៣៤៨​ហិកតា និង​ត្រូវ​បាន​ចុះ​ជា​ព្រះរាជក្រឹត្យ​ជា​ឧទ្យាន​ជាតិ​របស់​កម្ពុជា​នៅ ថ្ងៃទី០៩ ខែ​ឧសភា ឆ្នាំ ២០១៦។

១០. ឧទ្យានជាតិព្រះសីហនុ(រាម)

មាន​ទីតាំង​ភូមិសាស្ត្រ​ស្ថិត​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ លាត​សន្ធឹង​លើ​ផ្ទៃ​ដី​ប្រមាណ ១៥ ០០០​ហិកតា និង​ត្រូវ​បាន​ចុះ​ជា​ព្រះរាជក្រឹត្យ​ជា​ឧទ្យាន​ជាតិ​របស់​កម្ពុជា​នៅ ថ្ងៃទី០១ខែ​វិច្ឆិកា ឆ្នាំ១៩៩៣។

១១. ឧទ្យានជាតិបុទុមសាគរ

មាន​ទីតាំង​ភូមិសាស្ត្រ​ស្ថិត​នៅ​ក្នុង​ខេត្តកោះកុង លាត​សន្ធឹង​លើ​ផ្ទៃ​ដី​ប្រមាណ ១៧១ ២៥០​ហិកតា និង​ត្រូវ​បាន​ចុះ​ជា​ព្រះរាជក្រឹត្យ​ជា​ឧទ្យាន​ជាតិ​របស់​កម្ពុជា​នៅ ថ្ងៃទី០១ខែ​វិច្ឆិកា ឆ្នាំ១៩៩៣។

១២. ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម(ភ្នំគូលែន)

មាន​ទីតាំង​ភូមិសាស្ត្រ​ស្ថិត​នៅ​ក្នុង​ខេត្ត​សៀមរាប លាត​សន្ធឹង​លើ​ផ្ទៃ​ដី​ប្រមាណ ៣៧ ៥០០​ហិក​តា និង​ត្រូវ​បាន​ចុះ​ជា​ព្រះរាជក្រឹត្យ​ជា​ឧទ្យាន​ជាតិ​របស់​កម្ពុជា​នៅ ថ្ងៃទី០១ខែ​វិច្ឆិកា ឆ្នាំ១៩៩៣៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម