សៀមរាបក៏មានស្ទឹងពពកដែរ នៅស្រុកស្វាយលើ​ មើលតែរូប ក៏ស្រស់ស្រាយ!

សម្រស់​ដ៏​ស្រស់​អស្ចារ្យ​នៅ​ស្ទឹង​ពពក ពិត​ជា​ទាក់ទាញ​ចំណាប់​អារម្មណ៍​អ្នក​ចូលចិត្ត​ដើរ​កម្សាន្ត​តាម​ទីកន្លែង​បែប​ធម្មជាតិ និង​ការ​ផ្សងព្រេង។ គ្រាន់តែ​មើល​រូប​ថត​ហើយ ចង់​ឃើញ​ផ្ទាល់ ចង់ទៅដល់ទីតាំងពិតៗ ដើម្បីផ្តិតយកទិដ្ឋភាពដ៏ស្រស់ត្រកាលនោះដោយនេត្រាទាំងសងខាង។

ជាក់ស្ដែង នៅ​ឯ​ខាង​ខេត្ត​សៀមរាប ក៏​មាន​ល្បី​អំពី​តំ​បន់​មួយ​នៅ​ក្នុង​ឃុំ​ខ្នងភ្នំ នា​ស្រុក​ស្វាយលើ ដែល​ត្រូវ​បាន​គេហៅថា «តំបន់​ស្ទឹងពពកសៀមរាប» នោះ គឺមាន ២ទីតាំង ៖ ពើង​ទុក​ព្រះ និង​ពើង​វត្ត​ចាស់ (ទីតាំងជាក់លាក់ មានដាក់លីងផែនទីនៅខាងក្រោមអត្ថបទ)។

តំបន់​ទាំង ២ នេះ បាន​ក្លាយ​ជា​គោលដៅទេសចរណ៍ថ្មី និង​ជាទី​ប្រាថ្នា​របស់ទេសចរ​ជាច្រើន​នាក់ ពិសេស​អ្នក​ស្រលាញ់​ការ​ដើរ​ព្រៃ​បោះតង់ មាន​ឆន្ទៈ​តស៊ូ​ក្នុងការដើរផ្សងព្រេង ក៏​ដូចជា​រុករក​ទីកន្លែង​ស្រស់​ស្អាត​ប្លែកភ្នែក ដែល​សម្ងំ​លាក់​ខ្លួន​នៅ​តំបន់​ដាច់ស្រយាល អម​ដោយ​ធម្មជាតិ​ខៀវ​ស្រងាត់​បែប​នេះ។

យ៉ាងណាមិញ យោងតាមប្រភពរបស់រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ដើម្បី​អាច​មើល​ឃើញ​ស្ទឹង​ពពក​បាន​ច្បាស់ និង​ស្អាត​ខ្លាំង​នោះ អ្នក​ទស្សនា​គួរតែ​ទៅ​លេង​នៅ​ខែ​ដែល​មាន​ភ្លៀង​ធ្លាក់ និង​ខែ​ត្រជាក់។

រីឯផ្លូវចូលទៅកាន់គោលដៅទាំង២នេះវិញ ទំព័រហ្វេសប៊ុករបស់រដ្ឋបាលខេត្តសៀមរាប ក៏​បាន​បញ្ជាក់​ផង​ដែរថា «ផ្លូវឡើងទៅលើភ្នំមិនពិបាកទេ តែបើផ្លូវចូលទៅកាន់ពើងទុកព្រះ រាងតូចបន្តិច អាចចូលបានតែម៉ូតូប៉ុណ្ណោះ។ ចំណែក​ផ្លូវ​ទៅ​ខាងពើងវត្តចាស់វិញ គឺអាចជិះឡានចូលទៅដល់»។

សម្រាប់អ្នកដែលបានទៅដល់ស្រុកស្វាយលើ តែមិនចង់ឡើងភ្នំ អ្នក​ក៏​អាច​ទស្សនា​រមណីយដ្ឋាន​កែច្នៃ​នៅ​ជាប់​ជើង​ភ្នំ​គូលែន ដែល​មានទីតាំងសម្រាប់ការសម្រាកបោះតង់ និង​ម្ហូប​អាហារ​ជាមួយ​រសជាតិ​ប្រចាំ​ស្រុក រួម​មាន ជ្រូក​កណ្តុរ​អាំងទឹកឃ្មុំ មាន់ដុតចុងសោម និងបុកក្រហម ជាដើម។

ទីតាំងពើងទុកព្រះ ៖ https://goo.gl/maps/VqALCjAJqFf1yuQy8

ទីតាំងពើងវត្តចាស់ ៖ https://goo.gl/maps/vhniYT5pJatP5s8R9

ប្រភពរូបភាព​ ៖ Sinun YN



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ