ខំសាងកេរ្ដិ៍ឈ្មោះរាប់ឆ្នាំរលាយអស់! Li YiFeng ត្រូវដាក់ចូលបញ្ជីខ្មៅជាផ្លូវការហើយ

រឿងអាស្រូវរបស់តារាប្រុស Li YiFeng បានធ្វើឱ្យល្បីកក្រើកក្នុងវិស័យសិល្បៈចិនខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ខណៈតារាប្រុសជាច្រើនទៀតក៏ត្រូវគេដាក់បន្ទុកសង្ស័យទៅលើថាមានជាប់ពាក់ព័ន្ធ និងធ្វើខុសច្បាប់។

បកត្រលប់ទៅកាលពីថ្ងៃទី​ ១១ ប៉ូលីសទីក្រុងប៉េកាំងបានប្រកាសថា តារាសម្ដែងល្បីឈ្មោះ Li YiFeng ត្រូវបានចាប់ខ្លួនពីបទជួញដូរផ្លូវភេទច្រើនករណី និងទិញសេវាកម្មផ្លូវភេទ។ បើតាមយោងតាមប្រភពព័ត៌មាន Sohu ប្រទេសចិនរូបលោកថែមប្រើប្រាស់សេវាកម្មហើយឱ្យប្រាក់មិនគ្រប់ និងបង្ខំធ្វើបាបនារីៗ ទាំងនោះទៀត។

មែនទែនទៅដោយសារតែរឿងអាស្រូវមួយនេះធ្វើឱ្យអាជីពសិល្បៈរបស់តារាប្រុស Li YiFeng ផ្លាស់ប្ដូរ ១៨០ ដឺក្រេ ត្រូវដកឈ្មោះចេញពីរឿងភាគផ្សេងៗ ដែលធ្លាប់សម្ដែង និងពានរង្វាន់តូចធំ។ មិនតែប៉ុណ្ណោះ ប្រេនក្នុងដៃ ១៤ ត្រូវបានគេផ្ដាច់កុងត្រាចោលទាំងអស់ និងប្រឈមនឹងការសងថ្លៃខូចខាតទៅលើរឿងភាគ ភាពយន្ដដែលខ្លួនសម្ដែងហើយមិនទាន់បានចេញផ្សាយ។ បើគិតជាប្រាក់តិចបំផុតក៏មិនក្រោម ២០ លានដុល្លារដែរ។

កាលពីយប់មិញនេះដែរ គណនីផ្លូវការ និងក្រុមការងាររបស់តារាប្រុស Li YiFeng ក៏ត្រូវលុបចេញពីបណ្ដាញសង្គម Weibo ដែលចាត់ទុកថាជាការដាក់ចូលក្នុងបញ្ជីខ្មៅ និងលែងមានឱកាសត្រលប់ចូលក្នុងសិល្បៈវិញហើយ។

គួរបញ្ជាក់ ក្នុងរយៈពេលបី ទៅ បួនឆ្នាំចុងក្រោយនេះរដ្ឋាភិបាលចិន និងសមាគមន៍ទូរទស្សន៍វិទ្យុជាតិ កាន់តែរឹងបន្ដឹងខ្លាំងទៅលើសិល្បៈករក្នុងប្រទេសដើម្បីធានាថាគ្រប់គ្នាមិនប្រព្រឹត្ដរឿងមិនគប្បីណាមួយដែលប៉ះពាល់ដល់មុខមាត់ប្រទេសជាតិ។ ក្នុងករណីតារាណាដែលបំពានច្បាប់ និងត្រូវគេចាប់គាស់ចេញភ្លាមៗ ហើយដាក់ចូលបញ្ជីខ្មៅលែងមានឱកាសត្រលប់ចូលសិល្បៈ បើធ្ងន់ធ្ងរអាចទាំងជាប់ពន្ធនាគារទៀត។

បើយោងតាមប្រភពផ្ទៃក្នុង Li YiFeng មិនមែនជាមនុស្សចុងក្រោយដែលត្រូវដាក់ចូលក្នុងបញ្ជីខ្មៅនៅឆ្នាំនេះឡើយ នៅមានតារាប្រុស ស្រីមួយចំនួនទៀតដែលត្រូវបានគេស៊ើបដឹងថាបំពានច្បាប់ និងត្រៀមគាស់ចេញមកម្ដងមួយជាបន្ដបន្ទាប់រហូតដល់អស់តែម្ដង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ