៥ វិធីជួយកាត់បន្ថយមុខឡើងខ្លាញ់ក្រោយពេលផាត់មុខហើយ

អាចនិយាយបានថាមនុស្សស្រីភាគច្រើន និងការផាត់មុខគឺជាមិត្តភ័ក្ដិដ៏ល្អបំផុត។ ការតុបតែងមុខមិនថាក្រាស់ ឬស្ដើងអាចជួយបង្កើននូវភាពជឿជាក់ ស្រស់ស្អាត និងទំនុកចិត្តដល់ពួកគេបានយ៉ាងមានប្រសិទ្ធភាព។ ប៉ុន្តែក្រោយពេលផាត់មុខមនុស្សស្រីភាគច្រើនតែងតែជួបប្រទះនឹងបញ្ហាមុខឡើងខ្លាញ់ដែលធ្វើឱ្យបាត់បង់ភាពជឿជាក់ និងមានអារម្មណ៍មិនល្អថែមទៀតផង។ ដូច្នេះហើយគន្លឹះទាំង ៥ ខាងក្រោមនេះអាចជួយដោះស្រាយបញ្ហានេះបាន៖

១. ញ៉ាំទឹក

មូលហេតុដែលស្បែកមុខយើងឆាប់ឡើងខ្លាញ់គឺបណ្ដាលមកពីការកង្វះជាតិទឹក។ នៅពេលដែលរាងកាយយើងខ្សោះជាតិទឹក នោះវានឹងបញ្ចេញប្រេងមកចិញ្ចឹមស្បែកជំនួសវិញ។ ក្រៅការថែទាំផ្នែកខាងក្រៅហើយ ដូច្នេះការផ្ដល់សំណើមដល់ផ្នែកខាងក្នុងនៃរាងកាយឱ្យបានគ្រប់គ្រាន់គឺជាដំណោះស្រាយដ៏សំខាន់បំផុត។ ប្រសិនបើយើងទទួលទានទឹកបានគ្រប់គ្រាន់ក្នុងមួយថ្ងៃអាចជួយបណ្ដេញជាតិពុលចេញពីរាងកាយ ស្បែកកាន់តែមានសំណើម ជាពិសេសកាត់បន្ថយការផលិតជាតិប្រេងច្រើនផងដែរ។

២. ព្យាយាមកាត់បន្ថយអាហារបំពង

ទម្លាប់នៃការទទួលទានអាហារក៏ត្រូវបានរាប់ជាចំណែកមួយដែលធ្វើឱ្យស្បែកមុខឡើងជាតិខ្លាញ់ដែរ ជាពិសេសអាហារចៀន ឬបំពង។ ការញ៉ាំអាហារប្រភេទនេះច្រើននឹងជំរុញឱ្យស្បែកយើងផលិតប្រេងកាន់តែច្រើន ហើយបញ្ហារោល រមាស់ កើតមុន និងស្នាមអុជខ្មៅក៏មានកាន់តែច្រើនដែរ។ បែបនេះមិនមែនមានន័យថាយើងមិនអាចញ៉ាំបាននោះឡើយ ប៉ុន្តែបើអាចយើងក៏គួរតែកាត់បន្ថយដែរ។ វាមិនត្រឹមតែធ្វើឱ្យស្បែកកាត់បន្ថយការផលិតប្រេងទេ វាថែមទាំងជួយកាត់បន្ថយនៃការកើតជំងឺទៀតផង។

៣. ជ្រើសរើសវិធីលាងសម្អាតឱ្យបានត្រឹមត្រូវ

ប្រភេទនៃស្បែកមុខមនុស្សខុសគ្នា ហើយវិធីសាស្ត្រនៃការលាងសម្អាតស្បែកមុខក៏ខុសគ្នាដែរ។ ជាពិសេសសម្រាប់អ្នកដែលមានស្បែកមុខខ្លាញ់ត្រូវបានគេផ្ដល់យោបល់ឱ្យលាងមុខតែ ២ ដងក្នុងមួយថ្ងៃគឺពេលព្រឹក និងពេលល្ងាចប៉ុណ្ណោះគ្រប់គ្រាន់ហើយ។ ចំពោះការជ្រើសរើសផលិតផលលាងសម្អាតមុខគួរតែផ្ដោតទៅលើរូបមន្តណាមួយដែលត្រូវជាមួយស្បែកមុខខ្លាញ់ទើបប្រសើរ ជៀសវាងបញ្ហាកាន់តែធ្ងន់ធ្ងរជាងនេះ។

៤. បិតម៉ាស

មិនមានមនុស្សស្រីណាម្នាក់ដែលមិនចូលចិត្តការបិតម៉ាសនោះឡើយព្រោះវាកាន់តែស្បែកមានសុខភាពកាន់តែល្អ និងស្រស់ស្អាតថែមទៀត។ ជាពិសេសសម្រាប់អ្នកដែលមានបញ្ហាស្បែកខ្លាញ់ ការបិតម៉ាសគឺជាវិធីសាស្រ្តមួយទៀតដែលជាដំណោះស្រាយមួយដ៏សំខាន់ដែរដោយសារវាអាចជួយបឺតយករាល់សារធាតុកខ្វក់នៅលើផ្ទៃមុខយើងដោយគ្រាន់តែបិតត្រឹមតែ ២ ទៅ ៣ ដងប៉ុណ្ណោះក្នុងមួយសបា្ដហ៍។ ចំណែកម៉ាសដែលសក្ដិសមជាមួយស្បែកប្រភេទគឺជាម៉ាសធម្មជាតិដូចជាទឹកឃ្មុំ ប៉េងប៉ោះ ឬប្រទាលកន្ទុយក្រពើជាដើមព្រោះវាមិនមានការលាយផ្សំនូវសារធាតុគីមី។

៥. ជ្រើសរើសគ្រឿងថែស្បែកឱ្យត្រូវតាមប្រភេទស្បែក

ការជ្រើសរើសគ្រឿងសម្អាងថែរក្សាឱ្យត្រូវតាមប្រភេទស្បែកមុខមិនថាតែឡេការពារកម្ដៅថ្ងៃ ក្រែមលាបយប់ ឬក្រែមលាបថ្ងៃទេគឺពិតជាសារៈសំខាន់ណាស់។ ដោយសារតែពេលបច្ចុប្បន្ននេះផលិតផលថែរក្សាមានច្រើនជ្រើស ច្រើនម៉ាកសម្រាប់ជ្រើសរើស ដូច្នេះហើយយើងគួរតែរើសយកផលិតផលណាដែលត្រូវតាមស្បែកមុខ មិនមែនតាមការផ្សព្វផ្សាយ ឬតាមគេឡើយ។ សម្រាប់អ្នកដែលមានស្បែកខ្លាញ់គួរតែជ្រើសរើសផលិតផលដែលអាចជួយគ្រប់គ្រងជាតិខ្លាញ់ និងផ្ដល់សំណើមដល់ស្បែកទៀតកាន់តែល្អ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ