នារីមានចរិយាសម្បត្តិ​ ៦ យ៉ាងនេះ​ ធ្វើ​ឲ្យ​បុរស​គ្រប់រូប​បាក់​ចិត្ត​ស្រឡាញ់ គោរព និងផ្ដល់តម្លៃ

​«ឆ្នាំង​ណា គម្រប​ហ្នឹង? គឺ​ជា​ពាក្យ​ចាស់​បុរាណ​​លោក​តែងតែ​ធ្វើ​ការ​ប្រៀបធៀប​ទៅ​នឹង​ជីវិត​ប្ដី​ប្រពន្ធ​ពីរ​នាក់​ដែល​បាន​រៀបការ​រួច​ហើយ មិន​ថា​ល្អ​ ឬ​អាក្រក់។ ដោយឡែក​សម្រាប់នារី​ៗ បើសិនជា​ចង់​បាន​បុរស​ល្អ​មក​ធ្វើ​ជា​គូអនាគត អ្នក​​​ត្រូវ​មាន​ចរិយាសម្បត្តិ អត្តចរិត និង​មារយាទ​ល្អ​ទើប​ធ្វើ​ឲ្យ​បុរស​ល្អ​ៗចង់​ចូល​ក្នុង​ជីវិត និង​ផ្ដល់​ភាព​ច្បាស់​លាស់​ឲ្យ។ ​មួយ​វិញ​ទៀត​មនុស្ស​ស្រី​បើ​មាន​ត្រឹមតែ​រូប​សម្រស់​ស្រស់​ស្អាត​តែ​ម្យ៉ាង​ គឺ​មិន​គ្រប់គ្រាន់​នោះ​ទេ ខាងក្រោម​នេះ​គឺ​ជា​ចរិយាសម្បត្តិ​ ៦​យ៉ាង​ដែល​ស្ត្រី​គួរ​មាន៖

១. អត្តចរិត​ថ្លៃថ្នូរ

គ្មាន​បុរស​ណា​ដែល​ប្រាថ្នា​ចង់​បាន​មនុស្ស​ស្រី​មាន​អត្ត​ចរិត​មិនល្អ កោងកាច អំនួត មិន​ចេះ​គោរព​ចាស់​ទុំ មាត់​ដាច គិត​រឿង​អវិជ្ជមាន និង​យល់​ថា​សាំញ៉ាំ​ច្រើន​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​ពួកគេ​តែងតែ​ប្រាថ្នា​ចង់​បាន​នារី​ម្នាក់​ដែល​មាន​ចរិយា​សម្បត្តិ​ល្អ ចេះ​គោរព​មនុស្ស​ជុំវិញ​ខ្លួន មាន​ភាព​ទន់​ភ្លន់ និង​មាន​ចរិយា​មារយាទ​ល្អ។

២. ចេះ​គោរព​ឪពុកម្ដាយ

នាង​ គឺ​ជា​កូន​ស្រី​ម្នាក់​ដែល​ចេះ​ស្ដាប់​បង្គាប់​អ្នក​មាន​គុណ ចេះ​ឱន​លំទោន​ចំពោះ​ព្រះ​រស់ ចេះ​ផ្ដល់​ក្ដី​សុខ​ឲ្យ​ក្រុម​គ្រួសារ និង​ចេះ​ស្រឡាញ់​តប​ស្នង​សង​គុណ​លោក​ទាំងពីរ​បាន​យ៉ាង​ប្រពៃ​ទៅ​តាម​គន្លងធម៌។

៣. ចិត្ត​ល្អ​ចំពោះ​អ្នករាល់គ្នា

នាង​គឺ​ជា​នារី​ម្នាក់​ដែល​មាន​ចិត្ត​ល្អ​សប្បុរស មិន​ចេះ​ច្រណែន​ឈ្នានីស មិនមាន​ចិត្ត​ស្អប់​អ្នក​ដទៃ​ និង​ចេះ​យក​ចិត្ត​ទុកដាក់​ធ្វើ​ល្អ​ជាមួយ​អ្នក​ដទៃ និង​ឲ្យ​តម្លៃ​អ្នក​ជុំវិញ​ខ្លួន។

៤. មាន​ស្នាម​ញញឹម

នាង គឺ​ជា​មនុស្ស​ម្នាក់​ដែល​តែងតែ​ញញឹម​មិន​ថា​មាន​រឿង​អ្វី​កើត​ឡើង​ក្នុង​ជីវិត ក៏​នាង​នៅ​តែ​ផ្ដល់​ស្នាម​ញញឹម​ឲ្យ​ខ្លួន​ឯង និង​មនុស្ស​ជុំវិញ​ខ្លួន​ជានិច្ច។

៥. អត់ធ្មត់

ទោះ​ជា​នាង​ត្រូវ​ជួប​នូវ​ព្យុះ​ភ្លៀង រឿងរ៉ាវ​ឈឺចាប់​ជា​ច្រើន ក៏​នាង​នៅ​តែ​មាន​ក្ដី​ស្រមៃ និង​មាន​ក្ដី​សង្ឃឹម​ក្នុង​ការ​តស៊ូ ចេះ​អត់ធ្មត់​ជាមួយ​កិច្ច​ការងារ និង​រឿងរ៉ាវ​ដែល​កើត​ឡើង​ក្នុង​ជីវិត​ជានិច្ច។

៦. មាន​គោលដៅ​ជីវិត និង​ឆន្ទៈ​មុះ​មុត

នាង​តែង​តែ​កំណត់​គោលដៅ​ជីវិត និង​មាន​ឆន្ទៈ​ពិត​ប្រាកដ​នៅ​ក្នុង​ការ​សម្រេច​ការងារ​អ្វី​មួយ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​នាង​គឺ​ជា​មនុស្ស​ម្នាក់​ដែល​តែងតែ​គិតគូរ​ពី​អ​នាគត​ដ៏​ត្រចះត្រចង់​របស់​នាង​ជានិច្ច​ ដូច្នេះ​ហើយ​ទោះបី​ជា​នាង​ជួប​នូវ​ព្យុះ​ភ្លៀង​បែប​ណា ក៏​នាង​មិន​ចុះចាញ់​និង​ត្រលប់​ក្រោយ​ឡើយ។

ងាក​ទៅ​សួរ​ខាង​បុរស​វិញ តើ​អ្នក​ចង់​បាន​មនុស្ស​ស្រី​បែប​ណា​មក​ធ្វើ​ជា​គូ​អនាគត? បើ​អ្នក​ចង់​បាន​មនុស្ស​ស្រី​ម្នាក់​ដែល​ល្អ អ្នក​ក៏​គួរ​តែ​ធ្វើ​ខ្លួន​ជា​បុរស​ល្អម្នាក់​​​ល្អ​ដូចគ្នា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ