ការពិតមិនសូវមានអ្នកដឹងពីឈ្មោះកាហ្វេ និងភាពខុសគ្នារវាងម៉ឺនុយនីមួយៗ

កាហ្វេ​ជាភេសជ្ជៈមួយប្រភេទដែលទទួលបានការពេញនិយមបំផុតនៅលើពិភពលោក ដោយហេតុថា ភេសជ្ជៈមួយនេះមានរសជាតិល្វីងឆ្ងាញ់ និងមានក្លិនឈ្ងុយប្លែកពីភេសជ្ជៈដទៃទៀត ក៏ដូចជាគុណប្រយោជន៍ដែលអាចជួយឱ្យអ្នកបរិភោគស្រឡះខ្លួន ការពារពីការងងុយគេងផងដែរ។

ហេតុដូច្នេះហើយ កាហ្វេជាទំនិញអាជីវកម្មដ៏សំខាន់មួយនៅលើទីផ្សារពិភពលោក។ ជាក់ស្ដែង គេហទំព័រ Statista បានបង្ហាញតួរលេខថា នៅឆ្នាំ ២០២៤ នេះ ទីផ្សាររបស់កាហ្វេនៅទូទាំងពិភពលោកមានចំណូលរហូតដល់ទៅ ៩៣,៤ ពាន់លានដុល្លារអាមេរិក ហើយចំនួននេះនឹងនៅតែមានទំនោរកើនឡើងនៅឆ្នាំបន្តបន្ទាប់ទៀត។

ត្បិតការប្រើប្រាស់កាហ្វេអាចនឹងភាពខុសគ្នាតិច ឬច្រើនទៅតាមវប្បធម៌នីមួយៗ តែជាសាកលម៉ឺនុយកាហ្វេនៅតាមបណ្ដាលហាងនានា មិនថាហាងបង្កើតឡើងដោយស្ថាបនិកក្នុងតំបន់ ឬហាងយីហោពិភពលោកក៏ដោយ តែមិនសូវបំភ្លេចនូវម៉ឺនុយដើមសំខាន់ៗដូចជា Latte, Cappuccino និង Americano នោះទេ។ តើឈ្មោះកាហ្វេដែលយើងតែងហៅប្រចាំថ្ងៃ និងកម៉្មង់ស្ទើរតែគ្រប់ហាងនេះ មានដើមកំណើត​ និងអត្ថន័យបែបណាខ្លះ? ហើយតើម៉ឺនុយទាំនីមួយៗមានភាពដូច និងខុសគ្នាយ៉ាងណាខ្លះ?

ខាងក្រោមនេះ ជាការពិតដែលអ្នកអ្នកនិយមហូបកាហ្វេអាចនឹងមិនសូវដឹងពីកែវកាហ្វេទាំង ៥ពែងនេះ៖

១. Espresso

Espresso មានដើមកំណើតចេញពីប្រទេស​អ៊ីតាលី ដែលមានអត្ថន័យថា “សង្កត់” ដូចគ្នានឹងវិធីសាស្រ្តនៃការចម្រាញ់ទឹកកាហ្វេ ដែលទាមទារឱ្យមានការសង្កត់គ្រាប់កាហ្វេកិនមុននឹងយកទៅចម្រោះជាមួយនឹងទឹកក្ដៅ។

ហេតុដូច្នេះហើយ Espresso ជាប្រភេទទឹកកាហ្វេដែលមានសភាពដើមច្រើនបំផុតបើប្រៀបធៀបនឹងកាហ្វេដទៃទៀត ព្រោះធាតុផ្សំដើមនៃភេសជ្ជៈមួយមុខនេះមានតែកាហ្វេ និងទឹកតែប៉ុណ្ណោះ។ Espresso អាចប្រើប្រាស់ជាម៉ឺនុយមួយមុខសម្រាប់អ្នកដែលចូលចិត្តកាហ្វេខ្មៅចាស់តែម្ដង និងអាចប្រើប្រាស់ជាគ្រឿងផ្សំគោលសម្រាប់ម៉ឺនុយដដៃទៀត។

២. Americano

ត្បិតមិនទាន់មានការបញ្ជាក់ជាផ្លូវការណាមួយនៅឡើយ តែមនុស្សជាច្រើនជឿជាក់ថា Americano មានដើមកំណើតអំឡុងសង្គ្រាមលោកលើកទី ២ នៅពេលដែលទាហានរបស់អាមេរិកប្រចាំការនៅក្នុងប្រទេសអ៊ីតាលីបានសាកល្បងលាយ Espresso ជាមួយនឹងទឹកក្ដៅ ដើម្បីទទួលបានរសជាតិកាហ្វេដែលស្រដៀងគ្នានឹងប្រភេទកាហ្វេខ្មៅដែលពួកគេតែងទទួលទានកាលនៅប្រទេសកំណើត។

Americano បានក្លាយជាម៉ឺនុយមួយដែលមានការពេញនិយម និងអាចស្វែងរកបាននៅក្នុងហាងកាហ្វេនានាជុំវិញពិភពលោក។ ភាពសាមញ្ញនៃរសជាតិ និងក្លិនឈ្ងុយ ជាចំណុចដែលលេចធ្លោនៃកាហ្វេមួយប្រភេទនេះ។

៣. Latte

Americano អាចជាម៉ឺនុយដែលពេញនិយមបំផុតមួយសម្រាប់អ្នកចូលចិត្តកាហ្វេខ្មៅ តែសម្រាប់កាហ្វេទឹកដោះគោវិញប្រហែលជាមិនអាចរំលងឈ្មោះកាហ្វេ Latte បាននោះទេ ព្រោះវាមានរសជាតិស្រទន់ជាង និងខ្ទិះចេញពីទឹកដោះ។  

មានឈ្មោះពេញថា Caffé Latte កាហ្វេមួយប្រភេទនេះ​មានដើមកំណើតចេញពីប្រទេសអ៊ីតាលី។ នៅក្នុងប្រទេសកំណើត ពាក្យថា “Caffé” មានន័យថា កាហ្វេ ឯពាក្យថា “Latte” មានន័យថា ទឹកដោះគោ។ ដូច្នេះ បើសិនជាអ្នកទៅកម្ម៉ង់ “Latte” នៅក្នុងប្រទេសអ៊ីតាលី អ្នកអាចនឹងទទួលបានទឹកដោះគោមួយកែវ ជំនួសដោយកាហ្វេទឹកដោះគោទៅវិញ។

កាហ្វេទឹកដោះគោប្រភេទនេះ កើតចេញពីគ្រឿងផ្សំគោលចំនួន ៣គឺ Espresso ទឹកដោះគោ និងពពុះទឹកដោះតិចតួច តែសម្រាប់អ្នកដែលចូលចិត្តរសជាតិបន្ថែមពីនេះ ក៏អាចលាយបញ្ចូលនូវគ្រឿងបន្ថែមរសជាតិផ្សេងៗផងដែរ។

៤. Cappuccino

ការបង្កើត Cappuccino អាចនឹងចាប់ផ្ដើមឡើងតាំងតែពីសតវត្សរ៍​ទី ១៧ ឬប្រមាណ ៤០០ឆ្នាំមុនម៉្លេះ។ ពាក្យថា Cappuccino កើតចេញពីភាពដូចគ្នារវាងពណ៌ត្នោតរបស់កាហ្វេមួយមុខនេះ និងស្បង់របស់ព្រះសង្ឈ Capuchin នៅក្នុងប្រទេសអ៊ីតាលី។

ត្បិតមានគ្រឿងផ្សំដូចគ្នានឹង Latte ក៏ពិតមែន តែ Cappuccino​ ប្រើប្រាស់ពពុះទឹកដោះគោច្រើនជាង ឬអាចនឹងមានចំណុះស្មើៗគ្នាជាមួយនឹងគ្រឿងផ្សំគោលដដៃទៀត។ បន្ថែមពីនេះ អ្នកឆុងកាហ្វេតែងនិយមរោយម្សៅសូកូឡា ឬឈើអែមនៅពីលើ។

៥. Mocha

សម្រាប់អ្នកដែលចូលចិត្តកាហ្វេ តែក៏មិនអាចបោះបង់ចោលសូកូឡាបាន Mocha ជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នក ព្រោះវាជាភេសជ្ជៈដែលលាយបញ្ចូលគ្នារវាង Espresso ទឹកដោះគោ និងសូកូឡា។

ពាក្យថា Mocha នេះ មានដំណើមកំណើតចេញពីគ្រាប់កាហ្វេ Mocha ដែលជាប្រភេទគ្រាប់កាហ្វេម៉្យាង ដាំដុះនៅក្នុងតំបន់ភ្នំនៃប្រទេស Yemen នឹងដឹកជញ្ចូនទៅកាន់កំពុងផែ Al Mokka។ បច្ចុប្បន្ន គ្រាប់កាហ្វេ Mocha ត្រូវបានមនុស្សទូទៅស្គាល់ថាជាប្រភេទគ្រាប់កាហ្វេ Arabica ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ



Leave a Reply

Your email address will not be published.Required fields are marked *