ការប្រកួត Jungkook Look-Alike កំពុងទាក់ទាញអារម្មណ៍អ្នកគាំទ្រ ខណៈអ្នកឈ្នះជាតារាយូធូបម្នាក់នេះ

បន្ទាប់ពីផ្ទុះការចាប់អារម្មណ៍លើការប្រកួតជ្រើសរើសអ្នកមានមុខស្រដៀង Timothee Chalamet ឬ Timothee Chalamet Look-Alike Contest រួចមក ពេលនេះព្រឹត្តិការណ៍ស្រដៀងគ្នាក៏បានរីកសាយឡើងពាសពេញសហរដ្ឋអាមេរិក។ ជាក់ស្ដែងកាលពីខែមុន គេបានរៀបចំការប្រកួតប្រជែងជ្រើសរើសអ្នកមានមុខស្រដៀង Zayn Malik, តារាចម្រៀង Harry Styles សមាជិកក្រុម One Direction, ​តារាសម្តែង Dev Patel និង Jeremy Allen White ជាដើម។

ឥឡូវនេះមិនត្រឹមតែសិល្បករអ៊ឺរ៉ុបនោះទេ ពោលសូម្បីតែតារាខេប៉ុបក៏បានក្លាយជាប្រធានបទដ៏សំខាន់នៅក្នុងព្រឹត្តិការណ៍មួយនេះផងដែរ។ យោងតាមការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយនានា នៅទីក្រុង Chicago ក៏បានរៀបចំការប្រកួតមួយដែលមានឈ្មោះថា Jungkook Look-Alike Contest កាលពីថ្ងៃទី២៤ ខែវិច្ឆិកានៅ Ping Tom Park ក្នុងទីក្រុង Chicago ដោយអ្នកឈ្នះនឹងទទួលបានស្រាទំពាំងបាយជូរមួយដប និងប្រាក់រង្វាន់ ២០ ដុល្លារផងដែរ។

គោលបំណងក្នុងការរៀបចំកម្មវិធីមួយនេះឡើងគឺមិនត្រឹមតែនាំអ្វីថ្មីហើយប្លែកដល់អ្នកចូលរួមប៉ុណ្ណោះនោះទេ ប៉ុន្ដែហាក់ដូចជាព្យាយាមពន្លឿនពេលវេលារង់ចាំ និងរំឭកទៅដល់ Jungkook សមាជិក BTS។ បន្ទាប់ពីការប្រកាសមានអ្នកគាំទ្រជាច្រើនបាននាំគ្នាចូលរួមប្រកួតដោយពួកគេបានបង្ហាញអំពីការលេងស្ទីលតុបតែងខ្លួន សូម្បីស្នាមសាក់ និងស្ទីលចោះក្រវិលតាម Jungkook សមាជិក BTS ដែរ។

ក្រោយមកគេក៏បានរកឃើញអ្នកឈ្នះគឺ Andrew Alexander ជាតារាយូធូបដែលមានអ្នក subscribe ប្រមាណ ២៦ ម៉ឺននាក់ដោយលោកបានពាក់អាវយឺតពណ៌ស អាវខាងក្រៅពណ៌ខ្មៅ និងខោខូវប៊យផងដែរ។ បន្ថែមលើនេះ លោកក៏បានលេងស្ទីលស្នាមសាក់ និងចោះក្រវិលដែលមើលទៅកាន់តែស្រដៀងនឹង Jungkook។

គួររំឭកផងដែរថា នេះមិនមែនជាលើកទីមួយទេដែល Andrew ទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្រ ពោលគឺកាលពី ៤ ឆ្នាំមុនលោកក៏ធ្លាប់ទទួលបានចំណាប់អារម្មណ៍ពី ARMY ម្ដងរួចមកហើយនៅពេលលោកបានបង្ហាញវីដេអូមួយក្នុងឆាណែលយូធូបក្រោយលោកបានផ្លាស់ប្ដូរខ្លួនឯងទៅជា Jungkook។ ក្រោយពីផ្ទុះការចាប់អារម្មណ៍ច្រើនលើក មានអ្នកគាំទ្រមួយចំនួនបញ្ចេញប្រតិកម្មផ្សេងគ្នាដោយអ្នកខ្លះយល់ថាលោកអាចឈ្នះកម្មវិធីនេះបានដោយសារការលេងស្ទីលតុបតែងខ្លួន ខណៈមានអ្នកគាំទ្រមួយក្រុមទៀតបានសរសើរថាលោកមានមុខមាត់ស្ទើរតែដូចគ្នាកូនភ្លោះនឹង Jungkook ផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់



Leave a Reply

Your email address will not be published.Required fields are marked *