រឿន ណាត ចេញថត Pre-Wedding ហើយ ក្រោយគូស្នេហ៍សុំរៀបការមុខអង្គរវត្ត

ក្រោយ​បំពេញ​បំណង​មនុស្ស​ជា​ទី​ស្រលាញ់​ដោយ​ការ​លុត​ជង្គង់​សុំ​រៀប​ការ​នៅ​ខាង​មុខ​ប្រាសាទ​អង្គរ​វត្ត​ ពេល​នេះ​កំលោះ​​សង្ហា លាវ​ វេង​ហួរ​ បាន​បណ្ដើរ​ Miss Universe Cambodia 2018 រឿន ​ណាត​ យ៉ាង​ត្រសង​មក​កាន់​ខេត្ត​បាត់​ដំបង​ ដើម្បី​ថត​រូប​ Pre-Wedding​ ។

វេង​ហួរ​ និង​ រឿន ណាត​ បាន​ធ្វើ​ដំណើរ​មក​កាន់​ខេត្ត​បាត់ដំបង​ដើម្បី​ថត​ Pre-Wedding​ នៅ​ផ្សារ​ណាត់​ ដែល​ជា​ផ្សារ​មាន​អាយុ​កាល​ដ៏​ចំណាស់​ និងទីតាំងមួយចំនួនទៀត​នៅ​ក្នុង​ខេត្ត​។ ​​​ស្ថិត​ក្នុង​សំលៀកបំពាក់​ក្នុង​សម័យ​បារាំង​អ្នក​ទាំង​ពីរ​ពិត​ជា​ស្រស់​ស្អាត ​និង​សក្ដិសម​គ្នា​ខ្លាំង​ជាមួយ​ការ​ជ្រើស​រើស​ការ​ថត​រូប​នៅ​លើ​ទឹក​ដី​ដែល​មាន​ភាពល្បីល្បាញ​លើ​សំណង់​បុរាណ​បែប​នេះ​។​

តាម​រយៈ​វីដេអូ​ដែល​ថត​បង្ហោះ​ដោយ​ហ្វេសបុក​ផេក​ ពៅ V មង្គល សំអាង​ការ បាន​បង្ហាញ​សកម្មភាព​ផ្អែម​ល្ហែម​ជា​ច្រើន​របស់​អ្នក​ទាំង​ពីរចាប់​តាំង​ពី​ថ្ងៃ​មក​ដល់​ខេត្ត​បាត់ដំបង​មក​ដល់ថ្ងៃ​ថត​ ពិសេស​ជាង​នេះ​ទៀត វេង​ហួរ​ និង ​រឿន​ ណាត​ ពិត​ជា​ពេញ​ចិត្ត​ចំពោះ​ទឹក​ដៃ​នៃ​ការ​រចនា​សម្លៀកបំពាក់​ដល់​​អ្នក​ទាំង​ពីរ​ដើម្បី​ថត​ Pre-wedding​។​ ​វីដេអូបន្ថែមពី​ការ​ថត Pre-Wedding របស់​ Mister Friendship 2023 លាវ វេង​ហួរ​ និង​បវរកញ្ញាចក្រវាលកម្ពុជា ២០១៨ កំលោះក្រមុំ​គូនេះ​ប្រើ​ឈុត​ធម្មតា​ថត Pre-Wedding ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ទន្ទឹង​មើល​ថា​ឈុត​រៀប​ការ​ដែល​កាត់​រួចរាល់​នោះ​នឹង​ត្រៀម​ថត​នៅ​ក្នុង​ខេត្ត​បាត់​ដំបង​ដូច​គ្នា​ ឬ​ យ៉ាង​ណា​?​

យ៉ាង​ណា​មិញ​នៅ​ពី​ក្រោយ​ភាព​ផ្អែម​ល្ហែម​របស់​គូ​ស្នេហ៍​ស្រស់​ស្អាត​មួយ​នេះ​បាន​ធ្វើ​ឱ្យ​ហ្វេន​ចូល​ខមិន​អបអរ​សាទរ​ជា​ហូរហែថែម​ទាំង​ចង់​ឃើញ​អ្នក​ទាំង​ពីរ​ចូល​រោង​ការ​ឆាប់​ៗ​ទៀត​ផង​ មិនតែប៉ុណ្ណោះ ពួកគេ​ក៏​កំពុង​រង់ចាំ​រូបថត ​Pre-Wedding ផ្លូវការ​ពី​អ្នក​ទាំង​ពីរ​ផង​ដែរ៕​

វីដេអូទី១ ៖ https://www.facebook.com/reel/965023128778715

វីដេអូទី២ ៖ https://www.facebook.com/reel/1432851234299301

វីដេអូទី៣ ៖ https://www.facebook.com/reel/2302521746747461



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ



Leave a Reply

Your email address will not be published.Required fields are marked *