ខេត្តសៀមរាបដាក់ពង្រាយ Wifi ឱ្យភ្ញៀវទេសចរប្រើប្រាស់ឥតគិតថ្លៃ ទាំងតំបន់ប្រាសាទ និងក្នុងក្រុង

កាន់​តែ​ទំនើប​ និង​ងាយ​ស្រួល ​ភ្ញៀវ​ទេសចរ​ទាំង​ជាតិ​​អន្តរជាតិ​ដែល​មក​លេង​កម្សាន្ត​នៅ​ខេត្ត​សៀមរាប​ អាច​ប្រើប្រាស់​សេវា​អ៊ីន​ធើ​ណែត​សាធារណៈ ( Public Wifi) នៅ​តាម​តំបន់​ប្រាសាទ​ ព្រម​ទាំងនៅ​​ក្នុង​ក្រុង​។ នេះ​បើ​តាម​ការ​បង្ហោះ​នៅ​លើ​ផេក​មួយ​ដែល​មាន​ឈ្មោះ​ថា SiemReap សៀមរាប។

តាម​រយៈ​ការ​បង្ហោះ​នៅ​លើ​ផេក​ខាង​លើ​បាន​ឱ្យ​ដឹង​ថា​ មន្ត្រី​បច្ចេកទេស​បាន​កំពុង​ដំឡើង Public Wifi ដើម្បី​ត្រៀម​ដាក់​ជូន​ភ្ញៀវ​ទេសចរ​ជាតិ-​អន្តរជាតិ​ប្រើប្រាស់​ក្នុង​​ពេល​មក​ទស្សនា​ និង​មក​លេង​កម្សាន្ត​នៅ​តាម​តំបន់​រមណីយដ្ឋាន​នានា​ក្នុង​ខេត្ត​សៀមរាប។

ការ​ផ្ដល់​សេវា Wifi free មួយ​នេះ​ត្រូវ​បាន​ដាក់​នៅ​តាម​ទីតាំង​ប្រាសាទ​អង្គរវត្ត ប្រាសាទ​អង្គរ​ធំ និង​ក្រុង​សៀមរាប​សរុប​ទាំង​អស់ ​១៦​ទីតាំង។ ការ​ផ្ដល់​ជូន​នូវ​ការ​ប្រើប្រាស់​សេវា​អ៊ីន​ធើ​ណែត​សាធារណៈ ( Public Wifi)​ ដោយ​ឥត​គិត​ថ្លៃ​ក្នុង​តំបន់​នានា​ក្នុង​ខេត្ត​ទេសចរណ៍​សម្បូរ​បែប​មួយ​នេះ​បាន​បង្ក​ភាព​ងាយ​ស្រួល​ដល់​អ្នក​ដែល​បាន​មក​កម្សាន្ត​ផ្ទាល់​ក្នុង​ខេត្ត​មួយ​នេះ។

ដោយ​ឡែក​ចំពោះ Public Wifi នេះ​ដែរ​ក៏​ត្រូវ​បាន​មហាជន​ស្នើ​ឱ្យ​មាន​ការ​សម្រប​សម្រួលបន្ថែម​ដើម្បី​ឱ្យការប្រើប្រាស់​កាន់តែ​ងាយ​ស្រួល​ ខណៈ​សេវា​សាធារណៈ​មួយ​ហាក់​ដើរ​មិន​សូវ​បាន​រលូន​ល្អ​នៅ​តាម​បណ្ដា​ទីតាំង​មួយ​ចំនួន​ដែល​មាន​អ្នក​ប្រើប្រាស់​ច្រើន៕

ប្រភពរូបភាព ៖ SiemReap សៀមរាប



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ



Leave a Reply

Your email address will not be published.Required fields are marked *