សាកលវិទ្យាល័យធំៗទាំង៧ រៀបចំសង្ក្រាន្តឆ្នាំថ្មី សុទ្ធតែតារាល្បីៗចូលរួម

ជា​រៀង​រាល់​ឆ្នាំ​នៅ​តាម​សាកល​វិទ្យាល័យ​ធំ​ៗ​ក្នុង​រាជធានី​ភ្នំពេញ​តែង​ប្រារព្ធ​ធ្វើ​កម្មវិធី​សង្ក្រាន្ត​ដើម្បី​សិស្ស-​និស្សិត​បាន​ជួបជុំ​ និង​លេង​កម្សាន្ត​​​មុន​ដល់​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ចូល​មក​ដល់​។​ សម្រាប់​ឆ្នាំ​នេះ​ក៏​មិន​ខុស​ពី​ឆ្នាំ​មុន​ៗ​​ដែរ​ AMS​ បាន​​ស្រាវជ្រាវ​ និង​រក​បាន​សាកលវិទ្យាល័យ​ធំ​ៗ ៧ ​ដែល​ប្រារព្ធ​ធ្វើ​កម្មវិធី​សង្ក្រាន្ត​ដោយ​មាន​ទាំង​តារា​ចម្រៀង-តារា​សម្ដែង​ល្បី​ៗ​ជា​ច្រើន​ចូល​រួម​ផង​ដែរ។

ខាង​ក្រោម​នេះ​ជា​ឈ្មោះ​សាកលវិទ្យាល័យ​ទាំង​៧​ ព្រម​ជាមួយ​ទីតាំង​ និង​ពេល​វេលា​នៃ​ការ​ប្រារព្ធ​ធ្វើ​កម្មវិធី​សង្ក្រាន្ត​ឆ្នាំ​ខ្មែរ៖​

ទី១. វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (សាលា​តិចណូ)

ត្រឡប់​មក​ជា​ថ្មី​ម្ដង​ទៀត​ជាមួយ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ សាលា​តិចណូ ដែល​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​ទី ២៩ និង៣០ ខែ​មីនា ឆ្នាំ ២០២៥។ សង្ក្រាន្ត​ឆ្នាំ​ថ្មី​លើក​នេះ​មាន​សកម្មភាព​កម្សាន្ត​ជា​ច្រើន​ដូច​ជា​ទស្សនីយភាព​វប្បធម៌​ប្រពៃណី​ជាតិ​ខ្មែរ ការ​លេង​ល្បែង​ប្រជាប្រិយ​ខ្មែរ ស្តង់​ពិព័រណ៍​អាហារ​យ៉ាង​សម្បូរ​បែប ជាពិសេស​តន្ត្រីបុរាណ​និង​សម័យ​ដ៏​រស់រវើក​ដែល​​មាន​ការ​ចូលរួម​ពី​សំណាក់​តារា​ល្បី​ៗ​ដូច​ជា យ៉ាន់ សុជាតា , ក្រុម Pey Pey Dy , 4T Boy , Ena Rita , Keo Tithphally , Chan Sopanha , JADY , YUHAI , ZEDES។ល។

នេះជាលីងសម្រាប់តាមដានព័ត៌មានបន្ថែម ៖ https://www.facebook.com/SAITC.edu.kh

ទី២. សាកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង

​​​

សាកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង​នឹង​រៀបចំ​ព្រឹត្តិការណ៍ អិន​យូ​អឹម​សង្រ្កាន្ត ( NUM SANKRANTA) រយៈពេល២ថ្ងៃ គឺថ្ងៃទី០៤ និងថ្ងៃទី០៥ ខែ​មេសា ឆ្នាំ២០២៥ ខាងមុខនេះ ។ ព្រឹត្តិការណ៍ អិនយូអឹមសង្រ្កាន្ត នឹង​មាន​​​ការ​លេង​ល្បែង​ប្រជាប្រិយ​ខ្មែរ ការ​តាំង​ពិព័រណ៍​ស្តង់​ចំណី​អាហារ និង​ការ​ប្រគំ​តន្ត្រី​ដែល​មាន​ការ​ចូលរួម​​ពី ព្រះ​នាង ជេន​ណា , ZeDes-ហ្សេដេស, OGGolden – អូជីហ្គូលឌិន, Ranngo , ToRo-តូរ៉ូ, STEEZY, Emi – អុីមី , DEEJE TAYLER’s។

នេះជាលីងសម្រាប់តាមដានព័ត៌មានបន្ថែម ៖ https://www.facebook.com/num.edu.kh​

ទី៣. សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ

សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ ឬ ​សាលា​រចនា នឹង​រៀប​ចំ​កម្មវិធី​តាំង​ពិព័រណ៍​រយៈពេល​៣​ថ្ងៃ​ នៅ​ថ្ងៃ​ទី៤,៥,៦ ខែ​មេសា ​ខាង​មុខ​នេះ ចាប់​ពី​ម៉ោង ​៨​ព្រឹក​ដល់​ម៉ោង​៩​យប់​ ដោយ​មាន​ការ​ដាក់​តាំង​បង្ហាញ​ស្នាដៃ​របស់​និស្សិត ការ​សម្ដែង​ទស្សនីយភាព សិល្បៈ​បុរាណ ប្រពៃណី ការ​ប្រគំ​តន្ត្រី​ចម្រុះ និង​ការ​លេង​ល្បែង​ប្រជាប្រិយ​ខ្មែរ ព្រម​ទាំង​មាន​ស្តង់​លក់​អាហារ​និង​ភេសជ្ជៈ​ផង​ដែរ។

នេះជាលីងសម្រាប់តាមដានព័ត៌មានបន្ថែម ៖ https://www.facebook.com/RuFaOfficial/photos

ទី៤. សាកលវិទ្យាល័យ​កម្ពុជា ( UC)

​​​​នា​ថ្ងៃ​ទី​០៥ ​មេសា​ ២០២៥ ខាង​មុខ​នេះ​សាកលវិទ្យាល័យ​កម្ពុជានឹង​រៀប​ចំ​ការ​ប្រគំ​តន្ត្រី​ខ្នាត​ធំ​នៅ​ក្នុង​ទីតាំង​សាលា​ផ្ទាល់​ដោយ​មាន​ការ​ចូលរួម​ពី​សំណាក់​តារា​ល្បី​ៗ​ដូច​ជា ព្រះនាង ជេនណា Tena ពេជ្រ សូលីកា សុខ សម្បត្តិ Sam Rocker Zedes Goofy ក្រុម Arrow PlasPee Yoo កន្និដ្ឋា និង​មាន​ការ​ប្រគំតន្ត្រី​ EDM​ ពី​ DJ​Avida​ ផ្ទាល់ផងដែរ។ ក្រៅពីនេះ ក៏មានការរៀបចំកម្មវិធីកម្សាន្ត​បែបប្រពៃណីខ្មែរជាច្រើនទៀតផងដែរ។

នេះជាលីងសម្រាប់តាមដានព័ត៌មានបន្ថែម ៖ https://www.facebook.com/universityofcambodia​

ទី៤. សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ

សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​នឹង​រៀប​ចំ​កម្មវិធី​សង្ក្រាន្ត​រយៈ​ពេល​២​ថ្ងៃ​ជាប់​គ្នា​នៅ​ថ្ងៃ​ទី ​៥,៦ ខែ​មេសា ឆ្នាំ​២០២៥ នៅ​ក្នុង​ទីតាំង​សាលា​ផ្ទាល់​ដោយ​ក្នុង​នោះ​មាន​ការ​លេង​ល្បែង​ប្រជាប្រិយ​ខ្មែរ ការ​តាំង​ពិព័រណ៍​ស្តង់​ចំណី​អាហារ ការ​ប្រគំតន្ត្រី​ពិសេស​ដែល​មាន​ការ​ចូលរួម​ពី ក្រុមតួត្លុក រិទ្ធ ដារ៉ូ និង មុំវណ្ណ ដាវីន , Sambath Sok – សុខ សម្បត្តិ , ឆដា , Bee Emm , ថាន់ នឿថង , យ៉ាន់ សុជាតា , Jady , YUHAI ។

នេះជាលីងសម្រាប់តាមដានព័ត៌មានបន្ថែម ៖ https://www.facebook.com/rupp.edu.kh

ទី​៥. សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ( RULE)

សង្ក្រាន្ត RULE ឆ្នាំ២០២៥ នឹង​ប្រារព្ធ​ធ្វើ​នា​ថ្ងៃ​ទី ០៧ ខែ​មេសា ឆ្នាំ​២០២៥ នៅ​ទី​តាំង​ផ្ទាល់​របស់​សាកលវិទ្យាល័យ​។ នេះ​បើ​តាម​ការ​បង្ហោះ​ជូន​ដំណឹង​លើ​ផេក​សមាគម​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច។

នេះជាលីងសម្រាប់តាមដានព័ត៌មានបន្ថែម ៖ https://www.facebook.com/RSA12RULE​

ទី៦. សាកលវិទ្យាល័យ​ន័រតុន

ជួប​គ្នា​ឆាប់​ៗ​សង្ក្រាន្ត​ន័រតុន ២០២៥ នឹង​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​ទី ១០-១១ ខែ​មេសា ឆ្នាំ២០២៥ ជាមួយ​កម្មវិធី​កម្សាន្ត​សប្បាយ​ទាំង​កម្មវិធី​វប្បធម៌​ល្បែង​កម្សាន្ត​ប្រជាប្រិយ​ខ្មែរ និង​មាន​ការ​ប្រគំតន្ត្រី​។ ត្រៀម​ខ្លួន​ហើយ​ឬ​នៅ​ជាមួយ​សង្ក្រាន្ត​ន័រតុន ២០២៥ ?

នេះជាលីងសម្រាប់តាមដានព័ត៌មានបន្ថែម ៖ https://www.facebook.com/nortonuniversitycambodia/videos/2748685355303367/?rdid=GLqjoxjPjo1oRXo4#​​

ទី៧. សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ

សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​នឹង​រៀបចំ​ធ្វើ​កម្មវិធី​សង្ក្រាន្ត​នៅ​ថ្ងៃ​៦ ខែ​មេសា ឆ្នាំ​២០២៥ នៅ​ទីតាំង​នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​​កម្ពុជា សាខា​ទួល​គោក ចាប់​ពី​ម៉ោង ៧ព្រឹក​ដល់​១០​យប់ ព្រម​ទាំង​មាន​កម្មវិធី​កម្សាន្ត​សប្បាយ​ៗ និង​ស្តង់​លក់​ចំណី​អាហារ​ផង​ដែរ។

នេះជាលីងសម្រាប់តាមដានព័ត៌មានបន្ថែម ៖ https://www.facebook.com/share/p/199sSysbuy

ប្រភពរូបភាព ៖ សាកលវិទ្យាល័យទាំង ៧



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត



Leave a Reply

Your email address will not be published.Required fields are marked *