Kim Soo-hyun លុបចោលជំនួបជាមួយអ្នកគាំទ្រនៅតៃវ៉ាន់ ខាតប្រាក់អស់ជិត ៩០ម៉ឺនដុល្លារ ចំពេលបញ្ហានៅមិនទាន់ដោះស្រាយចេញនៅឡើយ

នៅថ្ងៃទី២៥ ខែមីនានេះ 7-Eleven របស់តៃវ៉ាន់ ដែលជាអ្នករៀបចំកម្មវិធីជំនួបរវាង Kim Soo-hyun និងអ្នកគាំទ្រ បានប្រកាសលុបចោលកម្មវិធីទាំងស្រុង ក្រោយបញ្ហារឿងអាស្រូវពីទំនាក់ទំនងស្នេហារបស់តារាប្រុស និង Kim Sae Ron នៅមិនទាន់បញ្ចប់នៅឡើយ។

យោងតាមសារព័ត៌មាន Allkpop ក្រុមហ៊ុនខាងលើនេះបានប្រកាសនៅលើបណ្ដាញទំនាក់ទំនងសង្គមរបស់ខ្លួនថា៖ “យើងសូមសម្ដែងការសោកស្ដាយក្នុងការជូនដំណឹងដល់សាធារណជនថា Kim Soo Hyun មិនអាចចូលរួមកម្មវិធីជួបជុំអ្នកគាំទ្រដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី៣០ ខែមីនានេះទេ ដោយសារតែមានការប្រែប្រួលកាលវិភាគការងារ”។ 

ដើមឡើយ តារាប្រុសវ័យ​ ៣៧ឆ្នាំរូបនេះត្រូវមកជួបជុំអ្នកគាំទ្ររយៈពេលប្រមាណ​ ៤០នាទី នៅឯទីក្រុងតៃវ៉ាន់ ដែលជាផ្នែកមួយនៃពិធីបុណ្យ Kaohsiung Cherry Blossom Festival។ បន្ថែមពីកម្មវិធីខាងលើនេះ ក្រុមហ៊ុន 7-Eleven ក៏បានរៀបចំបើកបង្ហាញផលិតផលដែលមានរូបភាពរបស់ Kim Soo Hyun ជាអ្នកតំណាងផងដែរ។

បច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុងតែបង្វិលប្រាក់ថ្លៃសំបុត្រសងត្រឡប់ទៅកាន់អ្នកគាំទ្រវិញ ដោយហេតុការណ៍លើកនេះ​ អ្នកជំនាញបានប៉ាន់ស្មានថា​ Kim Soo Hyun អាចនឹងខាតបង់ប្រាក់ប្រមាណ ១.៣ពាន់លានវ៉ុន ឬប្រមាណ ៨៨ ៧០០០ ដុល្លារអាមេរិក។

សូមរំឭកផងដែរថា ការប្រែប្រួលខាងលើនេះ បានកើតឡើងក្រោយមានការចោទប្រកាន់ថា តារាប្រុសរូបនេះធ្លាប់មានទំនាក់ទំនងស្នេហាជាមួយនឹងតារាស្រី Kim Sae Ron កាលដែលនាងនៅជា​អនីតិជននៅឡើយ ដោយភាគីម្ខាងៗបានបកស្រាយដោយមានអំណះអំណាងផ្ទាល់ខ្លួន រហូតឈានដល់ការប្ដឹងផ្ដល់គ្នាតាមផ្លូវច្បាប់។

ក្រៅពីការខូចខាតខាងលើនេះ ចាប់តាំងពីផ្ទុះរឿងអាស្រូវនេះកាលពីដើមខែមីនានេះមក Kim Soo Hyun ក៏ត្រូវផ្អាកសកម្មភាពក្នុងវិស័យសិល្បៈជាបណ្ដោះអាសន្ន។ ឯយីហោល្បីៗទាំងក្រុង និងក្រៅស្រុកជាច្រើនម៉ាក តួយ៉ាង Prada ក៏បានបញ្ចប់កិច្ចសន្យាផ្សាយពាណិជ្ជកម្មជាមួយនឹងតារាប្រុសរូបនេះ មុនកាលកំណត់ផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត



Leave a Reply

Your email address will not be published.Required fields are marked *