កាហ្វេ​ខ្មៅ​​មួយ​ពែង​លាយ​ទឹក​ក្រូច​ឆ្មារ​មាន​អត្ថប្រយោជន៍​លើស​ពី​ការ​ស្មាន

កាហ្វេ​គឺ​ជា​ភេសជ្ជៈ​ដែល​មនុស្ស​ជា​ច្រើន​និយម​ទទួលទាន​ជា​រៀង​រាល់​ព្រឹក។ អ្នក​ខ្លះ​ចូលចិត្ត​ប្រភេទ​កាហ្វេ​ក្ដៅ​​ អ្នក​ខ្លះ​ទៀត​ក៏​និយម​បែប​ត្រជាក់​។ ប្រិយមិត្ត​ជា​ច្រើន​ច្បាស់​ជា​បាន​ដឹង​​ហើយ​ថា​នៅ​ក្នុង​កាហ្វេ​មាន​ជាតិ​កាហ្វេអ៊ីន​​ដែល​ជួយ​ដល់​ការ​ដាស់​ស្មារតី​។​ ក្រៅ​ពី​នេះ​នៅ​មាន​អត្ថប្រយោជន៍​ជា​ច្រើន​ផ្សេង​ទៀត​ ជា​ពិសេស​ការ​ទទួលទាន​កាហ្វេ​ខ្មៅ​​មិន​ថែម​ស្ករ​និង​គ្រីម​។

ថ្ងៃ​ខ្លះ​ប្រិយមិត្ត​អាច​នឹង​មាន​អាការៈ​វិល​មុខ​ ងងឹត​មុខ​ ដូច​ជា​ចង់​កើត​ខ្យល់​ ឬ​ ឈឺ​មួយ​ចំហៀង​ក្បាល​។ សម្រាប់​អ្នក​ដែល​កំពុង​តែ​កើត​មាន​អាការៈ​ទាំង​នេះ​ប្រាកដ​ជា​ដឹង​ច្បាស់​ថា​វា​មាន​ការ​រំខាន​យ៉ាង​ខ្លាំង​ចំពោះ​យើង​។ អ្នក​ខ្លះ​ជ្រើស​យក​ការ​លេប​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ តែ​ដូច​ដែល​យើង​បាន​ដឹង​ស្រាប់​ថា​ការ​លេប​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ច្រើន​មិន​មាន​ផល​ល្អ​សម្រាប់​យើង​ឡើយ​។

ថ្ងៃ​នេះ​ AMS បាន​នាំ​យក​វិធិ​កាត់​បន្ថយ​អាការៈ​ទាំង​នេះ​ដោយ​មិន​បាច់​ប្រើ​ប្រាស់​ថ្នាំ​មក​ចែក​រំ​លែក​ដល់​ប្រិយមិត្ត។ ប្រិយមិត្ត​គ្រាន់​តែ​ឆុង​កាហ្វេ​ខ្មៅ​មួយ​ស្លាបព្រាបាយ​ ច្របាច់​ក្រូច​ឆ្មា​រចូល​មួយចំណិត​ ទទួលទាន​ឲ្យ​អស់​ កាហ្វេ​នឹង​ជួយ​សម្រួល​ឈាម។

នៅ​តាម​បណ្ដា​ប្រទេស​លោក​ខាង​លិច​គេ​បាន​ធ្វើ​ការ​បែង​ចែក​អាហារ​ ជា​ក្រុម​ក្ដៅ​ ក្រុម​ត្រជាក់​ ខ្លាំង​ ត្រជាក់​ល្មម​ និង​ ត្រជាក់​តាម​ធម្មជាតិ។ ក្រៅ​ពី​នេះ​នៅ​មាន​ការ​បែង​ចែក​រសជាតិ​ចេញ​ជា​៥​គឺ​ ជូរ​ ផ្អែម​ ហឹរ​ ប្រៃ​ និង​ ល្វីង។ ​ចំណែក​កាហ្វេ​ជា​ក្រុម​អាហារ​ត្រជាក់​ និង​ល្វីង​ ចំណែក​ក្រូច​ឆ្មា​រវិញ​ជា​ប្រភេទ​ត្រជាក់​និង​មាន​រសជាតិ​ជូរ​ពី​ធម្មជាតិ។​ នៅ​ពេល​ដែល​យើង​ទទួលទាន​ជាតិ​ទាំង​ពីរ​នេះ​បញ្ចូល​គ្នា​នឹង​ជួយ​​កាត់​បន្ថយ​អាការៈ​ឈឺ​ក្បាល​មួយ​ចំហៀង​ឬ​ហៅ​ថា​រោគ​ប្រកាំង។

​កាហ្វេ​​ជួយ​​កាត់​បន្ថយ​ការ​ចុក​សៀត​ណែន​ ព្រម​ទាំង​ជួយ​លាង​សម្អាត​កាក​សំណល់​មិន​ល្អ​ដែល​កក​ជាប់​បាន​យ៉ាង​ល្អ។ ចំពោះ​អ្នក​ដែល​ទើប​តែ​សាក​ល្បង​ទទួល​ទាន​កាហ្វេ​ជា​លើក​ដំបូង​មាន​អារម្មណ៍​ថា​ល្វីង​ខ្លាំង​ អាច​ដាក់​ស្ករ​លាយ​ចូល​បន្តិច​បាន​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ទទួល​ទាន។

ក្រូច​ឆ្មា​​ជួយ​សម្រួល​ដល់​ថង់​ទឹក​ក្នុង​ថ្លើម​ និង​សម្រួល​ដល់​ប្រព័ន្ធ​ធ្វើ​ការ​​​របស់​ថ្លើម​បាន​យ៉ាង​ល្អ។ ក្រៅ​ពី​នេះ​នៅ​ជួយ​កាត់​បន្ថយ​អាការៈ​វិល​មុខ​ ងងឹត​មុខ​ បាន​យ៉ាង​ល្អ។

កាហ្វេ​ខ្មៅ​ក្រៅ​ពី​ជួយ​ដល់​អាការៈ​ខាង​លើ​ហើយ​ នៅ​ជួយ​បង្ការ​ជំងឺ​បេះដូង​ ជួយ​កាត់​បន្ថយ​ Cholesterol ក្នុង​ឈាម​ ព្រម​ទាំង​ជួយ​ការពារ​សរសៃ​ឈាម​ឲ្យ​រឹង​មាំ។​ សម្រាប់​អ្នក​ដែល​កំពុង​តែ​ថែរក្សា​រូបរាង​ ចង់​សម្រក​ទម្ងន់​ការ​ទទួល​ទាន​កាហ្វេ​គឺ​ជា​ជម្រើស​ដ៏​ល្អ​ព្រោះ​ជួយ​ដល់​រឿង​បញ្ចេញ​កាក​សំណល់​បាន​យ៉ាង​ល្អ។



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ