ធ្វើគណៈកម្មការលើកទី១ នីកូ ផ្ទុះការសរសើរពីមហាជន

តារាចម្រៀងរាងសង្ហាពូកែលេងខ្លួនក្នុងការស្លៀកពាក់ នីកូ ដែលគ្រប់គ្នាស្គាល់ថាជាប្អូនប្រុសរបស់តារាចម្រៀង ណុប បាយ៉ារិទ្ធ បានចូលជ្រកក្នុងទ្រនំផលិតកម្ម ហង្សមាស រយៈពេលប៉ុន្មានឆ្នាំហើយ។ ចាប់តាំងពីក្លាយជាតារាចម្រៀងប្រចាំផលិតកម្មធំនេះ នីកូ មានបទចម្រៀងផ្ទុះៗជាច្រើនបទ និងបានអង្រួនឆាកតន្ត្រីជាច្រើនទៀតផង។ ពោល គឺលោកឆក់បានប្រជាប្រិយភាពច្រើន បើធៀបនិងផលិតកម្មចាស់របស់ដែលលោកធ្លាប់ជ្រកកោន។

មិនត្រឹមស្រូបបានប្រជាប្រិយភាពពីមហាជន តាមរយៈបទថ្មីប៉ុៗណ្ណោះទេ ប៉ុន្តែ នីកូ ដែលមានឈ្មោះពិតគឺ ណុប សម្បត្តិពុទ្ធិរ័ត្ន ថែមទាំងទទួលឱកាសដ៏ធំមួយទៀត គឺជាគណៈកម្មការដាក់ពិន្ទុក្នុងកម្មវិធីលំដាប់អន្តរជាតិ Beat the Best។ តំណែងគណៈកម្មការកម្មវិធីលំដាប់អន្តរជាតិ Beat the Best នេះ ត្រូវគេដឹងថាជាលើកទី១ និងជាបទពិសោធន៍លើកដំបូងរបស់តារាចម្រៀងរូបនេះ ចាប់តាំងពីប្រឡូកវិស័យសិល្បៈ។

ជាលើកទី១សម្រាប់តារាចម្រៀងរូបនេះពិតមែន តែអ្វីដែលគេមើលឃើញ គឺ នីកូ បានក្លាយជាគណៈកម្មការដាក់ពិន្ទុប្រកបដោយថាមពល និងជំនាញ។ នីកូ បានធ្វើឱ្យមហាជនងាកមកចាប់អារម្មណ៍ និងកោតសរសើររូបលោក ខណៈកម្មវិធីប្រឡងចម្រៀងនេះកំពុងបន្តការប្រកួត និងផ្ទុះការចាប់អារម្មណ៍ពីមហាជន។ ក្រោយពេលបំពេញតួនាទីជាគណៈកម្មការមួយរយៈមក នីកូ ត្រូវអ្នកតាមដានកម្មវិធីនេះលើកឡើងថា មានតិចនិក និងបច្ចេកទេសល្អក្នុងការដាក់ពិន្ទុ ដោយ នីកូ យល់ពីការច្រៀងរបស់បេក្ខភាពដែលចូលប្រកួត។ កម្រិតវាយតម្លៃរបស់ នីកូ ទៅលើបេក្ខភាពនិមួយៗមិនអន់ទេ គឺលោកវាយតម្លៃយ៉ាងប៉ិនប្រសប់វ។

សូមជម្រាបថា នីកូ ជាតារាចម្រៀងកើតចេញពីត្រកូលអ្នកចម្រៀង។ លោកមានឈាមជ័រជាអ្នកសិល្បៈតាំងពីកំណើត ដោយក្រុមគ្រួសារលោកសុទ្ធសឹងជាអ្នកសិល្បៈ តួយ៉ាង ឪពុកម្តាយ និងបងប្រុស សុទ្ធសឹងជាអ្នកសិល្បៈ។ នីកូ ប្រឡូកសិល្បៈតាំងពីកុមារភាពមកម៉្លេះ ដោយបានចូលរួមសម្តែងបានជាច្រើនរឿង។ បច្ចុប្បន្ន ក្រៅពីអាជីពជាតារាចម្រៀង នីកូ ក៏ជាតារាសម្តែងម្នាក់ផងដែរ ដោយលោករមែងបង្ហាញខ្លួនក្នុងរឿងភាគទូរទស្សន៍ ហង្សមាស និងឧស្សាហ៍ចាប់ដៃគូជាមួយកញ្ញា ពេជ្រ សូលីកា។ ជាក់ស្តែង រឿង អាពាហ៏ពិពាហ៏ចៃដន្យ ដែលលោកសម្តែងរួមគ្នាជាមួយកញ្ញា ពេជ្រ សូលីកា ទើបចប់ការចាក់បញ្ចាំងថ្មីៗនេះប៉ុណ្ណោះ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក