[Diary អ្នកដើរ] បងខុសពីគេ ទៅហាងកាហ្វេ ព្រោះចង់ជួបថ្លៃ

ជឿហើយ…ពាក្យគេថា «នឹងមាន​មនុស្សម្នាក់​ ដែលអាចកែប្រែយើងបាន»!

ខ្ញុំពីមុន មិនចូលចិត្តទេ ចេញក្រៅទៅអង្គុយរៀន ឬធ្វើការនៅហាងកាហ្វេអីហ្នឹង ព្រោះចេះតែមានអារម្មណ៍ថាមានកត្តារំខានច្រើនជាងនៅក្នុងផ្ទះក្នុងបន្ទប់ខ្លួនឯង។ តែក្រោយពីថ្ងៃចៃដន្យនោះមក…ខ្ញុំក៏ប្រែ។

មិនចាំថាជាថ្ងៃខែឆ្នាំណាច្បាស់ទេ តែចាំថា វាជាថ្ងៃ Deadline ត្រូវផ្ញើកិច្ចការឱ្យគ្រូ ហើយនៅផ្ទះ ក៏ស៊យដាច់ភ្លើងឡើងយូរមិនឃើញមានវិញសោះ។ Wifi​ ក៏អត់ ទូរស័ព្ទ និងLaptop ក៏អស់ថ្ម!!! ជម្រើសល្អបំផុត គឺមានតែទៅញ៉ាំកាហ្វេ​ ១កែវ អង្គុយកន្លះថ្ងៃ។

ទើបតែចាប់អារម្មណ៍ថា ក្បែរផ្ទះខ្ញុំមានហាងកាហ្វេតូចមួយ រៀបចំបែបតិចនិយម (Minimal) ពេលដើរចូល មិនអាចឃាត់ដៃមិនឱ្យលើកទូរស័ព្ទមកថតបានឡើយ។ ការតុបតែងទាំងការ៉ូ ជញ្ជាំង និងសម្ភារៈតែងលម្អភាគច្រើន ប្រើពណ៌សជាគោល ធ្វើឱ្យមានអារម្មណ៍ស្រស់ថ្លាប្លែក!

មិនបង្អង់យូរ ខ្ញុំសម្លឹងរកមើលកន្លែងណាដែលនៅកៀនៗគេ ហើយមិនសូវមានមនុស្សដើរកាត់ច្រើន។

«បងអញ្ជើញម្នាក់ឯងទេ?» បុគ្គលិកថ្ពាល់ខួចសក់ពណ៌ត្នោតបែកមាសរួញចុងតិចៗចូលមករាក់ទាក់ខ្ញុំ

«បាទ៎!» ខ្ញុំតបខ្លីៗ ហើយធ្វើជាងាកមើលឆ្វេងស្តាំ ដើម្បីគេចពីភ្នែកមានមន្តស្នេហ៍១គូនោះ

«ចង់រកកន្លែងដាច់ពីគេមែនបង? សូមអញ្ជើញខាងនេះ» នាងនិយាយជាមួយស្នាមញញឹមយ៉ាងស្រស់ រួចដើរនាំផ្លូវទៅកាន់កន្លែងតាមតម្រូវការរបស់ខ្ញុំ

បន្ទាប់ពីទទួលការកុម្ម៉ង់របស់ខ្ញុំហើយ «កញ្ញាថ្ពាល់ខួច» ជារហស្សនាមដែលខ្ញុំលួចហៅគេក្នុងចិត្តម្នាក់ឯង ក៏ចេញទៅបំពេញការងាររបស់នាងបន្តទៀត​។ ខ្ញុំក៏ប្រញាប់បញ្ចប់កិច្ចការក្នុងដៃ ដោយយូរម្តងៗ លួចមើលនាងហើយញញឹមម្នាក់ឯង។

«បងមានត្រូវការអ្វីបន្ថែមទៀតទេ?»

«អត់ទេ! អរគុណច្រើន»

«បងចូលចិត្តអានសៀវភៅដែរហ៎? នៅខាងនោះ យើងមានបណ្ណាល័យសាធារណៈ​តូចមួយ បងអាចអានសៀវភៅទីនេះក៏បាន ឬក៏ខ្ចីទៅអានក៏បានដែរ។ ហើយបើមានសៀវភៅចង់ exchange ក៏បានដូចគ្នា»

«អូខេ…ចាំរួចដៃ ចាំទៅរកមើល។ អរគុណ»

ទាល់តែចប់ការងារសព្វគ្រប់ ទើបខ្ញុំមានពេលក្រលេកមើលបរិយាកាសជុំវិញខ្លួនបានពេញភ្នែក។ ហាងកាហ្វេនេះស្ងប់ស្ងាត់ល្អ មិនមានអ្នកជជែកខ្លាំងៗ មិនមានចម្រៀងចាក់លឺៗ មិនដូចអ្វីដែលខ្ញុំធ្លាប់គិតឡើយ។ បើនិយាយពីបុគ្គលិកវិញ សែនរួសរាយរាក់ទាក់…

ចំពោះរសជាតិកាហ្វេ ខ្ញុំមិនហ៊ានថាម៉េចទេ ព្រោះញ៉ាំមិនសូវរើស។ហើយទោះបីមានជម្រើសភេសជ្ជៈច្រើនដែលយើងមិនស្គាល់ បុគ្គលិកនឹងសាកសួរ ហើយណែនាំអ្វីដែលត្រូវនឹងចំណូលចិត្តយើង។

ចំណែកម្ហូបវិញ ខ្ញុំឡើងជាប់ចិត្តនឹងស្ប៉ាហ្គេទីតុងយ៉ាំនៅហ្នឹង។ និយាយមែន! ជាម្ហូបប្រចាំហាងតែម្តង! ពិបាកបរិយាយណាស់…តែដឹងថា​ រសជាតិប្លែកមាត់ជាប់ចិត្ត។

ចាប់ពីថ្ងៃនោះមក ឱ្យតែមានពេលទំនេរ ខ្ញុំនឹងទៅអង្គុយលេងនៅហាងកាហ្វេនេះ រហូតដល់ក្លាយជាម៉ូយប្រចាំបានកាតសន្សំពិន្ទុ និងជាមិត្តជិតស្និទ្ធនឹងកញ្ញាថ្ពាល់ខួច ដែលខ្ញុំទើបដឹងថាជាម្ចាស់ហាង ក្រោយពីទៅបាន២-៣ដង ហើយនាងមានឈ្មោះថា «ស្រីខួច»។

———–

ចុះអ្នកអានវិញ? ធ្លាប់មានអនុស្សាវរីយ៍ភ្លេចមិនបានអ្វីនៅហាងកាហ្វេណាមួយដែរអត់?



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ខំប្រឹងដល់ដង្ហើមចុងក្រោយដើម្បីកូន! Peter Pan’s Dad កូរ៉េបង្កើត Neverland បានសម្រេចសម្រាប់កូនប្រុសមានជំងឺអូទីហ្សឹមធ្ងន់ធ្ងរមុនលាចាកលោក

លោក Jeon Gyeong Cheol ជាអ្នកនិពន្ធម្នាក់ដែលធ្លាប់បានលាតត្រដាងរឿងរ៉ាវជីវិតដ៏កម្សត់ក្នុងការចិញ្ចឹមកូនប្រុស អូទីហ្សឹម ធ្ងន់ធ្ងរក្នុងនាមជាឪពុកតែម្នាក់ នៅតាមកម្មវិធី

លោក ឯល ប៊ុនណុល ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈបុរាណត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់