តារាចម្រៀងឯករាជ្យ​ល្បីៗច្រើន​នាក់ ត្រៀមបញ្ចេញបទថ្មីនៅ​ពាក់​កណ្ដាល​ខែមករា​នេះ

ជាការពិតណាស់ដែលអ្នកហ្វេនៗរបស់តារាចម្រៀងម្នាក់ៗអង្គុយទន្ទឹងរងចាំមើលស្នាដៃបទថ្មីៗរបស់តារាចម្រៀងដែលជានិមិត្តរូប (Idol) របស់ខ្លួន ដោយសារការផលិតបទចម្រៀងមិនចម្លងពីបរទេស (Original Song) ត្រូវគេដឹងថា ត្រូវការពេលវេលាយូរ ទម្រាំអាចផលិតចេញបានមួយបទៗ។

បើយើងលើកយកតារាចម្រៀងឯករាជ្យក្នុងប្រទេសកម្ពុជា ប្រិយមិត្តអ្នកអានប្រាកដជាបានជ្រាបច្បាស់ហើយថា បច្ចុប្បន្នកម្ពុជាយើងចាប់ផ្តើមមានតារាចម្រៀងឯករាជ្យកាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយ ដោយម្នាក់ៗទឹកដមសំនៀងពីរោះម្នាក់មួយបែប។ ហើយបើនិយាយពីសន្ទុះការគាំទ្រចម្រៀងមិនចម្លងពីបរទេសវិញនោះ គេមើលឃើញថា អ្នក​គាំទ្រជាយុវវ័យនាពេលបច្ចុប្បន្ន ចាប់ផ្តើមយល់ដឹងលើការនិពន្ធ និងការផលិតច្រើនជាងមុន និងបានងាកមកឱ្យតម្លៃដល់បទចម្រៀង​បទភ្លេង​ថ្មីបែបនេះច្រើនជាងមុន។ ជាក់ស្តែង សូម្បីតែអ្នកចម្រៀងឯករាជ្យ ដែលនិយមនិពន្ធ និងផលិតចម្រៀងមិនចម្លងពីបរទេស ក៏ត្រូវបានមហាជនផ្តល់តម្លៃឱ្យច្រើនជាងមុនដូចគ្នាដែរ។

តាមការបង្ហោះជាសាធារណៈលើបណ្តាញសង្គមហ្វេសប៊ុកថ្មីៗនេះ គេឃើញ មានតារាចម្រៀងឯករាជ្យមួយចំនួន បានកំពុងត្រៀមបញ្ចេញស្នាដៃបទចម្រៀងថ្មីរបស់ពួកគេក្នុងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ជាមួយគ្នា។ តោះ! យើងទៅមើលថា តើតារាចម្រៀងឯករាជ្យណាខ្លះដែលគ្រោងបញ្ចេញស្នាដៃបទថ្មីនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ខាងមុខនេះខ្លះ?

១. តារាចម្រៀងឯករាជ្យ លោក ស៊ូ លីផេង feat. KZ – ខេហ្សី ត្រៀមចេញបទ «ផ្តែផ្តាំ» ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ វេលាម៉ោង 20:00 យប់

២. តារាចម្រៀងឯករាជ្យ Tena – ស្ទាវខេត្ត​ ft Van Chesda, Glomyy Vincent ត្រៀមចេញបទ «ស្ទាវខេត្ត» ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២

ក្រៅពីតារាចម្រៀងដែលបានរៀបរាប់ខាងលើ ក៏នៅមានតារាចម្រៀងឯករាជ្យម្នាក់ទៀតផងដែរ ដែលគ្រោងចេញបទចម្រៀងថ្មីរបស់ខ្លួន គឺលោក ចេន ម្ចាស់បទ «ខ្សឹបៗក៏ឈឺ» ដោយលោកបាន Comment ប្រាប់អ្នកគាំទ្រថា បទថ្មីឆាប់នេះហើយណាអ្នកទាំងអស់គ្នា ជិតបានស្តាប់ហើយ។ យ៉ាងណាមិញ ចេន មិនបានបញ្ជាក់ពីកាលបរិច្ឆេទច្បាស់នៃការចេញបទថ្មីឱ្យប្រាកដនោះទេ គ្រាន់តែឱ្យដឹងតម្រុយបទថ្មីតែប៉ុណ្ណឹងសិនប៉ុណ្ណោះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ