ហាងកាហ្វេ «ផ្កាព្រៃអង្គរ» ហ៊ុមព័ទ្ធទៅដោយដើមឈើតូចធំជុំជិត ចូលដល់ក្នុងត្រជាក់ជាប់ចិត្ត

សៀមរាប​មិន​ត្រឹម​តែ​សម្បូរ​រមណីយដ្ឋាន​ទេសចរណ៍​ប្រវត្តិសាស្ត្រ​នោះ​ទេ ខេត្ត​មួយ​នេះ​ក៏​សម្បូរ​ទៅ​ដោយ​ហាង​ទំនើប​ផ្សេង​ៗ​មិន​ថា​ជា​ហាង​អាហារ ហាង​កាហ្វេ រីក​ស្គុះស្គាយ​ដូច​ផ្សិត ព្រម​ជាមួយ​ការ​ដេគ័រ​ប្លែក ស្អាត និង​មិន​ដូច​ជា​ហាង​ដទៃ​ឡើយ។ ហាង​នីមួយ​ៗ​សុទ្ធតែ​មាន​ concert ផ្សេង​ពីគ្នា ព្រម​ទាំង​មាន​ការ​តុបតែង​យ៉ាង​ប្រណីត ទាំង​ក្នុង​និង​ក្រៅ។

សម្រាប់​ហាង​កាហ្វេ​​ ដែល​កំពុង​ទទួល​បាន​ការ​ចាប់អារម្មណ៍​មួយ​កន្លែង​ទៀត​ហើយ​ក្នុង​ខេត្ត​សៀមរាប បរិយាកាស​ស្រស់​ស្រាយ ហើយ​អាច​សម្រាក​លំហែ​កាយ​ជាមួយ​ក្លិន​រុក្ខជាតិ​ប្រសើរ ជួយ​ឲ្យ​អារម្មណ៍​ល្អ បាត់​អស់​ទុក្ខ​កង្វល់​មួយ​រយៈ។ «ផ្កាព្រៃអង្គរ» ទទួល​បាន​ភ្ញៀវ​ទេសចរ​ច្រើន ចូល​ទស្សនា និង​ញ៉ាំ​អាហារ​ផ្សេង​ៗ​ដែល​ជា menu ក្នុង​ហាង​មិន​ដាច់ ពិសេស​នា​ឱកាស​បុណ្យ​អុំទូក បណ្ដែត​ប្រទីប និង​អកអំបុក សំពះ​ព្រះខែ កាលពី​សប្ដាហ៍​មុន​កន្លង​ទៅ។

នៅ «ផ្កាព្រៃអង្គរ» បាន​រៀបចំ​តុបតែង​លម្អ​ទាំង​ផ្កា និង​រុក្ខជាតិ​វល្លិ​ច្រើន​អនេក តាម​ដង​ផ្លូវ​ចូល​ទៅ​បរិវេណ​ដ៏​ធំ​នៃ​ហាង។ ក្រៅពី​រុក្ខជាតិ ហើយ​នោះ​ហាង​កាហ្វេ​នោះ ក៏​មាន​រៀបចំ​វត្ថុ​បុរាណ​ខ្មែរ ព្រម​ទាំង​រូប​សត្វ​ផ្សេង​ៗ​ទៀត ដើម្បី​ឲ្យ​មើល​ទៅ​ដូច​ក្នុង​ព្រៃ​ដែរ មួយ​វិញ​ទៀត​ក៏​មាន​ជា​ការ​បាញ់​ផ្សែង​អ័ព្ទ មើល​ទៅ​ពិត​ៗ​តែម្ដង។

ក្រៅពីកាហ្វេ និង​អាហារ​ផ្សេង​ៗ​ទៀត​ក៏មាន​ប្រើ​ស្លឹក​ត្នោត​ សម្រាប់​ច្រក​កែវ​កាហ្វេ​ទៀតផង។ មិន​អស់​ត្រឹម​ប៉ុណ្ណេះ​ឡើយ ហាង​កាហ្វេ​មួយ​​នោះ​ក៏​មាន​កន្លែង​ថតរូប​បែប​ខ្មែរ​បុរាណ​​ក្បូរក្បាច់​រចនា ចម្លាក់​ឈើ​ជា​បែប​បទ​ខ្មែរ​ចំតែម្ដង ធ្វើឲ្យ​មើល​ទៅ «ផ្កាព្រៃអង្គរ» ស្អាត​បែប​សហសម័យ។ អ្នក​ចូល​ទៅ​ដល់​ទីនោះ តែង​លាន់​មាត់​សរសើរ​ថា ត្រជាក់​ស្រួល​ខ្លួន គួរជាទី​សម្រាក អាច​អង្គុយ​អាន​សៀវភៅ។

សម្រាប់​អ្នក​ដែល​មាន​បំណង​ចង់​ទៅ​ហាង​កាហ្វេ «ផ្កាព្រៃអង្គរ» គឺ​នៅ ផ្លូវទៅអង្គរវត្ត សីហមុន្នី ៥០០ ម៉ែត្រ ពីបូរីប្រិមប្រី សង្កាត់​ចក ក្រុង​សៀមរាប៕ រូបភាព៖ ផ្កាព្រៃអង្គរ



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New



Leave a Reply

Your email address will not be published.Required fields are marked *