លទ្ធផលចេញហើយ! ក្រសួងការងារសម្រេចច្រានចោលរឿងដែល Hanni​​ អះអាងថា ជួបរឿងគំរាមកំហែងនៅ HYBE ក្រោមហេតុផលនេះ

នៅថ្ងៃទី២០ ខែវិច្ឆិកា ក្រសួងការងាររបស់កូរ៉េខាងត្បូងបានច្រានចោលការលើកឡែងអំពីការយីយានៅកន្លែងធ្វើការរបស់ Hanni សមាជិកក្រុមចម្រៀងខេប៉ុបនារី NewJeans​ ក្រោមហេតុផលថា​ នាងជាសិល្បករ មិនអាចចាត់ទុកជាបុគ្គលិករបស់ក្រុមហ៊ុន HYBE ទេ។​ នេះបើយោងតាម The Korea Times។

ការសម្រេចនេះជាការឆ្លើយតបនឹងការដាក់ញាត្តិកាលពីពាក់កណ្ដាលខែកញ្ញា ដោយគ្រានោះអ្នកគាំទ្ររបស់ក្រុមចម្រៀងនារីកូរ៉ខាងត្បូងមួយនេះបានចោទប្រកាន់ថា Hanni បានទទួលរងនូវការគំរាមកំហែងនៅកន្លែងធ្វើការ គឺក្រុមហ៊ុន HYBE តែម្ដង។ អ្នកគាំទ្របានលើកឡើងថា តារាស្រីដើមកំណើតវៀតណាម-អូស្ត្រាលីរូបនេះបានជួប និងរាក់ទាក់ដល់សមាជិកក្រុម ILLIT តែបែរជាអ្នកគ្រប់គ្រងរបស់ក្រុមនោះប្រាប់ទៅសិល្បកររបស់ខ្លួនមិនឱ្យអើពើនឹងនាងទៅវិញ។

បន្តដោយការដាក់ញាត្តិមួយនេះ Hanni បានចូលស្រាយបំភ្លឺពីរឿងរ៉ាវខាងលើនេះ​នៅក្នុងរដ្ឋសភាតាំងតែពីថ្ងៃទី១៥ តែតុលាមកម៉្លេះ ដោយគ្រានោះ អ្នកចម្រៀងស្រីវ័យ ២០ឆ្នាំបានសម្ដែងការខកចិត្តនឹងការរើសអើងដែលខ្លួនបានជួប ព្រមទាំងនិយាយថា៖ “ខ្ញុំប្រាកដចិត្តថា ក្រុមហ៊ុនពិតជាស្អប់ពួកយើងមែន”។

ដោយឡែក កាលពីថ្មីៗនេះក្រសួងការងារបានសម្រេចបដិសេធញត្តិទាក់ទងនឹងការអះអាងនេះ ដោយផ្ដល់ហេតុផលថា កិច្ចសន្យាក្នុងនាមជាសិល្បកររវាងក្រុមហ៊ុន និង Hanni មានខ្លឹមសារ និងលក្ខណៈដែលពិបាកក្នុងការចាត់ទុកនាងជាបុគ្គលិកមួយរូបទៅតាមស្ដង់ដាការងារ។ ជាក់ស្ដែង កន្លងមករដ្ឋាភិបាល និងតុលាការកូរ៉េខាងត្បូងបានសម្រេចចាត់ទុកថា សិល្បករមិនមែនជាបុគ្គលិកនោះទេ តែអ្នកប្រកបអាជីពនេះបានចាត់ទុកជា “អង្គភាពពិសេស” ទទួលស្គាល់តាមកិច្ចសន្យាផ្ដាច់មុខជាមួយនឹងភ្នាក់ងារ ឬក្រុមហ៊ុនដែលគ្រប់គ្រងសិល្បករទាំងនោះ។

ការសម្រេចចិត្តរបស់រដ្ឋាភិបាលបានលើកឡើងថា កិច្ចសន្យារវាង Hanni និងភ្នាក់ងាររបស់នាង ឈ្មោះ ADOR គឺជាកិច្ចព្រមព្រៀងរវាង “ភាគីស្មើគ្នាពីរ” ហើយមិនបញ្ជាក់ថានាងជាអ្នកក្រោមបង្គាប់របស់ក្រុមហ៊ុននោះទេ។

ការិយាល័យការងារបានរៀបរាប់ពីមូលហេតុដែល Hanni មិនសមស្របតាមលក្ខណៈវិនិច្ឆ័យសម្រាប់និយោជិតជាមួយចំណុចមួយចំនួនដូចជា នាងមិនស្ថិតក្រោមច្បាប់ដូចគ្នានឹងបុគ្គលិកក្រុមហ៊ុន នាងមិនមានការកំណត់ម៉ោងធ្វើការ ឬទីតាំងជាក់លាក់ នាងបានចែករំលែកការចំណាយទាក់ទងនឹងការងារជាមួយក្រុមហ៊ុន នាងបានទទួលចំណែកនៃប្រាក់ចំណេញជាជាងប្រាក់ឈ្នួល នាងបានបង់ពន្ធជាប្រាក់ចំណូលអាជីវកម្មជំនួសឱ្យប្រាក់បៀវត្សរ៍ ឬប្រាក់ឈ្នួល ហើយនាងទទួលទាំងប្រាក់ចំណេញ និងការខាតបង់សម្រាប់ការងាររបស់នាង។

បើទោះបីជា នៅមាត្រា ៧៦ កថាខណ្ឌទី ២ នៃច្បាប់ការងារបានចែងពីការបៀតបៀននៅកន្លែងការងារក្ដី តែច្បាប់នេះប្រើប្រាស់សម្រាប់តែនិយោជក និងនិយោជិតតែប៉ុណ្ណោះ តែមិនអាចយកមកប្រើប្រាស់ក្នុងលក្ខណ្ឌរបស់​ Hanni នោះទេ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

នាដកា-សមាគមកាយឫទ្ធិនារីកម្ពុជាហាត់សម ត្រៀមស្វាគមន៍គណៈប្រតិភូក្នុងនាមជាម្ចាស់ផ្ទះ

កម្ពុជា​មាន​សេចក្ដី​រីករាយ​និង​មោទកភាព​បំផុត​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​នៃ​ការ​រៀប​ចំ មហា​សន្និបាត​កាយឫទ្ធិ​នារី​ពិភពលោក លើកទី៣៩ និង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ លើកទី៤២ របស់​សហគមន៍ OB-PS ក្រោម​ប្រធានបទ «យើង​

Ariana Grande ពន្លះសេតវិមានធ្ងន់ៗ ក្រោយយកចម្រៀងនាងដាក់ក្នុងវីដេអូវាយខ្នោះជនអន្តោប្រវេសន៍

តារាចម្រៀងប៉ុបអាមេរិក Ariana Grande បានស្នើឱ្យសេតវិមានកុំប្រើប្រាស់តន្ត្រីរបស់នាង បន្ទាប់ពីស្ថាប័ននេះបានយកបទចម្រៀងរបស់នាងទៅប្រើក្នុងវីដេអូលើបណ្ដាញសង្គម ដើម្បីផ្សព្វផ្សាយអំពីគោលនយោបាយអន្តោប្រវេសន៍។ វីដេអូខ្លីលើ TikTok ដែលបានបង្ហោះកាលពីថ្ងៃច័ន្ទ បានបង្ហាញរូបភាពភ្នាក់ងារព្រំដែនកំពុងដាក់ខ្នោះលើមនុស្សជាច្រើន ដោយប្រើបទចម្រៀង “Bye” ដែលជាបទល្បីប្រចាំឆ្នាំ ២០២៤ របស់ Grande ជាភ្លេងអម។ វីដេអូនោះមានចំណងជើងថា៖ “Bye-bye… ប្រធានាធិបតី

ការសម្ដែងដ៏លេចធ្លោពី Shakira ញ៉ាំងឱ្យពិធីបើកការប្រកួត World Cup 2026 នៅម៉ិកស៊ីកូកាន់តែអធិកអធម

វត្តមានរបស់កំពូលតារាចម្រៀង Shakira, លោក Andrea Bocelli, តារាចម្រៀង K-pop Ejae ពីរឿង ‘Kpop Demon Hunters’ និងការបង្ហាញខ្លួនដ៏ភ្ញាក់ផ្អើលពីសំណាក់តារាស្រីហូលីវូដ Salma Hayek បានធ្វើឱ្យពិធី

ត្រៀមហើយនៅ? រត់ជាមួយ អេនណា ដើម្បីផ្សព្វផ្សាយទេសចរណ៍រដូវកាលបៃតង និងជួយកុមារកម្ពុជា

ត្រៀម​ខ្លួន​ហើយ​ឬ​នៅ? ចូល​រួម​រត់​ជាមួយ​បវរ​កញ្ញា​ស្រអែម​ស្រស់ កុយ អេនណា លើ​កំពូល​ភ្នំ​គិរីរម្យ នៅ​ក្នុង​ព្រឹត្តិការណ៍​រត់​ដើម្បី​ផ្សព្វផ្សាយ​ទេសចរណ៍​ក្នុង​រដូវ​កាល​​បៃតង និង​រត់​ដើម្បី​ជួយ​ដល់​កុមារ​កម្ពុជា។

ទីបំផុត JayX ម្ចាស់​ជយលាភី The Next Level: RapStar រដូវកាលទី១ ប្រកាសចូលជាតារាក្រោមផលិតកម្មបារមី

បន្ទាប់​ពី​ប្រកួតប្រជែងយ៉ាងស្វិតស្វាញ​អស់​ជាច្រើន​ខែ ហើយ​​ក្លាយ​ជា​ម្ចាស់​ជយលាភី The Next Level: RapStar រដូវកាលទី១កាលពីជាង ១ ខែមុន ពេលនេះ JayX ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​ក្នុង​ការ​ចូល​ជា​តារា​របស់​ផលិតកម្ម​

បំបែកកំណត់ត្រាផ្ទួនៗ! “Lemonade” ក្លាយជាអាល់ប៊ុមទី ៨ ជាប់ៗគ្នារបស់ aespa ដែលលក់ដាច់ខ្ទង់លានបន្ទះ

អាល់ប៊ុមខ្នាតពេញទី ២ របស់ក្រុមចម្រៀងនារី aespa មានចំណងជើងថា "Lemonade" អាចលក់ដាច់បានជាង ១.០៣ លានបន្ទះ គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា។ នេះបើតាមការប្រកាសរបស់ផលិតកម្ម SM Entertainment

YouTuber Susanna ដែលជាប្អូនជីដូនមួយរបស់ Seulgi ទទួលមរណភាព

បងប្អូនជីដូនមួយរបស់ Seulgi សមាជិកក្រុម Red Velvet និងជាម្ចាស់គណនី YouTube ឈ្មោះ Susanna បានទទួលមរណភាពក្នុងវ័យ ៣០ ឆ្នាំ កាលពីថ្ងៃទី ៧ ខែមិថុនា កន្លងទៅ ដោយបានបន្សល់ទុកវីដេអូចុងក្រោយរួមគ្នា។

វ័យចូល ៤៥ ឆ្នាំ Bosco Wong បញ្ជាក់ថាគ្មានគម្រោងរៀបការឡើយ ខណៈមានក្តីសុខជាមួយជីវិតបច្ចុប្បន្ន

តារាសម្តែងហុងកុង Bosco Wong បានទម្លាយឱ្យដឹងថា លោកគ្មានបំណងនឹងរៀបការនោះទេ ដោយបានពន្យល់ថា ទស្សនៈរបស់លោកចំពោះទំនាក់ទំនងស្នេហា និងគ្រួសារ ត្រូវបានជះឥទ្ធិពលយ៉ាងជ្រៅពីបទពិសោធន៍

ក្រសួងវប្បធម៌ នឹងរៀបចំកម្មវិធីមហោស្រពល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ក្រោមប្រធានបទ «ចង្កឹះមួយបាច់»

ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ នឹង​រៀបចំ​កម្មវិធី​មហោស្រព​ល្ខោន​និយាយ​ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ក្រោម​ប្រធានបទ «ចង្កឹះ​មួយ​បាច់» រយៈពេល ២ ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ ១-២ ខែ​តុលា ឆ្នាំ ២០២៦ ខាង​មុខ​នេះ នៅ​រាជធានី​ភ្នំពេញ

សម្រាកអស់ ២ឆ្នាំ Red Velvet ជុំគ្នាម្ដងទៀត បញ្ចេញអាល់ប៊ុមថ្មីជូន ReVeluv

ក្រុមចម្រៀង Red Velvet បច្ចុប្បន្នកំពុងផលិតស្នាដៃអាល់ប៊ុមថ្មី ដោយគ្រោងនឹងត្រឡប់មកវិញនៅក្នុងខែ សីហា ខាងមុខ។ នេះបើផ្អែកតាមការចុះផ្សាយរបស់ Allkpop នៅថ្ងៃទី១១ ខែ មិថុនា នេះ។

Leave a Reply

Your email address will not be published.Required fields are marked *