ប៉ាន់ ខែមម៉ានូ ចូលរោងការជាមួយកូនក្រមុំក្រៅសិល្បៈដ៏ស្រស់ស្អាត

តារា​សម្ដែង​ប្រុស​ក្នុង​រឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី» បាន​រៀប​មង្គលកា​នៅ​ថ្ងៃនេះ​ហើយ ក្រោយ​ភ្ជាប់​ពាក្យ​កាលពី​អំឡុង​ខែកក្កដា ឆ្នាំ ២០២៤ កន្លង​ទៅ​ថ្មី​ៗ​នេះ ហើយ​ទទួល​បាន​ពាក្យ​ជូនពរ​យ៉ាង​ច្រើន​ពី​សំណាក់​អ្នក​គាំទ្រ។ កូន​ក្រមុំ​របស់​ ម៉ានូ មាន​ឈ្មោះ​ថា ផែន សុភារី។

ថ្ងៃ​ជយមង្គល​របស់​ ប៉ាន់ ខែមម៉ានូ បានរៀបចំ​ឡើង​នៅ​ទឹកដី​ខេត្តតាកែវ ដែល​ជា​ស្រុក​កំណើត​កូន​កំលោះ និង​កូន​ក្រមុំ​ផ្ទាល់។ រូបភាព​ដែល​បង្ហោះ​លើ​បណ្ដាញ​សង្គម​ឃើញ​ថា គូ​ស្វាមី​ភរិយា​ថ្មីថ្មោង​គូ​នេះ ពិតជា​ស្រស់​ស្អាត​សម​គ្នា​ទាំង​ព្រម ហើយ​កម្មវិធី​ល្ងាចនេះ​ក៏​មាន​អ្នក​ចូលរួម​ច្រើន​កុះករ​ផងដែរ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រោយ​សម្ដែង​រឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី» ការងារ​សិល្បៈ​លោក ប៉ាន់ ខែម​ម៉ានូ កាន់តែ​មមាញឹក និង​មហាជន​ស្គាល់​កាន់តែ​ច្រើន។ តារា​សម្ដែង និង​ចម្រៀង​ ប៉ាន់ ខែម​ម៉ានូ មាន​ឪពុក​ជា​អតីត​មន្ត្រី​មន្ទីរវប្បម៌ និង​វិចិត្រ​សិល្បៈ​ខេត្ត​តាកែវ ដោយ​លោក​ទទួល​បាន​ការ​បង្ហាត់​បង្រៀន​សិល្បៈ​សម្ដែង​ល្ខោន​បាសាក់ និង​យីកេ ព្រមជា​មួយ​ទេពកោសល្យ​សិល្បៈ​ផង​នោះ​ ម៉ានូ បានម្តែងជាតួឯកក្នុងល្ខោនយីកេរឿង សុវណ្ណសាម នៅទូរទស្សន៍ជាតិកម្ពុជា នៅ​ក្នុង​ឆ្នាំ ២០០៧ និងក្នុងឆ្នាំ២០១០ លោកបានចូលប្រឡងចម្រៀងផ្នែកយីកេ នៅ​ស្ថានីយ​ទូរទស្សន៍​បាយ័ន ដោយ​ទទួល​បាន​ជយលាភី​កិត្តិយស។

ក្រៅពីជំនាញល្ខោនបាសាក់ និងល្ខោនយីកេ លោក ប៉ាន់ ខែមម៉ានូ ក៏​មាន​សំឡេង​យ៉ាង​ពីរោះ​ស្រទន់​មាន​មន្ត​ស្នេហ៍ ដែលអាចបកស្រាយបទចម្រៀងសឹងតែគ្រប់ទម្រង់ ជាអាទិ៍ បទ​មហោរី បទ​ប្រពៃណី ស្មូត និង​ចម្រៀង​សម័យ​មរតក​ដើម​ផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង



Leave a Reply

Your email address will not be published.Required fields are marked *