កាន់តែស្រ្តេសកាន់តែឃ្លាន! ៥ វិធីនេះជួយបាន

ស្រ្តេសអាចបណ្ដាលឱ្យមនុស្សមានអាការៈដូចជាអស់កម្លាំង ឃ្លានច្រើនហើយមិនសប្បាយនោះទេ។ ជាទូទៅមនុស្សពេលស្រ្តេសដឹងតែនឹកឃើញដល់អាហារមុនគេដោយសារអាហារគឺជាផ្នែកមួយដែលធ្វើឱ្យអារម្មណ៍មនុស្សល្អជាងមុនបាន ជាពិសេសអាហារចៀន បំពង​ ឬបង្អែមជាដើម។ តែប្រសិនបើយើងកាន់តែមានភាពតានតឹង កាន់តែធុញថប់នោះយើងនឹងកាន់តែឃ្លានខ្លាំងជាងមុនទៀត។ អ៊ីចឹងធ្វើម៉េចបានអាចទប់អារម្មណ៍ខ្លាំងពេលស្រ្តេសបានទៅ?
១. ទទួលយកអារម្មណ៍ពេលនោះ

ធម្មតាមនុស្សណាក៏ចេះមិនសប្បាយចិត្ត ឯកោ ឬធុញទ្រាន់ដែរ ដូចនេះគ្រាន់តែទទួលយកអារម្មណ៍ពេលនោះហើយប្រឈមមុខនឹងវាទៅ។ វាមិនអាចបង្កជាបញ្ហាណាមួយធ្ងន់ធ្ងរទេនៅពេលយើងអាចទទួលយកវាព្រោះត្រួវចាំថាអារម្មណ៍ឡើងចុះមិនទៀងទាត់ទេ ដូចនេះក៏បណ្ដោយឱ្យវាទៅមកដូចខ្យល់ទៅបានហើយកុំឱ្យវាចូលមកក្នុងខួរក្បាលយើងងាយៗអី។ ប៉ុន្តែពេលខ្លះក៏មិនចាំបាច់ត្រូវយកអារម្មណ៍ស្រ្តេសនោះមកធ្វើជាលេសដើម្បីគេចវេសបញ្ហាដែរ។

២. រកវិធីផ្សេងក្រៅពីការញ៉ាំ

តាមអ្នកស្រី Susan Bowerman ជានាយកផ្នែកហ្វឹកហាត់និងចំណេះដឹងនៃអាហារបំប៉នជាសាកលនៅក្រុមហ៊ុន Herbalife Nutrition បាននិយាយថាការដើរឱ្យលឿន ឬផឹកតែក្ដៅមួយពែងអាចបំបាត់ភាពតានតឹងប្រសើរជាងការញ៉ាំ។ ម្យ៉ាងវិញទៀត ដោយសារតែការធ្វើចលនាសាច់ដុំថ្គាមក៏អាចបំបាត់ភាពតានតឹងបានដែរដូចនេះពេលមានអារម្មណ៍ថាឃ្លានគួរតែញ៉ាំបន្លែបែបសាឡាដ និងគ្រាប់ធញ្ញជាតិផ្សេងៗដូចជាគ្រាប់អាល់ម៉ុន ឬគ្រាប់សណ្ដែកជាដើមទើបល្អជាង។

៣. ត្រូវញ៉ាំអាហារឱ្យទៀងទាត់ និងមិនត្រូវរំលងអាហារណាមួយ

ទទួលស្គាល់ថានៅពេលដែលមនុស្សស្រ្តេសខ្លាំងគឺមិនចង់ញ៉ាំអាហារនោះទេ ឬសឹងតែឃើញចង់ក្អួតតែម្ដង។ ពេលខ្លះក៏រំលងអាហារមួយពេលដោយគិតថាវាមិនអីនោះទេ ចាំទៅញ៉ាំសរុបជាមួយអាហារពេលក្រោយវិញ។ ជាក់ស្ដែងមនុស្សជាច្រើនក្នុងពេលបច្ចុប្បន្នបានរំលងចោលនូវអាហារពេលព្រឹកហើយបានមកញ៉ាំសរុបជាមួយអាហារថ្ងៃត្រង់។ ការធ្វើបែបនេះមិនត្រឹមតែមិនអាចកាត់បន្ថយភាពតានតឹងនោះទេ ថែមទាំងធ្វើឱ្យថាមពលក្នុងខ្លួនថយចុះយ៉ាងខ្លាំងហើយឡើងគីឡូលើសដើមទៀត។

៤. កាត់បន្ថយជាតិកាហ្វេអ៊ីន

ធ្លាប់មានអារម្មណ៍ថាក្នុងមួយថ្ងៃបើមិនអាចកាហ្វេមួយកែវ ឬភេសជ្ជៈប៉ូវកម្លាំងមួយកំប៉ុងដឹងតែគ្មានកម្លាំងកំហែងក្នុងខ្លួនទេ? ជាពិសេសនៅពេលមនុស្សកាន់តែស្រ្តេសគឺកាន់តែត្រូវសារធាតុកាហ្វេអ៊ីនទាំងនោះមកជួយទប់ទល់ដោយគិតថាវាអាចជួយធ្វើឱ្យមានល្អប្រសើរឡើងវិញ។ ច្បាស់ណាស់ភេសជ្ជៈពិតជាធ្វើឱ្យអារម្មណ៍ល្អមែនតែក្នុងពេលថ្ងៃប៉ុណ្ណោះ បើពេលយប់វិញដឹងតែបញ្ឈរភ្នែកដល់ព្រឹកជាមិនខាន។ ប៉ុន្តែមិនមែនឱ្យតែញ៉ាំហើយគេងមិនលក់ទេ នៅអាចគេងលក់ដដែលគ្រាន់តែយើងអាចនឹងងើបឡើងកណ្ដាលយប់ ឬគេងមិនស្កប់ទេ។ ដូចនេះពេលព្រឹកឡើងប្រាកដគ្មានកម្លាំងកំហែងហើយភាពតានតឹងនឹងកើនឡើងលើសដើម។

៥. ញ៉ាំដោយមានសតិ

ជាធម្មជាតិទៅហើយនៅពេលដែលមនុស្សស្រ្តេសខ្លាំងតែងតែញ៉ាំអាហារតាមចិត្តចង់មិនខ្វល់ថាញ៉ាំអស់ ឬក៏អត់ទេ។ ប៉ុន្តែពេលញ៉ាំដោយមិនគិតច្រើនបែបនេះត្រូវនឹកដល់មូលហេតុដែលធ្វើឱ្យយើងស្រ្តេសហើយគិតថាវាសមតម្លៃឬអត់។ ហើយបើទោះបីជាស្រ្តេសខ្លាំងដល់កម្រិតណាក៏ដោយក៏ត្រូវតែតាំងសតិហើយគិតថារបស់នោះយើងអាចញ៉ាំអស់ ឬអត់ហើយវាសមល្អជាមួយខ្លួនឯងអត់។ ការធ្វើបែបនេះទីមួយមិនខ្ជះខ្ជាយអាហារ ទីពីរល្អសម្រាប់ខ្លួនឯងព្រោះបើញ៉ាំច្រើនវាអាចនឹងមានបញ្ហាសុខភាពណាមួយជាមិនខាន។

ដូចនេះប្រសិនបើប្រិយមិត្តឃ្លានខ្លាំងពេលស្រ្តេសសាកធ្វើវិធីខាងលើមើល៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ