អត្ថប្រយោជន៍​របស់​ល្ហុង​ទុំ​ ​ល្អ​ទាំង​សុខភាព និងសម្រស់​មិន​គួរ​មើល​រំលង

ល្ហុង​ទុំ គឺ​ផ្លែ​ឈើ​ម្យ៉ាង​ដែល​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់ និង​មាន​ពណ៌​លឿង​ទុំ​គួរ​ឲ្យ​ចង់​ទទួល​ទាន។ ក្រៅ​អំពី​រសជាតិ​និង​ពណ៌​ដ៏​ស្រស់​ស្អាត «ល្ហុង​ទុំ» ក៏​បាន​ផ្ដល់​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព​ដែល​នឹក​ស្មាន​មិន​ដល់​ ហើយល្ហុង​​ជា​ផ្លែឈើ​ល្អ​គ្រប់​រដូវ​កាល ហើយ​គ្មាន​ហេតុផល​វិទ្យាសាស្ត្រ​ណា​បញ្ជាក់​ថា មិន​គួរ​ញ៉ាំ​វា​ក្នុង​រដូវ​ក្ដៅ​នោះ​ទេ។ ថ្ងៃ​នេះ AMS សូម​លើក​យក​នូវ​អត្ថប្រយោជន៍​របស់​ផ្លែ​ឈើ​មួយ​មុខ​នេះ​មក​ចែក​រំលែក​ដល់​ប្រិយមិត្ត​អ្នក​អាន​ដែល​មាន​ដូច​ខាង​ក្រោម៖

ពង្រឹង​ប្រព័ន្ធ​ស៊ាំ

ផ្លែ​ល្ហុង​សម្បូរ​ទៅ​ដោយ​វីតាមីន A C និង E ដែល​វីតាមីន​ទាំង​នេះ​សុទ្ធ​តែ​ជា​សារធាតុ​ចិញ្ចឹម​ដែល​ប្រព័ន្ធ​ស៊ាំ​ត្រូវ​ការ។

ពន្យារ​ភាព​ចាស់

សារធាតុ​ចិញ្ចឹម​នៅ​ក្នុង​ផ្លែ​ល្ហុង​ដែល​បាន​រៀបរាប់​ខាង​លើ​សុទ្ធ​តែ​អាច​ជួយ​ពន្យារ​ភាព​ចាស់ និង​ការពារ​ស្បែក​ពី​ពពួក​រ៉ាឌីកាល់​សេរី កម្ដៅ​ថ្ងៃ និង​ស្នាម​ជ្រីវ​ជ្រួញ​បាន។

រក្សា​លំនឹង​សម្ពាធ​ឈាម

ជាតិ ​Carpaine មាន​នៅ​ក្នុង​ផ្លែ​ល្ហុង​មាន​តួនាទី​ក្នុង​ការ​កាត់​បន្ថយ​សម្ពាធ​ឈាម។

កាត់​បន្ថយ​ស្ត្រេស

តាម​ការ​សិក្សា​របស់​សាកល​វិទ្យាល័យ Alabama បាន​បង្ហាញ​ថា វីតាមីន C អាច​ជួយ​កាត់​បន្ថយ​ស្ត្រេស​ដោយ​សារ​វីតាមីន​នេះ​បាន​ជួយ​រក្សា​លំនឹង​នៃ​អរម៉ូន​ស្ត្រេស ​ហើយ​បើ​ក្រឡេក​ទៅ​មើល​ផ្លែ​ល្ហុង​វិញ​គឺ​មាន​ផ្ទុក​នូវ​សារធាតុ​វីតាមីន C យ៉ាង​ច្រើន។

កាត់​បន្ថយ​ការ​រលាក

ផ្លែ​ល្ហុង​មាន​សារធាតុ​ប្រឆាំងការ​រលាក​ ដែល​មាន​តួនាទី​ក្នុង​ការ​ប្រឆាំង​ការ​រលាក​ស្បែក និង​បញ្ហា​ផ្សេង​ៗ​ទៀត​មាន​ដូច​ជា ការ​រលាក​សន្លាក់ ការ​ឈឺ​ចុក​ចាប់​នៅ​សន្លាក់ ជំងឺ​គ្រីវ និង​ជំងឺ​ហឺត។

កម្ចាត់​ពពួក​បារ៉ា​សិត

ពពួក​អាច​បង្ក​ផល​ប៉ះពាល់​ដល់​រាងកាយ​ដែល​មិន​ទាមទារ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​បញ្ហា​នេះ​ ប៉ុន្តែ​ផ្លែ​ល្ហុង​អាច​ជួយ​កម្ចាត់​នូវ​ពពួកបារ៉ា​សិត​ទាំងនេះ​ចេញ​ពី​រាងកាយ​ដោយ​បំបែក​នូវ​ពង​របស់​ពពួក​បារ៉ា​សិតចេញ។

កាត់​បន្ថយ​កូលេស្តេរ៉ូល

ល្ហុង​ទុំ​មាន​ជាតិ​សរសៃ​ខ្ពស់​ដែល​អាច​ជួយ​កាត់​បន្ថយ​កូលេស្តេរ៉ូល។ បន្ថែម​ពី​នេះ​ល្ហុង​ក៏​មាន​សារធាតុ​ដែល​ប្រឆាំង​អុក​ស៊ីតកម្ម និង​អាច​បង្ការ​ជំងឺ​បេះដូង​បាន​ទៀត​ផង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ