លែងលះគ្នាជិតមួយឆ្នាំ មហាជនទើបចាប់អារម្មណ៍មូលហេតុធ្វើឱ្យចំណងស្នេហ៍ Feng ShaoFeng និង Zhao LiYing ប្រេះឆា

លោក Feng ShaoFeng គឺជាតារាសម្ដែងប្រុសម្នាក់ដែលមានឈ្មោះល្បីម្នាក់ក្នុងប្រទេសចិន ខណៈធ្លាប់លេចមុខក្នុងខ្សែភាពយន្ដ និងរឿងភាគជាច្រើនចាប់តាំងពីឆ្នាំ ២០០៤ មក។ បើក្រឡេកទៅមើលពីជីវិតស្នេហា លោកតែងតែត្រូវបានមហាជនលើកឡើងថាជាមនុស្សប្រុសសាវាម្នាក់ និងតែងតែមានទំនាក់ទំនងស្នេហាជាមួយតារាស្រីខ្លួនធ្លាប់សម្ដែងជាមួយ។

តែយ៉ាងណាមិញមកដល់ឆ្នាំ ២០១៨ លោកក៏ប្រកាសរៀបការជាមួយតារាស្រីលំដាប់ A គឺ Zhao LiYing ដែលធ្វើឱ្យគ្រប់គ្នាគិតថាបុរសសាវា និងសម្បូរស្នេហ៍ដូចជាលោកទីបំផុតអាចរកស្នេហាពិតបានហើយ។ ប៉ុន្ដែរឿងល្អមិនបានយូររៀបការបាន ៣ ឆ្នាំតារាប្រុសស្រីមួយគូនេះក៏ប្រកាសលែងលះគ្នាក្នុងឆ្នាំ ២០២១ ដែលធ្វើឱ្យមនុស្សជាច្រើនមានការខកចិត្តជាខ្លាំង។

បើគិតទៅជិតរយៈពេល ១ ឆ្នាំហើយដែលគូស្វាមីភរិយាឈ្មោះល្បីក្នុងវិថីសិល្បៈចិនគឺ Feng ShaoFeng និង Zhao LiYing ប្រកាសលែងលះគ្នា។ បើទោះជាលែងលះគ្នាហើយក៏ពិតមែនតែអតីតស្វាមីភរិយាមួយគូនេះនៅតែជាប្រធានបទដែលគេតែងលើកយកមកនិយាយជារឿយៗ ជាពិសេសគីទំនាក់ទំនងរបស់អ្នកទាំងពីរតែមុនតាំងពីមុន ឬក្រោយលែងលែះគ្នា។

ថ្មីៗនេះ មហាជនជាច្រើនបានស្វែងរកឃើញបទសម្ភាសមួយដែលលោកធ្លាប់បាននិយាយកាលពីមុនទាក់ទងនឹងប្រភេទមនុស្សស្រីដែលលោកចូលចិត្ត។ តារាប្រុសវ័យ ៤៣ ឆ្នាំនេះ បាននិយាយយ៉ាងដូច្នេះថា លោកជាមនុស្សបែបបុរាណម្នាក់និងទុកគ្រួសារសំខាន់ខ្លាំង។

លោកបន្ដថា ដូច្នេះសម្រាប់លោកមនុស្សស្រីបន្ទាប់ពីរៀបការរួចគួរតែចំណាយពេលឱ្យបានច្រើនដើម្បីមើលថែគ្រួសាររបស់ខ្លួន ហើយមិនគួរចេញដើរហើរខាងក្រៅច្រើនពេកឡើយ ហើយបើទោះជានាងមានការងារ ឬកិច្ចការត្រូវធ្វើផ្ទាល់ខ្លួនក៏ដោយ នាងត្រូវតែនៅមើលថែស្វាមី និងកូនៗ។

ជាក់ស្ដែងបន្ទាប់ពីរៀបការរួច តារាសម្ដែងស្រី Zhao LiYing នៅតែបន្ដធ្វើការងារក្នុងសិល្បៈយ៉ាងមមាញឹក ទាំងពីថតរឿង ថតពាណិជ្ជកម្មនានា បែបនេះទើបធ្វើឱ្យមហាជនជឿថា ទំនាក់ទំនងរបស់អ្នកទាំងពីរដើរមកដល់ដំណាក់កាលប្រេះឆារហូតលែងលះគ្នាដោយសារតែ តារាស្រី Zhao LiYing ផ្ដោតលើការងារសិល្បៈនាងពេក។

គួរបញ្ជាក់នៅពេលដែលប្រកាសលែងលះគ្នា តារាប្រុស-ស្រី ទាំងពីរមិនបាននិយាយពីមូលហេតុដែលធ្វើឱ្យអ្នកពីរសម្រេចចិត្តចែកផ្លូវគ្នាឡើយ​ ថែមទាំងបញ្ជាក់ថានឹងបន្ដមើលថែកូនតូចរួមគ្នា។ មិនតែប៉ុណ្ណោះពួក​គេថែមទាំងលើកឡើងថា បើទោះចែកផ្លូវគ្នា ក៏ទំនាក់ទំនងនៅតែល្អដូចមុន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ