អាហារទាំង ៥ នេះអាចជួយឱ្យគេងលក់ស្រួលហើយជួយដុតខ្លាញ់ក្បាលពោះទៀត

ក្នុងពេលបច្ចប្បន្ននេះមនុស្សភាគច្រើនបំផុតបានឱ្យតម្លៃទៅលើការងារ ឬការសិក្សាជាជាងការសម្រាកឱ្យបានគ្រប់គ្រាន់។ ការគេងមិនលក់បែបនេះយូរៗទៅវាអាចជាឱកាសសម្រាប់ជំងឺលើសឈាម ជំងឺទឹកនោមផ្អែម ឬជំងឺខួរក្បាលជ្រៀតចូលក្នុងខ្លួនបានយ៉ាងងាយ។ ម្យ៉ាងវិញទៀត វាក៏ងាយនឹងក្លាយជាទម្លាប់រហូតដល់មានអ្នកខ្លះទាល់តែប្រើថ្នាំងងុយគេងទើបគេងលក់ស្រួលបាន។ ប៉ុន្តែអ្នកទាំងអស់គ្នាមានដឹងអត់ថា​ពេលខ្លះមិនចាំបាច់ញ៉ាំថ្នាំងងុយគេង គ្រាន់តែញ៉ាំប៉ុន្មានមុខខាងក្រោមនេះក៏អាចជួយឱ្យគេងលក់ស្រួលហើយថែមទាំងជួយដុតខ្លាញ់ក្បាលពោះបានទៀតផង។

១. គ្រាប់អាល់ម៉ុន

កុំឃើញគ្រាប់អាល់ម៉ុនតូចមែនតែអត្ថប្រយោជន៍ក៏មិនធម្មតាដែរ ជាពិសេសសម្រាប់អ្នកដែលមានបញ្ហាគេងមិនលក់តែម្ដង។ ដោយសារក្នុងគ្រាប់អាល់ម៉ុនមានម្រិតនៃជាតិម៉ាញ៉េស្យូមខ្ពស់ដែលអាចជួយបន្ធូរសាច់ដុំរបស់យើងឱ្យមានភាពធូរស្រាលដើម្បីឱ្យគេងលក់ស្រួល។ ហើយវាក៏សម្បូរដោយប្រូតេអ៊ីននិងខ្លាញ់ល្អៗជាច្រើនដែលជាកត្តាជួយជម្រុញប្រព័ន្ធមេតាប៉ូលីសនិងបន្សាមរ៉ាឌីកាល់សេរីផងដែរ។

២. បន្លែបៃតង

បន្លែបៃតងនេះច្រើនតែមានកាបូអ៊ីដ្រាតទាប និងសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនជាពិសេសគឺម៉ាញ៉េស្យូមផ្ទាល់តែម្ដង។ ដោយសារតែសារធាតុម៉ាញ៉េស្យូមដែលមាននៅក្នុងបន្លែបែតងច្រើនហើយទើបវាអាចជួយសម្រួលដល់ដំណេករបស់យើង។ ដូចនេះគួរតែញ៉ាំបន្លែបៃតងឱ្យបានច្រើនមិនថាឆៅ ឬក៏ឆ្អិននោះទេ។

៣. ត្រីសាលម៉ុន

ដូចដែលបានដឹងហើយថាត្រីសាលម៉ុនជាប្រភេទត្រីមានជាតិខ្លាញ់ទាប ដូចនេះក្រោយពេលញ៉ាំនឹងមិនបារម្ភរឿងដុះក្បាលពោះទេ។ សាច់ដែលនៅត្រង់ពោះត្រីសាលម៉ុនអាចធ្វើឱ្យក្រពះយើងឆាប់ឆ្អែតបានយ៉ាងលឿន។ ម្យ៉ាងវិញទៀត វាក៏អាចធ្ចើឱ្យមនុស្សឆាប់ងងុយគេង ឬគេងបានលក់ស្រួលដែរដោយសារតែត្រីសាលម៉ុនមានកាបូអ៊ីដ្រាតទាប សម្បូរប្រូតេអ៊ីន និងខ្លាញ់ល្អដែលជួយដល់ម៉ាសសាច់ដុំ បង្កើនកូលេស្ដេរ៉ូលល្អក្នុងឈាម ហើយអាចគ្រប់គ្រងទម្ងន់បាមទៀតផង។

៤. តែ Chamomile

តែ Chamomile ជាប្រភេទតែម្យ៉ាងដែលគ្មានជាតិកាហ្វេអ៊ីន ហើយក៏មានផ្ទុកនូវសាធាតុម៉្យាងហៅថា  apigenin ដែលអាចជួយកាត់បន្ថយភាពតានតឹងធ្វើឱ្យខួរក្បាលស្ងប់ ក៏ដូចជាសារធាតុ GABA ដែលជួយកាត់បន្ថយស្រ្តេស ការប្រែប្រួលអារម្មណ៍ហើយជួយឱ្យគេងលក់ស្រួលជាងមុន។ មិនតែប៉ុណ្ណោះវាក៏អាចកាត់បន្ថយខ្លាញ់ក្នុងរាងកាយបានយ៉ាងល្អផងដែរ។

៥. ស៊ុត

មិនថាតែស៊ុតស្ងោរ ស៊ុតចៀន ឬស៊ុតចំហុយនោះទេសុទ្ធតែអាចជួយឱ្យយើងគេងលក់ស្រួលបានដោយសារតែក្នុងស៊ុតនោះមានផ្ទុកនូវសារធាតុ Melatonin ដែលអាចជួយឱ្យយើងឆាប់គេងលក់ផងដែរ។ លើសពីនេះទៀត ដោយសារក្នុងស៊ុតមានប្រូតេអ៊ីន និងខ្លាញ់ល្អៗច្រើន ទើបធ្វើឱ្យម៉ាសសាច់ដុំរឹងមាំជាងមុននិងជួយកាត់បន្ថយការឃ្លានបានច្រើនដែរ។

ដូច្នេះសម្រាប់ប្រិយមិត្តដែលមានបញ្ហាគេងមិនលក់ហើយដុះក្បាលពោះសាកមកធ្វើវិធីនេះមើល៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ