ឡុង លីងគ័ង្គ ចង់ទៅរៀននៅបរទេស ព្រោះបំណងប្រាថ្នាធំមួយ!

ប្រិយមិត្តអ្នកនិយម ចូលចិត្តវិស័យចម្រៀង ប្រាកដជាបានស្គាល់ តារាចម្រៀងវ័យក្មេងសំឡេងធំ ឡុង លីងគ័ង្គ តាមរយៈកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Kid Cambodia រដូវកាលទីមួយ របស់ស្ថានីយទូរទស្សន៍ហង្សមាស នាអំឡុងឆ្នាំ ២០១៧កន្លងទៅ។ ត្បិតតែពេលនោះ ឡុង លីងគ័ង្គ មិនទទួលបានជយលាភីក្លាយជាម្ចាស់ពានក៏ពិតមែន ប៉ុន្តែកុមារារូបនេះ ត្រូវបានជ្រើសរើសក្លាយជាតារាចម្រៀងប្រចាំផលិតកម្ម រស្មីហង្សមាស មួយរូបផងដែរ។ ការងារ និងអាជីពសិល្បៈរបស់ ឡុង លីងគ័ង្គ ហាក់រលូនទៅមុខយ៉ាងល្អប្រសើរចាប់តាំងពីក្លាយជាអ្នកចម្រៀងប្រចាំផលិតកម្មពេញសិទ្ធិមក។ ក្នុងនោះគេក៏សង្កេតឃើញថា បទថ្មីៗរបស់ លីងគ័ង្គ ត្រូវផលិតកម្មចេញមកជាហូរហែរសឹងគ្រប់ចង្វាក់ ទាំងសម័យនិងបុរាណ។

ត្បិតចូលប្រឡូកសិល្បៈតាំងពីកុមារភាពក៏ពិតមែន ប៉ុន្តែ ឡុង លីងគ័ង្គ មិនបានស្រវាតែការងារ ដើម្បីប្រាក់ចំណូល និងភាពធូរធាររបស់ជីវភាពរស់នៅប៉ុណ្ណឹងទេ តែកុមារារូបនេះនៅតែរក្សាការសិក្សាយ៉ាងខ្ជាប់ខ្ជួនមិនឱ្យរបូតឡើយ ថែមទាំងមានបំណងប្រាថ្នាចង់ទៅរៀននៅក្រៅប្រទេសទៀតផង ប្រសិនបើមានឱកាស។ តាមអ្វីដែលតារាចម្រៀងវ័យក្មេង ឡុង លីងគ័ង្គ បង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការកាលពីពេលថ្មីៗនេះ ការដែលចង់ទៅរៀននៅក្រៅប្រទេស ក៏ព្រោះកុមារារូបនេះ មានប្រាថ្នាធំមួយ។

ឡុង លីងគ័ង្គ រៀបរាប់ថា៖ «បច្ចុប្បន្នពីខេត្តមកភ្នំពេញ​ អនាគតបើសិនជាអាច​ ខ្ញុំចង់ទៅរៀនក្រៅប្រទេសទៀត​ព្រោះចង់បានចំណេះដឹង​ ដើម្បីក្លាយជាតារាចំរៀងមួយរូបពោរពេញដោយសមត្ថភាពពិតប្រាកដច្បាស់លាស់​ទាំងចំណេះវិជ្ជា​ និងសិល្បៈ🙏💙 ពុកម៉ែបងប្អូននៅស្រឡាញ់អូនប៉ុនណា?»

គេឃើញមានគាំទ្រជាច្រើនដល់តារាចម្រៀងវ័យក្មេង ឡុង លីងគ័ង្គ ចំពោះការលើកឡើងខាងលើនេះ ហើយក៏មានហ្វេនៗជាច្រើនទៀតបាននាំគ្នាជូនពរឱ្យបំណងប្រាថ្នា និងក្តីស្រមៃនេះទទួលបានជោគជ័យ។

គួររំលឹកដែរថា នេះមិនមែនជាលើកទី១ទេ ដែលកុមារាដែលមានស្រុកកំណើតនៅខេត្តតាកែវរូបនេះ បង្ហាញពីជំហរចំពោះការសិក្សា ថែមទាំងធ្លាប់ប្តេជា្ញចិត្ត និងឆន្ទៈយ៉ាងមោះមុតលើការរៀនសូត្រ បើទោះបីជាអាជីពអ្នកចម្រៀងអាចផ្តល់ប្រាក់កម្រៃល្អប្រសើរឱ្យខ្លួន និងធ្វើឱ្យជីវភាពមានការប្រែប្រួលក៏ពិតមែន។

បទចម្រៀង ឡុង លីងគ័ង្គ ដែលមានសន្ទុះគាំទ្រច្រើនពីទស្សនិកជនរួមមាន បទ «ថាៗលេងទេ» «ដើម្បីជីវិតខ្លួនឯង» «សក់ខ្មៅរលោង» «Smart Boy» និងបទ «នឹកកាលពីក្មេង» ជាដើម។ ក្រៅពីបទចម្រៀងល្បីៗ អតីតបេក្ខភាព The Voice Kid Cambodia រដូវកាលទីមួយរូបនេះ ក៏ត្រូវផលិតកម្មជំរុញឱ្យសម្តែងភាពយន្តផងដែរ។



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ