ផ្លែឈើទាំង ៥ ជួយការពារជំងឺផ្ដាសាយ សក្ដិសមញ៉ាំក្នុងរដូវភ្លៀង

រដូវវស្សាជារដូវដែលមានមនុស្សជាច្រើនកើតជំងឺផ្ដាសាយញឹកញាប់ជាងគេ។ ក្រៅពីញ៉ាំថ្នាំ និងអាហារមួយចំនួនដើម្បីការពារជំងឺផ្ដាសាយហើយ ការទទួលទានផ្លែឈើក៏អាចជាចំណែកមួយជួយការពារជំងឺផ្ដាសាយបានដែរដោយសារផ្លែទាំងនោះមានសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយពង្រឹងភាពស៊ាំ ក៏ដូចជាជួយកាត់បន្ថយហានិភ័យនៃការកើតជំងឺផ្សេងៗផងដែរ។ ថ្ងៃនេះ AMS នឹងណែនាំផ្លែឈើ ៥ មុខដែលយើងមិនគួររំលងក្នុងរដូវវស្សា៖

១. ផ្លែមង្ឃុត

មង្ឃុតគឺជាផ្លែឈើដែលមានកាឡូរីទាបអាចជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ ព្យាបាល​របួសហើយ​ក៏មាន​ផ្ទុក​សារធាតុ folate វីតាមីន C និង xanthones ដែល​ជួយ​ប្រឆាំង​រ៉ាឌីកាល់​សេរីផងដែរ​។ សារជាតិ xanthone នៅក្នុងផ្លែមង្ឃុត មានគុណសម្បត្តិប្រឆាំងនឹងការរលាក ប្រឆាំងមហារីក ភាពចាស់ជាងវ័យ និងប្រឆាំងជំងឺទឹកនោមផ្អែមទៀតផង។ លើសពីនេះទៀត មង្ឃុតក៏មានជាតិសរសៃដែលជួយកាត់បន្ថយជាតិស្ករក្នុងឈាមផងដែរ។

២. ផ្លែក្រូចថ្លុង

ក្រូចថ្លុងគឺជាប្រភពនៃវីតាមីន C ប៉ូតាស្យូម ប្រូតេអ៊ីន និងជាតិសរសៃអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំ​ ប្រឆាំងអុកស៊ីតកម្ម ក៏ដូចជាការពារស្បែកភាពចាស់។ ខណៈប៉ូតាស្យូមជួយគ្រប់គ្រងសម្ពាធឈាម និងជាតិសរសៃអាចជួយការពារការទល់លាមក និងបង្កើនបាក់តេរីល្អនៅក្នុងពោះវៀន។ លើសពីនេះ ក្រូចថ្លុងជួយគ្រប់គ្រងទម្ងន់ ល្អសម្រាប់សុខភាពបេះដូងនិងខួរក្បាល ក៏ដូចជាជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុល។ វាក៏អាចជួយកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺរ៉ាំរ៉ៃផ្សេងៗ និងប្រឆាំងនឹងកោសិកាមហារីកផងដែរ។

៣. ផ្លែត្របែក

ផ្លែត្របែកអាចជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមចំពោះអ្នកជំងឺទឹកនោមផ្អែម ហើយវាក៏ល្អសម្រាប់សុខភាពបេះដូង និងជួយកាត់បន្ថយសម្ពាធឈាមផងដែរ។ លើសពីនេះ ផ្លែត្របែកក៏អាចកាត់បន្ថយការឈឺចាប់ពេលមករដូវ ល្អសម្រាប់ប្រព័ន្ធរំលាយអាហារ ជួយកាត់បន្ថយការទល់លាមកនិងរាក ថែមទាំងមានសារធាតុប្រឆាំងអុកស៊ីតកម្មផងដែរ។ មិនតែប៉ុណ្ណោះ វាក៏ជួយប្រឆាំងកោសិកាមហារីក ជួយពង្រឹងភាពស៊ាំ និងមានជាតិសរសៃជួយបំពេញក្រពះទៀតផង។ វាថែមទាំងអាច​ជួយ​ពន្យឺត​សញ្ញា​នៃ​ភាព​ចាស់​ផង​ដែរ។

៤. ផ្លែល្ហុង

ផ្លែល្ហុងសម្បូរទៅដោយវីតាមីន A ជាតិសរសៃ និងអង់ស៊ីមដូចជា papain ដែលអាចជួយកាត់បន្ថយហានិភ័យនៃជំងឺដូចជាមហារីកបានយ៉ាងល្អ។ ផ្លែល្ហុងក៏មានផ្ទុកនូវវីតាមីន C និង lycopene ដែលល្អសម្រាប់សុខភាពបេះដូង និងមានសារធាតុ carotenoids ជួយប្រឆាំងនឹងការរលាកផងដែរ។

៥. ផ្លែម្នាស់

ផ្លែម្នាស់សម្បូរទៅដោយវីតាមីន C ម៉ង់ហ្គាណែស និងសារធាតុប្រឆាំងអុកស៊ីតកម្មផ្សេងៗដែលជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងជំងឺទឹកនោមផ្អែម។ វាក៏មានផ្ទុកនូវអង់ស៊ីម bromelain ដែលល្អសម្រាប់ប្រព័ន្ធរំលាយអាហារ និងជួយប្រឆាំងនឹងជំងឺមហារីក។ លើសពីនេះ ផ្លែម្នាស់ក៏មានគុណសម្បត្តិប្រឆាំងនឹងការរលាក បំបាត់រោគសញ្ញារលាកសន្លាក់ និងបង្កើនប្រព័ន្ធភាពស៊ាំបានយ៉ាងប្រសើរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ល្បីខ្លាំងយ៉ាងនេះ ដឹងអត់ថាសមាជិក NewJeans បានប្រាក់ខែប៉ុន្មានកាលពីឆ្នាំមុន?

ADOR ដែលជាទីភ្នាក់ងារនៅពីក្រោយក្រុមចម្រៀងនារី K-pop NewJeans បានរាយការណ៍ពីលទ្ធផលហិរញ្ញវត្ថុដ៏គួរឱ្យកត់សម្គាល់សម្រាប់ឆ្នាំ ២០២៣ ទោះបីជាកំពុងមានការតស៊ូផ្លូវច្បាប់ជា

ភាពយន្តភាគថ្មីដែល Gong Yoo និង Song Hye Kyo គ្រោងសម្ដែងរួមគ្នា នឹងចាយដើមទុនមហាសាលជិត ៦០ លានដុល្លារ

កំពូលតារាសម្ដែងកូរ៉េ ២រូប គឺតារាប្រុស Gong Yoo និងតារាស្រី Song Hye Kyo កំពុងស្ថិតក្នុងការចរចាឱ្យចូលសម្ដែងរួមគ្នាក្នុងរឿងភាគថ្មី

លេចមុខ វណ្ណដា តែងខ្លួនយ៉ាងសង្ហា ចូលរួមមង្គលការបងប្រុសបង្កើតព្រឹកមិញ គេសុំថតរូបព្រាត

នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ លោក ម៉ាន់ វណ្ណឌី ជាបងប្រុសបង្កើតរបស់តារារ៉េបល្បីឈ្មោះលំដាប់ប្រទេស ម៉ាន់ វណ្ណដា ចូលរោងការហើយ ជាមួយកូនក្រមុំស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ឈ្មោះថា ឆេង ដាណែត...

ខាត់ ស្រីច័ន្ទ ចាប់ដៃស្ត្រីឆ្នើមម្នាក់ធ្វើ National Director កម្មវិធី Miss Planet Cambodia 

ពិតជាមិនធម្មតានោះឡើយ ក្រោយជោគជ័យខ្លាំងលើការរៀបចំការប្រកួតថ្នាក់ខេត្ត Miss Grand កំពង់ឆ្នាំង កាលពីពេលថ្មីៗកន្លងទៅ តារាសម្តែង ខាត់ ស្រីច័ន្ទ ហៅ Kate Cat ចាប់

ជោគជ័យខ្លាំង! សល់មិនដល់ ២ សប្ដាហ៍ ភាពយន្ដកំពុងល្បី Exhuma ត្រៀមឡើងទៅដណ្ដើមពានធំៗ ដល់ទៅ ៨

Exhuma ជាភាពយន្ដកុនបែបរន្ធត់ព្រឺព្រួច អាថ៍កំបាំង និយាយពី អបិយជំនឿ គ្រូអាគម ការបណ្ដេញខ្មោច ជាដើម។ ភាពយន្ដនេះទទួលបានជោគជ័យ និងមានភាពល្បីល្បាញខ្លាំង ព្រមទាំងត្រូវបានរាយការណ៍ថា គ្រោងនឹងចាក់ផ្សាយចំនួន ១៣៣ ប្រទេសជុំវិញពិភពលោក។

តន្រ្តីករជើងចាស់ រ៉េតធី ដូណា បង្ហើបគន្លឹះតូចៗជួយឱ្យការតែងនិពន្ធចម្រៀងកាន់តែល្អប្រសើរ

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថាលោក រ៉េតធី ដូណា ជាតន្ត្រីករជើងចាស់ម្នាក់ពោរពេញដោយបទពិសោធន៍ក្នុងការតែងនិពន្ធបទភ្លេង និងចម្រៀង។ ទោះមិនសូវមានគេឯងស្គាល់ច្រើន

សាន ដាណិច ត្រូវ​បាន​មហោស្រព​ភាពយន្ត​ទី​ក្រុង​កាន​ ជ្រើស​រើស​​បំពេញ​ការងារ​តែង​និពន្ធ​

សមិទ្ធិករ​វ័យ​ក្មេង​​ សាន ដាណិច​ ​ត្រូវ​បាន​មហោស្រព​ភាពយន្ត​ ទី​ក្រុង​កាន​ ជ្រើស​រើស​ដើម្បី​បំពេញ​ការងារ​តែង​និពន្ធ​ និង​ថត​ភាព​យន្ត​ខ្នាត​វែង​ដំបូង​របស់​ខ្លួន​​ នា​ទី​ក្រុង​ប៉ារីស​​ ជាមួយ

HYBE ខាតបង់ជាង ៦០០ លានដុល្លារ ក្រោយផ្ទុះជម្លោះបែកផ្សែងជាមួយ Min Hee-Jin

រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ព័ត៌មានជម្លោះរវាង HYBE និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ADOR ដែលជាទ្រនំក្រុមចម្រៀង NewJeans បានធ្វើឱ្យកក្រើកពិភព K-Pop យ៉ាងខ្លាំង

កន្លងផុត ១៥ ឆ្នាំ! Koo HyeSun ដាច់ចិត្ដទម្លាយរឿងនឹកស្មានមិនដល់ និងឈឺចាប់កំលុងពេលថតរឿង F4

រឿង Boy Over Flower ឬ F4 ជារឿងភាគកូរ៉េដ៏ល្បីល្បាញមួយ បើទោះជាកន្លងផុតទៅអស់ជាច្រើនឆ្នាំ រឿងមួយនេះនៅតែត្រូវបានគេលើកយកមកនិយាយពាសពេញបណ្ដាញសង្គម។ តួសម្ដែងក្នុងរឿងមួយនេះសុទ្ធតែទទួលបានកេរ្ដិ៍ឈ្មោះល្បីល្បាញខ្លាំង។

ដល់ណាផ្អើលហ្នឹង! តារាចម្រៀងកំពូលកូរ ពូឃ្លាំង ចុះទៅ Surprise ថ្ងៃមង្គលការនៅខេត្តកំពត

មិនឲ្យភ្ញាក់ផ្អើលម៉េច បើកំពុងតែរៀបចំពិធីមង្គលការសុខៗ ស្រាប់តែលេចមុខតារាដ៏ល្បីមកបង្កើតភាពសប្បាយ សើចក្អាកក្អាយពេញរោងការ!