វ័យ ២៣ឆ្នាំ រ៉េត ស៊ូហ្សាណា គ្មាន​រឿងអាស្រូវស្នេហា តែ​សល់​​ទ្រព្យ​ច្រើន​មិន​ធម្មតា

គិតមកទល់ពេលនេះរយៈពេលប្រមាណជិត៥ឆ្នាំហើយ ដែលតារាចម្រៀងរាងតូច្រឡឹងធ្មេញច្រពើស រ៉េត ស៊ូហ្សាណា ឈរជើងជាតារាចម្រៀងជាអាជីពក្នុងរង្វង់សិល្បៈខ្មែរ បន្ទាប់ពីរូបនាងបានចូលប្រឡងកម្មវិធីលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី២។ ដ្បិតតែការរិះគន់បានកើតឡើងជាអន្លើទៅលើរូបនាងចាប់តាំងពីកម្មវិធីប្រឡងចប់ និងនៅតែមានការរិះគន់បន្តបន្ទាប់ជារឿយៗពីមហាជន ប៉ុន្តែតារាចម្រៀងស្រីវ័យក្មេងនេះ នៅតែរឹងមាំជម្នះបានរឿងរ៉ាវទាំងនោះ ហើយក្រសោបបានភាពល្បីល្បាញរហូតដល់សព្វថ្ងៃនេះ។

រយៈពេលត្រឹមប្រមាណ៥ឆ្នាំ យុវតី រ៉េត ស៊ូហ្សាណា បានផ្លាស់ប្តូរខ្លួនឯងខ្លាំងស្ទើរទាំងស្រុង ពីក្មេងស្រីដែលជាបេក្ខភាពប្រឡងមកជាតារាចម្រៀងអាជីពដែលមានការទទួលស្គាល់ពីមហាជន និងរៀមច្បងរួមទ្រនំដូចអ្នកនាង ពេជ្រ សោភា ជាដើម ដែលតែងពោលសរសើរសមត្ថភាពនាងជាញឹកញាប់។

ហ្សាណា ជាតារាចម្រៀងវ័យក្មេងកំពុងមានប្រជាប្រិយភាពនាពេលបច្ចុប្បន្ន និងជាតារាវ័យក្មេងដែលអាចរកចំណូលបានរាប់ម៉ឺនក្នុងមួយឆ្នាំៗ បើ​ផ្អែកតាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មានក្នុង​ស្រុក​កន្លង​មក ដោយគិតត្រឹមវ័យ២៣ឆ្នាំ​នេះនាង​មានទ្រព្យមិនក្រោមកន្លះលាន​ដុល្លារ​នោះទេ នេះគិតលើតែផ្ទះ២ល្វែង និងរថយន្ដទំនើបម៉ាក Jeep Rubicon ដែលនាងជិះសព្វថ្ងៃនេះ។ បន្ថែមពីលើអាជីពតារាចម្រៀង រ៉េត ស៊ូហ្សាណា ក៏មាន Store លក់សម្លៀកបំពាក់ឈ្មោះថា Suzana Lestyle ផងដែរ ដោយនាងជាអ្នកថតបង្ហាញម៉ូដឱ្យសម្លៀកបំពាក់របស់ខ្លួនឯងផ្ទាល់។ 

អ្វីគួរឱ្យកត់សម្គាល់ច្រើនឆ្នាំមកនេះ តារាចម្រៀងវ័យ២៣ឆ្នាំរូបនេះ នៅមិនទាន់ប្រទះរឿងអាស្រូវស្នេហានោះឡើយ ព្រោះគ្រប់​វិនាទីស្រីស្រស់សោភារូបនេះ​ ត្រូវបានឪពុកម្ដាយ​តាម​​ការពារ​គ្រប់ពេល ហើយសូម្បីតែទូរស័ព្ទ​ក៏ម្ដាយនាងលើក​និយាយជំនួស​ដែរ ជាហេតុគ្មានកន្លង់ណាម្នាក់អាចចូលមករកនាងបានងាយៗនោះឡើយ បើទោះបីជាគេដឹងថា ផ្កាក្រពុំដូចនាងច្បាស់ណាស់ពិតជាមានកន្លង់ជាច្រើនចោមរោម។ ងាកទៅមើលសាម៉ីខ្លួនវិញ នាងហាក់មិនខ្វល់ពីរឿងនេះនោះឡើយ ដោយគិតតែពង្រឹងអាជីពការងាររបស់ខ្លួនតែប៉ុណ្ណោះ។

រ៉េត ស៊ូហ្សាណា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បានធ្វើឲ្យទីផ្សារចម្រៀងរបស់នាងលេចត្រដែតខ្ពស់នៅ​ហង្សមាស និងក្តាប់​បានទីផ្សារស៉្បតពាណិជ្ជកម្មធំៗ​ជាច្រើន​ក្នុង​ដៃផងដែរ ធ្វើឱ្យនាងកាន់តែលេចធ្លោខ្លាំងរយៈពេលចុងក្រោយនេះ។ បើនិយាយពីសម្រស់វិញ ម្ចាស់បទ សង្ស័យ កាន់តែស្អាត និងគួរឱ្យក្នាញ់ខ្លាំងឡើងរាល់ថ្ងៃ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ