អ្នកញៀននឹងរបស់ផ្អែមអាចសាកកាត់បន្ថយតាម ៤ តិចនិកនេះបាន

ក្នុងការរស់នៅសព្វថ្ងៃមិនមាននរណាម្នាក់ដែលអាចជៀសពីការញ៉ាំបង្អែមបានទេ ជាពិសេសភេសជ្ជៈមានជាតិផ្អែមផ្ទាល់តែម្ដងដល់ថ្នាក់មានអ្នកខ្លះសឹងថាអត់វាមិនបានថែមទៀតផង។ កត្តាដែលធ្វើឱ្យមនុស្សចូលចិត្ត ឬញៀននឹងរបស់ភេសជ្ជៈផ្អែមៗបែបនេះគឺមកពីការញ៉ាំអាហារមិនបានគ្រប់គ្រាន់ទើបបណ្ដាលឱ្យយើងឃ្លានអាហារ ឬស្រេកភេសជ្ជៈណាដែលមានជាតិផ្អែមមកបន្ថែមថាមពលដល់រាងកាយ។ ជាមួយគ្នានេះដែរ សម្រាប់អ្នកដែលញៀននឹងរបស់ផ្អែមបែបនេះពិតជាមានការពិបាកណាស់ក្នុងការកាត់បន្ថយ។ ថ្ងៃនេះ AMS នឹងចែករំលែកនូវតិចនិកទាំង ៤ ងាយៗដូចខាងក្រោមជូនបងប្អូនដែលមានចូលចិត្តញ៉ាំគ្រឿងផ្អែមៗដើម្បីជួយសម្រួលក្នុងការកាត់បន្ថយ។

១. ញ៉ាំទឹកឱ្យបានច្រើននិងទៀងទាត់

ជម្រើសនៃការទទួលទានទឹកឱ្យបានទៀងទាត់ក្នុងមួយថ្ងៃអាចជួយកាត់បន្ថយនូវចំណង់អាហាររបស់យើងបានច្រើនមែនទែន។ នៅពេលមនុស្សមានអារម្មណ៍ឆ្អែត ពួកគេនឹងមិននឹកឃើញឃ្លានអាហារ ឬស្រេកភេសជ្ជៈដែលមានជាតិផ្អែមទៀតនោះទេ។ មិនតែប៉ុណ្ណោះ ការទទួលទានទឹកឱ្យបានច្រើននិងទៀងទាត់ក្នុងមួយថ្ងៃអាចជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ ការពាររាងកាយពីការខ្សោះជាតិទឹក និងចិញ្ចឹមស្បែកបានល្អថែមទៀតផង។

២. ញ៉ាំអាហារឱ្យឆ្អែត

ការញ៉ាំអាហារមួយពេលៗឱ្យឆ្អែតគឺប្រសើរជាងទុកពោះដើម្បីញ៉ាំបង្អែមលាងមាត់ក្រោយបាយ។ វាក៏មិនខុសពីចំណុចទី ១ ខាងលើប៉ុន្មានដែរដោយសារតែនៅពេលដែលមនុស្សមានអារម្មណ៍ថាញ៉ាំឆ្អែតហើយនោះពួកគេក៏មិននឹងចង់អ្វីបង្អែមអ្វីទៀតដែរ។ ម្យ៉ាងវិញទៀត វាក៏ជាវិធីដែលអាចកាត់បន្ថយកម្រិតជាតិស្ករចេញពីខ្លួនបានមួយចំនួនដែរ ជាពិសេសសម្រាប់អ្នកចង់រក្សារាង ឬសម្រកទម្ងន់។

៣. ញ៉ាំផ្លែឈើក្រោយបាយ

ការទទួលទានផ្លែឈើក្រោយបាយក៏ជាវិធីមួយដែលអាចជួយកាត់បន្ថយកម្រិតជាតិស្ករក្នុងខ្លួនបានដែរ។ ចំពោះផ្លែឈើនេះទៀតសោតគួរតែជាផ្លែប៉ោមពណ៌បែតង ផ្លែត្របែក ឬជាផ្លែឈើណាមួយដែលមានជាតិស្ករទាប។ ប៉ុន្តែមិនមែនញ៉ាំតាមចិត្តចង់នោះទេ ពោលគឺត្រូវញ៉ាំតែ ១ ផ្លែបានហើយដើម្បីកុំឱ្យរាងកាយទទួលជាតិស្ករហួសកំណត់។

៤. រៀនកាត់បន្ថយបន្តិចម្ដងៗ

ប្រសិនបើអាចអនុវត្តនូវវិធីទាំង ៣ ខាងលើបានហើយតែមិនអាចហាត់រៀនខ្លួនក្នុងការកាត់បន្ថយវាក៏មិនមានប្រសិទ្ធភាពដែរ។ កាត់បន្ថយរបស់ដែលយើងចូលចិត្តវាមិនងាយស្រួលនោះទេ តែត្រូវនឹងដល់ពេលអនាគតនៃសុខភាព។ សាកគិតថាប្រសិនបើយើងខំធ្វើការណាស់ទម្រាំបានប្រាក់ តើសុខចិត្តយកប្រាក់ដែលខំរកយ៉ាងលំបាកនោះទៅចំណាយលើថ្លៃពេទ្យពេលចាស់ទៅ ឬអត់? ដូចនេះ វាជាជម្រើសល្អក្នុងការកាត់បន្ថយអាហារ ឬភេសជ្ជៈដែលមានជាតិផ្អែមនេះ តែមិនចាំបាច់ត្រូវផ្ដាច់ចោលតែម្ដងដែរ។ គ្រាន់តែកាត់បន្ថយបន្តិចម្ដងៗដូចជាធ្លាប់ញ៉ាំទឹកក្រូចមួយថ្ងៃ ៣ កែវហើយមកជា ២ កែវ និងចុងក្រោយ ១​ កែវរហូតដល់បន្ថយបានសម្រេច។ ការដែលធ្វើបែបនេះអាចបានទាំងកាត់បន្ថយហើយមិនមានសម្ពាធថែមទៀតផង។

ដូចនេះសម្រាប់អ្នកចង់កាត់បន្ថយបែបនេះអាចសាកតាមតិចនិកងាយៗទាំង ៤ ខាងលើជាមួយអេដមីនបានណា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ