កើតជាខ្មែរដែរតិចអត់ស្គាល់កោះកុងក្រៅ ជាកោះធំជាងគេបង្អស់នៅកម្ពុជា

ជឿ​ថា​ម្នាក់​ៗ​ពិតជា​ស្គាល់​ខេត្ត​កោះកុង​ហើយ ដែល​ជា​ខេត្ត​មួយ​ក្នុង​ចំណោម​ខេត្ត​ទាំង ៤ ជាប់​នឹង​តំបន់​មាត់​សមុទ្រ។ ប៉ុន្តែ​អ្នក​ទេសចរ​ជាតិ និង​អន្តរជាតិ​គួរ​តែ​យល់​ដឹង​បន្ថែម​ទៀត​នោះ​គឺ កោះ​កុង​ក្រៅ​ដែល​ជា​កោះ​ធំ​ទី​មួយ​ក្នុង​ចំណោម​កោះ​ដទៃ​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា។

សព្វ​ថ្ងៃ​នេះ​ប្រជាពលរដ្ឋ​ខ្មែរ​និយម​ចូល​ចិត្ត​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​គ្រប់​ទិសទី ជា​ពិសេស​ចូល​ចិត្ត​ចំណាយ​ពេល​ចុង​សប្ដាហ៍ ឬ​ក៏​ថ្ងៃ​ឈប់​សម្រាក​របស់​គាត់​ដើម្បី​ទៅ​លេង​សមុទ្រ ព្រៃ​ភ្នំ និង​រមណីយដ្ឋាន​ធម្មជាតិ​ទាំង​ឡាយ​ដែល​មាន​ទីតាំង​នៅ​ក្នុង​ស្រុក​ខ្មែរ។ ជាក់​ស្ដែង​ថ្មីៗ​នេះ ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​បាន​ទៅ​ទស្សនា​សម្រស់​កោះកុង​ក្រៅ​ដែល​ធ្វើ​ឲ្យ​ពួក​គាត់​លាន់​មាត់​សរសើរ​មិន​ដាច់​ពី​មាត់​ពី​សម្រស់​របស់​កោះ​ដ៏​ស្រស់​ស្អាត​មួយ​នេះ។ ទន្ទឹម​នឹង​នេះ កោះ​កុង​ក្រៅ​ក៏​ជា​កោះ​ដែល​មាន​ទំហំ​ធំ​ជាង​គេ​បង្អស់​ក្នុង​ចំណោម​កោះ​ផ្សេងៗ​ទៀត​នៅ​កម្ពុជា។

កោះ​កុង​ក្រៅ ឬ​ភ្នំ​កោះ​កុង គឺ​ជា​កោះ​ធំ​ទី​មួយ​ របស់​ប្រទេស​កម្ពុជា ដែល​មាន​ទំហំ​សរុប ១០៣ គីឡូ​ម៉ែត្រ​ការ៉េ មាន​ទទឹង ៧ គីឡូ​ម៉ែត្រ បណ្ដោយ​ប្រហែល ២២ គីឡូម៉ែត្រ ហើយ​ក៏​ជា​កោះ​ខ្ពស់​ជាង​គេ ក្នុង​តំបន់​ឈូង​សមុទ្រ​ថៃ​ផង​ដែរ គឺ​មាន​កម្ពស់​រហូត​ដល់ ៤១៨ ម៉ែត្រ​ពី​នីវ៉ូ​ទឹក​ឯណោះ។ នេះ​បើ​យោង​តាម​អត្ថបទ​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត​កោះ​កុង​ដែល​បាន​ផ្សព្វ​ផ្សាយ​នៅ​ក្នុង​គេហទំព័រ​ខ្លួន។​

កោះ​នេះ ស្ថិត​ក្នុង​ភូមិ​ជ្រោយ​ប្រស់ ឃុំ​ជ្រោយ​ប្រស់ ស្រុក​កោះ​កុង ខេត្ត​កោះ​កុង មាន​ចម្ងាយ​ប្រមាណ ៣០ គ.ម ពី​ក្រុង​ខេមរភូមិន្ទ។ តំបន់​នេះ សម្បូរណ៍​ដោយ​សក្ដានុពល​ផ្នែក​ធន​ធាន​ធម្មជាតិ និង​ជីវៈ​ចម្រុះ និង​មាន​ឆ្នេរ​ខ្សាច់​ល្អ​ស្រស់​ស្អាត ស្ថិត​នៅ​លើ​ផ្ទៃ​ទឹក​សមុទ្រ​ដ៏​ធំ​ល្វឹង​ល្វើយ ដែល​មាន​ពណ៌​ខៀវ​ស្រងាត់។ កោះ​កុង​ក្រៅ​ គឺ​ជា​កោះ​មួយ​ដែល​សម្បូរ​ទៅ​ដោយ​ធន​ធាន​ធម្មជាតិ សត្វ​ព្រៃ មច្ឆា ផ្កាថ្ម និង​ជីវៈ​ចម្រុះ​បាត​សមុទ្រ។

នៅ​លើ​កោះ​កុង​ក្រៅ​គឺ មាន​ឆ្នេរ​សមុទ្រ​ដល់​ទៅ ៦ ព័ទ្ធ​កោះ​មួយ​នេះ។ ឆ្នេរ​ទាំង​មាន​ដូចជា ឆ្នេរ​ចម្ការ​ដូង៖


– ឆ្នេរ​ចម្ការ​ដូង​ទី​១ មាន​ប្រវែង​ដល់​ទៅ ១ ៨០០ ម៉ែត្រ
– ឆ្នេរ​ចម្ការ​ដូង​ទី​២ មាន​ប្រវែង ២ ០៥០ ម៉ែត្រ
– ឆ្នេរ​ចម្ការ​ដូង​ទី ៣ លាត​សន្ធឹង​លើ​ផ្ទៃ​ដី​ប្រវែង ៧០០ ម៉ែត្រ
– ឆ្នេរ​ចម្ការ​ដូង​ទី​៤ ប្រវែង ៩០០ ម៉ែត្រ
– ឆ្នេរ​ចម្ការ​ដូង​ទី៥ ប្រវែង ៧៥០ ម៉ែត្រ
– ឆ្នេរ​ចម្ការ​ដូង​ទី៦ ប្រវែង ៦៥០ ម៉ែត្រ។

អ្វី​ដែល​ពិសេស​នោះ ឆ្នេរ​ទាំង​នេះ ពុំ​ទាន់​មាន​ការ​អភិវឌ្ឍ​អ្វី​ធំ​ដុំ​នៅ​ឡើយ​ទេ គឺ​ថា​ទេសភាព​នៅ​ស្រស់​ស្អាត​បែប​ធម្មជាតិ​សុទ្ធ​ទាំង​អស់​តែ​ម្ដង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ