ប្អូនប្រុសបង្កើត ចេន ចូលប្រឡង Cambodian Idol រដូវកាលទី៥

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

ផ្អើល​អស់​ហ្វេន​​​ៗ ​ចូល​ខមិន​ក្រោយ​ឃើញ​វត្តមាន​ប្អូន​ប្រុស​បង្កើត​តារា​ចម្រៀង​​ Original Song ​ ចេន ​​ចូល​រួម​​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក​ Cambodian Idol រដូវ​កាល​ទី​៥ ​កាលពី​រាត្រីថ្ងៃ​អាទិត្យ​កន្លង​ទៅ។

នេះ​ជា​សប្ដាហ៍​ទី​៥​​​ ក្នុង​​​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក​ Cambodian Idol រដូវ​កាល​ទី​៥ ​ដោយមាន​បេក្ខភាព​ច្រើន​នាក់​បាន​ឆ្លង​ផុត​មក​កាន់​វគ្គ Judge Audition។ ដោយ​ឡែក​​ នៅ​ក្នុង​សប្ដាហ៍​ទី​៥​​​នេះ​​​ដែរ​ ក៏បានប្រមូល​ផ្ដុំ​ទៅ​ដោយ​បេក្ខភាព​ដែល​ពោរពេញ​ដោយ​សមត្ថភាព​ និង​ថាមពល​នៃ​សំឡេង​ តួ​យ៉ាង​​បេក្ខជន ​ខាំ​លន់ ​ចន ​​មក​ពី​ខេត្ត​កោះ​កុង​ ដែល​ត្រូវ​​ជា​ប្អូន​ប្រុស​បង្កើត​​លោក​ ចេន​ តារា​ចម្រៀង ​​Original Song បានបង្ហើរទឹកដមយ៉ាងក្រអួនក្រអៅអង្រួន​បេះដូងអ្នកស្ដាប់​ ជាពិសេសគណកម្មការទាំង ៤ ក្នុងកម្មវិធីប្រឡងចម្រៀងខាងលើតែម្ដង​។

ខាំលន់ ចន ជាក្មេងដែលមាន​ឧបនិស្ស័យ​លើ​ចម្រៀង​ និង​ការ​ច្រៀង ណាមួយដោយទទួល​បាន​ការ​ណែនាំ​ពី​សំណាក់​បង​ប្រុស​បន្ថែម​ផង​នោះ​ បាន​ធ្វើ​​យុវជន​វ័យ​ក្មេង​រូប​នេះ​ឈរ​លើ​ក្ដី​ស្រមៃ​ក្លាយ​​ជា​អ្នក​ចម្រៀង​ក្នុង​ផាប់​មួយ​កន្លែង ​ប៉ុន្តែ​ដោយចង់​បំពេញ​​មហិច្ឆតា​មួយ​នេះ​បន្ត ចន​ ក៏​បន្ត​ដំណើរ​ទាំង​វ័យ​ក្មេង​ក្នុង​វិស័យ​សិល្បៈ​ ដើម្បី​ក្លាយ​ខ្លួន​ជា​តារា​ចម្រៀង​អាជីព​ដោយ​បាន​ចូល​រួម​ប្រកួត​ក្នុង​កម្មវិធី​ Cambodian Idol រដូវ​កាល​ទី​៥​។ ចន​ ជា​បេក្ខជន​មួយ​រូប​ដែល​​ប្រើ​ប្រាស់​សំឡេង​បាន​ល្អ​មាន​ទឹក​ដម​ និង​មាន​ភាព​ទាក់​ទាញ​ទៅ​តាម​ភាព​យុវវ័យ​របស់​គេ​ ជា​ពិសេស​នោះ​គឺ​នៅ​ត្រង់​មុខ​មាត់​​​ សក់​ និង​ស្ទីល៍​នៃ​ការ​ស្លៀក​ពាក់​ក៏​​ស្ទើរ​តែ​ដូច​បង​ប្រុស​បង្កើត​​​ ចេន​ ដែរ​។​

ក្រឡេក​មក​មើល​បណ្ដា​អ្នក​គាំទ្រ​កម្មវិធី​ចម្រៀង​លំដាប់​កំពូល​នេះ​វិញ​ម្ដង​ គ្រាន់​តែបាន​ដឹង​ថា​បេក្ខជន​ ​ខាំ​លន់ ​ចន​​ ជា​ប្អូន​ប្រុស​បង្កើត​ម្ចាស់​បទ​ «​ជូន​អូន​ទៅ​រក​គេ​»​ នាយ​ ចេន​ ​ក៏​បាន​ផ្ទុះ​ការ​ចាប់​អារម្មណ៍​ថែម​ទាំង​​បបួល​គ្នា​ឱ្យ​បើក​ចិត្ត​ទទួល​ប្អូន​ប្រុស​វិញម្ដង ខណៈ​បង​ប្រុស​បាន​រៀប​ការ​មាន​ប្រពន្ធ​ ហើយ​មាន​កូន​ទៀត​​។​​ យ៉ាងណាមិញ នេះ​ជា​ការ​លេង​សើច​រវាង​អ្នក​គាំទ្រ​តារា​ចម្រៀង​ ចេន​ និង​ហ្វេន​ៗ​របស់​លោក​ប៉ុណ្ណោះ តែ​ថា​នាយ​ ចន​ នេះ​ណា​ក៏​សង្ហា​មិន​ចាញ់​បង​ប្រុស​ប៉ុន្មាន​នោះ​ដែរ​៕

សូមទស្សនាវីដេអូចម្រៀង ៖ https://www.facebook.com/CambodianIdol/videos/2485819624938670



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ