មកអស់ហើយ! សង្ហា ក្លាយជា Music Producer ម្នាក់ទៀត ក្នុងកម្មវិធី Rapper Fighter​

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត្ត។

កម្មវិធី Rapper Fighter បាន​ធ្វើឲ្យ​មហាជន​កាន់តែ​តាមដាន​មិនដាច់​ពី​ខ្សែ​ភ្នែក​ឡើយ ដោយ​ថ្មី​ៗ​នេះ​ទើប​តែ​ប្រកាស​ពី​សមាសភាព Music Producer ម្នាក់​ទៀត​គឺ សង្ហា ដែល​ជា​តារា​ចម្រៀង និង​ Producer ល្បីមួយ​រូប​ផង​ដែរ។

មុន​ប្រកាស​សមាសភាព Music Producer ណុំ ចាន់រតនៈ ហៅ សង្ហា កម្មវិធី Rapper Fighter បាន​អញ្ជើញ ជូវី ជា Music Producer ម្នាក់​ផង​ដែរ ហើយ​អ្នក​ទាំង ២ សុទ្ធសឹងតែ​ជា​អតីត​សិល្បករ​នៅ​បារមី។ ក្រោយ​ឃើញ សង្ហា និង ជូវី ហើយ មហាជន​ពិតជា​មិន​អាច​រង់ចាំ​បន្ត​ទៀត​បាន​ទេ ថា​តើ Music Producer ម្នាក់​ទៀត​នោះ​ជា​នរណា?

ក្រៅ​ពី សង្ហា, ជូវី លីន ដែល​ជា Music Producer ហើយ​នោះ​កម្មវិធី​របស់​ស្ថានីយ​ទូរទស្សន៍ PNN មួយ​នេះ បាន​អញ្ជើញ Coach ២ រូប ផ្សេង​ទៀត ដែល​ជា​អតីត​គ្រូ​បង្វឹក​កម្មវិធី​ប្រកួតប្រជែង​ស្រដៀង​គ្នា​នោះដែរ​គឺ RUTHKO និង KING CHI។ ក្រោយ​ឃើញ សុទ្ធ​តែ​តារា​រ៉េប​ល្បី​ៗ​មក អ្នក​គាំទ្រ​លើកឡើង​ថា​កម្មវិធី Rapper Fighter ប្រាកដ​ជា​ល្បី​ខ្លាំង និង​ជ្រើស​បាន​បេក្ខភាព​ខ្លឹម​ៗ​ជាក់ជា​មិន​ខាន ព្រោះ​សុទ្ធតែ​តារា​មាន​សមត្ថភាព​មក​កាន់​កម្មវិធី​នេះ។

Rapper Fighter គឺជា​កម្មវិធី​ថ្មី​សន្លាង និង​ធំ​ប្រចាំ​ឆ្នាំ ២០២៤ នេះ​របស់​ស្ថានីយ​ទូរទស្សន៍ PNN ហើយ​ក៏​ជា​កម្មវិធី​ដែល​ជួយ​លើក​ស្ទួយ​វិស័យ​ចម្រៀង​រ៉េប​នៅ​កម្ពុជា​ផង​ដែរ។ កម្មវិធី​ប្រកួត​ដ៏​ធំ​អស្ចារ្យ​មួយ​នេះ​ថែម​ទាំង​ផ្ដល់​​​ប្រាក់​រង្វាន់​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​រហូតដល់ ១ ម៉ឺន ៥ ពាន់​ដុល្លារ​អាមេរិក ​ឱកាស​​ការងារ​ជាមួយ​ស្ថានីយ​ទូរទស្សន៍​ភី​អិន​អិន ​​​និង​ម្ចាស់​ sponsor ​រួម​ជាមួយ​ខ្សែ​ក​ RAPPER FIGHTER ​ដ៏​អស្ចារ្យ​មួយ​ផង​ដែរ​​៕​​​​​​​​​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​