ថុល សុភិទិ Surprise គូស្នេហ៍ឡានទំនើប Lamborghini ពណ៌ក្រហម ១ គ្រឿង

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

ម្ចាស់​បទ​ «​នឹក​អ្នក​ធ្លាប់​ Call»​ ថុល ​សុភិទិ​ បាន​ធ្វើ​ឱ្យ​គូ​​ស្នេហ៍​រំភើប​ចិត្ត​ ដោយ​​​ការ​​ Surprise​ ឡាន​ទំនើប​​ Lamborghini Aventador ​ពណ៌​ក្រហម​ ១​គ្រឿង​​ នៅ​ខាង​មុខ​វីឡា​ដ៏​ស្កឹមស្កៃ​របស់​ពួកគេ​ កាល​ពី​​ថ្ងៃសៅរ៍​​​កន្លង​ទៅ​នេះ​​។ ​​​

មហាជន​កំពុង​ផ្ទុះ​ការ​កោត​សរសើរ​គូ​ស្នេហ៍​វ័យ​ក្មេង ដែល​ហែល​ឆ្លង​រឿង​រ៉ាវ​ជា​ច្រើន ​​រហូត​ទទួល​បាន​ផ្លែផ្កា​មកទល់ពេល​បច្ចុប្បន្ន​ទាំង​លើ​ការ​រក​ស៊ី​ និង​ក្នុង​ជីវិត​គ្រួសារ​។​​​​ ដោយ​ឡែក​ថ្មី​ៗនេះ​អ្នក​នាង ​ឡុង​ ម៉ា​នីន​ គូស្នេហ៍​តារា​ចម្រៀង​ប្រចាំ​ផលិត​កម្ម​រស្មី​ហង្សា​មាស​រូប​នេះ​​​បាន​បង្ហាញ​ក្ដី​រំភើប​ក្រោយ​ទទួល​បាន​ឡាន​ទំនើប​​​មួយ​គ្រឿង​ជា​កាដូ​លើក​ទឹក​ចិត្ត​ដល់​ខ្លួន​ឯង​​​ខំ​ទាំង​ថ្ងៃ​យប់​ ទាំង​ឈឺ​ជា ​ស្ទើរ​គ្មាន​ថ្ងៃ​សម្រាក។

​​​​ដោយ​ក្នុង​នោះ​ក៏​មាន​វត្តមាន​បុរស​សង្ហា​ ថុល​ សុភិទិ ដែល​ជា​មនុស្ស​ម្នាក់​តែង​ផ្ដល់​ស្នាម​ញញឹម ​ភាព​រីករាយ​ដល់​នាង ​និង​គ្រួសារ​​ ហើយ​ក៏​ជា​មនុស្ស​ម្នាក់​ដែល​រៀប​ចំ​ការ​ Surprise​​ ឡាន​ទំនើប​មួយ​នេះ​ផង​ដែរ​។​ ភិទិ​ ផ្ទាល់​ក៏​បាន​ជូន​ពរ​គូស្នេហ៍​ដោយ​ភ្ជាប់​ជាមួយ​ខេបស៊ិន​ផ្អែម​ល្ហែម​ដូច្នេះ​ថា​៖ «​មនុស្ស​ពូកែ​របស់​បង ​ជូនពរ​អូន​ឱ្យ​កាន់​តែ​ជោគជ័យ​»​​។ ជា​ការ​ពិត​ណាស់​ ហ្វេន​ៗតែង​លួច​ច្រណែន​ភាព​ផ្អែម​ល្ហែម​របស់​គូស្នេហ៍​មួយ​​នេះ​ ដោយ​សារ​តែ​​អ្នក​ទាំង​ពីរ​តែង​​​បង្ហាញ​​ការ​ស្រលាញ់​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ពិសេស​ ភីទិ ​តែ​ម្ដង លោក​​តែង​បង្ហាញ​ក្ដី​ស្រលាញ់​នៅ​ក្នុង​គ្រួសារ​យ៉ាង​កក់​ក្ដៅ​ជា​ទី​បំផុត​។​

​​​អតីត​បេក្ខភាព Cambodian Idol រដូវកាល​ទី​៤​ ថុល សុភិទិ​ ​ត្រូវ​បាន​ចាត់​ទុក​ជា​តារា​ចម្រៀង​ដែល​មាន​ប្រជាប្រិយ​ក្នុង​ស្រទាប់​យុវវ័យ​ និង​តែង​ទទួល​បាន​ការ​គាំទ្រ​ពី​ហ្វេន​ៗ​ខណៈ​បច្ចុប្បន្ន​តារាចម្រៀងរូបនេះមាន​ម្ចាស់​បេះដូង​រួច​ហើយ ​មិន​ត្រឹម​តែ​មាន​សម្រស់​ស្រស់​ស្អាត​ ថែមទាំង​ជា​ម្ចាស់​អាជីវកម្ម​អនឡាញ​ដ៏​ល្បី​មួយ​រូប​ផង​ដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ