ស្នេហាផ្លេកបន្ទោរ! Somi ទម្លាយប្រវត្ដិស្នេហា ធ្លាប់សេពគប់មិត្ដប្រុសតែជាង ២ ម៉ោង​ ក៏បែកគ្នាវិញ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត្ត។

Somi ជាតារាចម្រៀងស្រីខេប៉ុបទោលល្បីមួយរូបនៅប្រទេសកូរ៉េ ស្ថិតក្រោមការគ្រប់គ្រងរបស់ THE BLACK LABEL។ រូបនាងទើបតែបញ្ចេញបទចម្រៀងថ្មី មានចំណងជើងថា “Ice Cream” និងងទទួលបានការគាំទ្រជាច្រើនផងដែរ។

ថ្មីៗ ដែរ តារាស្រីវ័យ ២៣ ឆ្នាំរូបនេះ បានបញ្ចេញវីដេអូថ្មីដែលមានការចូលរួមពីក្មេងសិស្សសាលាជាច្រើននាក់ ហើយក៏បាននិយាយពីបទពិសោធន៍ជីវិតរបស់ខ្លួនចែករំលែកដល់ក្មេងៗ ទាំងនោះថែមទៀតផង។ ក្រៅពីបទពិសោធន៍ជីវិត ក្មេងៗ ទាំងនោះ ក៏បានចោទសួរពីប្រវត្ដិស្នេហារបស់តារាស្រី Somi ផងដែរ ដោយសារជាប្រធានបទមួយដែលត្រូវបានគេចាត់ទុកថាទូលំទូលាយក្នុងប្រទេសកូរ៉េ។

Somi ត្រូវបានគេចោទសួរថា៖ តើរូបនាងធ្លាប់មានបទពិសោធន៍ មានស្នេហា ឬលួចស្រឡាញ់នរណាម្នាក់ដែរ ឬទេ?

មិនលាក់បាំង ជាការឆ្លើយតប៖ តារាស្រី Somi បានលើកឡើង នាងមានរឿងគួរឲ្យចាប់អារម្មណ៍ដែលអាចចែករំលែកបាន។ ប្រសិនបើនិយាយប្រាប់តាមត្រង់ កាលពីរូបនាងនៅរៀន នាងត្រូវបានមិត្ដរួមថ្នាក់ជាច្រើនចាប់អារម្មណ៍ តែស្នេហានៅវ័យសិក្សារបស់នាងមិនជោគជ័យទេ។

នាងបន្ដថា៖ មានម្ដង  នាងបានរៀននៅថ្នាក់ Taekwondo ប្រធានក្រុមថ្នាក់ជាបុរសសង្ហា និងពូកែលេចធ្លោ។ រូបគេតែងតែប្រាប់នាង គេចាប់អារម្មណ៍ និងចូលចិត្ដនាង នាងក៏តែងតែនិយាយវិញថា នាងក៏មានចំណាប់អារម្មណ៍លើគេដូចគ្នា។ ប្រធានក្រុមថ្នាក់ ក៏បានសុំនាងធ្វើជាមិត្ដស្រី ដោយមានចំណាប់អារម្មណ៍ល្អដែរ នាងក៏បានយល់ព្រម។ ប៉ុន្ដែនៅពេលដែលនាងបានយល់ព្រមធ្វើជាមិត្ដស្រីរបស់ ប្រធានក្រុមថ្នាក់នោះ នាងបែរជាមានអារម្មណ៍ច្របូកច្របល់។ តើនាងគួរធ្វើបែបណា ? តើនាងត្រូវរៀបចំអត្ដចរិតបែបណា បន្ទាប់ពីចាប់ផ្ដើមសេពគប់ធ្វើជាសង្សារ។ ចុងក្រោយ ត្រឹមរយៈពេល ២ ម៉ោង ៥០ នាទីប៉ុណ្ណោះ នាងក៏សម្រេចបញ្ចប់ទំនាក់ទំនងនោះវិញ។

បច្ចុប្បន្ន តារាស្រីរូបនេះនៅមិនទាន់មានទំនាក់ទំនងស្នេហាថ្មី នៅឡើយ ដោយរូបនាងផ្ដោតលើអាជីពសិល្បៈរបស់ខ្លួន និងបន្ដផលិតបទចម្រៀងថ្មីៗ ជូនដល់អ្នកគាំទ្រ។ កាលពីចុងឆ្នាំ ២០២៣ រូបនាងធ្លាប់ត្រូវបានអ្នកគាំទ្រជាច្រើនសួរថា តើនាងមានកំពុងចាប់អារម្មណ៍នរណា ឬមានទំនាក់ទំនងស្នេហា ដែរទេ? Somi ក៏បានឆ្លើយតបថា ប្រសិនបើនាងមានទំនាក់ទំនងស្នេហា នាងមិននៅឯកាទទួលទាន Pasta តែម្នាក់ឯងនោះទេ។ ចម្លើយរបស់នាងធ្វើឲ្យអ្នកគាំទ្រជាច្រើនអស់សំណើត​ ខ្លះទៀតក៏ជូនពរឲ្យនាងឆាប់រកបានស្នេហ៍ពិតឆាប់ៗ៕  



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​