មិនមែន១ មិនមែន ២! តែ ម៉ា ច័ន្ទបញ្ញា ធ្លាប់ទៅសម្ដែងនៅចិន ៥ ដង

បើ​និយាយ​ដល់​តារា​ចម្រៀង Original យើង​មិន​អាច​មើល​រំលង ម៉ា ច័ន្ទបញ្ញា ដែល​ជា​ម្ចាស់​បទ «បែកគ្នាព្រោះចង់សាកចិត្ត» អូន​ឡើយ។ តារា​ចម្រៀង​សំឡេង​ស្រទន់​រូប​នេះ ក៏​ជា​សិល្បករ​ខ្មែរ​ម្នាក់​តែង​នាំ​មុខមាត់​ជាតិ​សាសន៍​ខ្មែរ ទៅ​បង្ហាញ​នៅ​ឆាក​អន្តរជាតិ​ដែរ។

ដូច​កាល​ថ្មី​ៗ​នេះ បញ្ញា នាំ​យក​​ចម្រៀង​ខ្មែរ​ជា​លើក​ទី ៥ នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ជា​លើក​​ទី ៨ នៅ​ឆាក​អន្តរជាតិ​ផង​ដែរ។ តារា​ចម្រៀង​ប្រុស​ដ៏​មាន​ទេពកោសល្យ​រូប​នេះ ត្រូវ​ឡើង​សម្ដែង​ចម្រៀង​ការ​ទូត តំណាង​ជាតិ​នៅ​ប្រទេស​ចិន​ក្នុង​កម្មវិធី​មេគង្គ-ឡានឆាង​ជាមួយ​បណ្ដា​ប្រទេស​ជាច្រើន​ទៀត។

ម្ចាស់​បទ «ម្នាក់​ឯង​មែនទេ?» គឺជា​បាន​ចេញ​ទៅ​កម្មវិធី​មេគង្គ-ឡានឆាង ឆ្នាំ ២០២៤ ដែល​រៀបចំ​ឡើង​នៅ​ទីក្រុង Yushu ខេត្ត​ឈីងហៃ ប្រទេស​ចិន តាំងពី​សប្ដាហ៍​មុន​មក​ម្ល៉េះ។ ម៉ា ច័ន្ទបញ្ញា គឺជា​តារាប្រុស​ម្នាក់​ដែល​មាន​ចំណេះដឹង​ទាំង​ផ្នែក​ភាសា​បរទេសចិន អង់គ្លេស និង​ចំណេះដឹង​ទូទៅ ហើយ​បទ​ចម្រៀង​ដែល​លោក​យក​ទៅ​ច្រៀង​ក្នុង​កម្មវិធី​ការទូត សុទ្ធតែ​មាន​អត្ថន័យ​ជ្រាលជ្រៅ។

ក្នុង​ការ​ចេញ​ទៅ​ច្រៀង​នៅ​មេគង្គ-ឡានឆាង ឆ្នាំ​នេះ បញ្ញា ក៏​មិន​ភ្លេច​បង្ហាញ​ពី​អត្តសញ្ញាណ​ជាតិ​ខ្លួន​ឡើយ ដោយ​ស្លៀក​ក្បិន និង​ក្រមា​ខ្មែរ​ផង​ដែរ។ បើ​និយាយ​ពី​ស្នាដៃ​របស់​តារា​ប្រុស​រូប​នេះ​វិញ មាន​ច្រើន​ខ្លាំង​ណាស់ ហើយ​លោក​ក៏​ធ្លាប់​ត្រូវ​បាន ពិធី​ការិនី​​ចិន​​ម្នាក់​វាយ​​តម្លៃ​ថា ទៅ​ថ្ងៃ​អនាគត លោក​នឹង​អាច​​ជា​តារា​ល្បី​មួយ​រូប​នៅ​កម្ពុជា ដូច​ទៅ​នឹង Jay Chou ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​តារា​ចម្រៀង​ដ៏​ល្បី​របស់​តៃវ៉ាន់ គ្រា​ដែល ច័ន្ទបញ្ញា ទៅ​ចូល​រួម​ការ​សម្ដែង​កម្មវិធី​មួយ​នៅ​ប្រទេស​ចិន (2015 china-Asian friendship concert)។

មិន​តែ​ប៉ុណ្ណោះ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន បទ “Forever Alone” របស់ ម៉ា ច័ន្ទបញ្ញា ត្រូវ​បាន​ចិន​សុំ​សិទ្ធិ​​បកប្រែ​ទៅ​ជា​​ភាសា​របស់​គេ ដើម្បី​តម្រូវ​តាម​ទីផ្សារ​ប្រទេស និង​ប្រជាជន​​គេ​ទៀត​ផង។ នេះ​មិន​ទាន់​រាប់​អស់​សមិទ្ធផល​ដែល ម៉ា ច័ន្ទបញ្ញា នាំ​មុខ​មាត់​ជាតិ​ឡើង​ខ្ពស់​ត្រដែត​លើ​ឆាក​អន្តរជាតិ​ឡើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ