ស្ងាត់ៗ ស្រាប់តែ Lee Minho ទម្លាយជាអ្នកគាំទ្រម្នាក់របស់ ROSÉ និងសរសើរនាងយ៉ាងខ្លាំង

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

ROSÉ សមាជិកក្រុមចម្រៀង BLACKPINK ជាតារាចម្រៀងស្រីខេប៉ុបដ៏លេចធ្លោម្នាក់ ជាពិសេសមនុស្សជាច្រើនចាប់អារម្មណ៍រូបនាង ដោយសារសំឡេងដ៏ស្រទន់ពីរោះរណ្ដំចិត្ដ។ កាលពីចុងខែកក្កដា ឆ្នាំ ២០២៤ សមាជិកក្រុមចម្រៀង BLACKPINK រូបនេះ ត្រូវបានរាយការណ៍ថា នឹងបញ្ចេញសំនៀង សម្រាប់ចម្រៀងក្នុងរឿងភាគ “Pachinko” រដូវកាលទី២។ ដោយនាងនឹងច្រៀង cover បទរបស់ក្រុម Coldplay មានចំណងជើងថា «Viva La Vida»។ ដំណឹងនេះធ្វើឲ្យអ្នកគាំទ្រជាច្រើនហាក់មានអារម្មណ៍រំភើបយ៉ាងខ្លាំង។

អ្វីដែលកាន់តែគួរឲ្យភ្ញាក់ផ្អើលនោះ តារាសម្ដែងប្រុសល្បីឈ្មោះជួរ​មុខ​ប្រទេស Lee Minho ដែលជាតួឯកប្រុសក្នុងរឿង “Pachinko” ក៏បាននិយាយរំឭកដល់ ROSÉ ព្រមទាំងបានលើកឡើងថា លោកជាអ្នកគាំទ្ររបស់នាងមួយរូបផងដែរ។

Lee Minho បានបញ្ជាក់ថា​ សំឡេងរបស់ ROSÉ គឺជាប្រភេទសំឡេងមួយដែលលោកតែងតែចូលចិត្ដ។ នៅពេលដែលលោកបានដឹង ROSÉ នឹងច្រៀង cover បទរបស់ក្រុម Coldplay មានចំណងជើងថា «Viva La Vida» សម្រាប់រឿង “Pachinko” រដូវកាលទី២ ពិតជារឿងដ៏រីករាយមួយសម្រាប់លោក។ សំឡេងរបស់នាងកាន់តែធ្វើឲ្យ trailer របស់រឿងភាគ “Pachinko” កាន់តែមើលទៅមានអារម្មណ៍រំជួលចិត្ដ។ ដូច្នេះក្នុងនាមជាអ្នកគាំទ្រលោកពិតជាមានអារម្មណ៍រីករាយនៅពេលដែលបានស្ដាប់សំឡេងរបស់នាង។

គួរបញ្ជាក់ “Pachinko” ជារឿង​និយាយពី​ការកាន់កាប់របស់ប្រទេសជប៉ុន​នៅ​កូរ៉េចន្លោះ​ឆ្នាំ ១៩១០ ទៅ ១៩៨០ ជាង។ សម្រាប់​សាច់​រឿង “Pachinko” រដូវកាលទី២ នឹងបន្ដសាច់រឿងដ៏ជក់ចិត្ដ ដែលបន្សល់ពីរដូវកាលទី១។ សម្រាប់រដូវកាលទី២ រឿងភាគ “Pachinko” នេះ គឺមានចំនួន ៨ ភាគ និងចាក់មួយសប្ដាហ៍មួយភាគ ចាប់ពីដើមខែសីហា​ ដល់ខែតុលា ឆ្នាំ ២០២៤។ រឿងនេះនឹងចាក់ផ្សាយនៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២៤ ខាងមុខ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ