សែរាជវង្សទាំង ២ អង្គា ព្រះនាង ជេនណា និងម្ចាស់មីង ល្អគន់ ទន់ភ្លន់ សមរម្យក្នុងឈុតបុរាណខ្មែរ

កាលពី​ចុងខែ​កុម្ភៈ​កន្លង​ទៅ ព្រះ​នាង នរោត្តម ជេនណា បាន​បកស្រាយ​បទ​ចម្រៀង surprise ម្ចាស់​មីង​ខ្លួន ដែល​ត្រូវ​គូស្នេហ៍​លុត​ជង្គង់​សុំ​រៀបការ​យ៉ាង​អស្ចារ្យ​នៅ​ចំពោះ​មុខ​ព្រះញាតិវង្ស និង​គ្រួសារ។ ទោះ​មិនមែន​អ្នក​សិល្បៈ តែងតែង​​បង្ហាញ​ខ្លួន​នៅ​មុខមហាជន​ ទើប​មិនសូវ​មានអ្នកស្គាល់ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា តែ​មហាជន​បាន​សង្កេត​ឃើញ​ថាទ្រង់​ពិតជា​មាន​សម្រស់​ល្អគន់ ថ្លៃថ្នូរ សក្ដិសម​ជា​សែ​រាជវង្ស។

កម្មវិធី Proposal បាន​ទាក់ទាញ​កាន់តែ​ខ្លាំង​ដោយសារ​បទ​ចម្រៀង​ដ៏​ពីរោះ​ក្រអួន​ក្រអៅ​នៃ​សំនៀង​ព្រះនាង ជេនណា និង អលជ្ជី សមាជិក​ក្រុម La Cima Cartel។ មក​ទល់​ពេល​នេះ​ទើប​តារា​រ៉េប​សំឡេង​ផ្អែម All3rgy បាន​ប្រាប់​ចំណងជើង​ចម្រៀង​ដ៏​ពីរោះ ដែល​ត្រូវ​បាន​សម្រិតសម្រាំង​ឡើង នា​ថ្ងៃ Proposalលោក អ៊ឹង ស៊ីវឈន់ ជា​អគ្គ​នាយក​ក្រុមហ៊ុន​ ដូនពេញ ​ត្រេឌីង ឯ.ក ព្រម​ជា​មួយ​បុត្រី​សម្ដេចក្រុមព្រះ នរោត្តម ច័ក្រពង្ស់ គឺ​ព្រះ​អង្គម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា។

គ្រា​ដែល​ព្រះនាង​តូច ជេនណា បង្ហាញ​រូបភាព និង​វីដេអូ​ខ្លី​នៃ​កម្មវិធី​គ្រួសារ​នោះ មហាជន​តែងតែ​សរសើរ​ពី​រូប​សម្រស់​នៃ​សែ​រាជវង្ស ២ អង្គ​នោះ ថា​ពិតជា​ផូរផង់ ឫកពា​សមសួន ចរិយា​ប្រពៃ ស័ក្ដិសម​ជា​គ្រួសារ​រាជវង្ស​ពិត​ៗ។

«សូរិយា (អេតាស៊ីវិល)» គឺជា​ចំណងជើង​​បទ​ចម្រៀង ព្រមទាំងជាព្រះនាម គូស្នេហ៍កូន​ប្រុស​ទី៣របស់​អ្នក​ឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ផងដែរ។ ក្រោយ​កម្មវិធី Proposal ក្រុម​ការងារ​នៃ La Cima Cartel និង​ព្រះនាង ជេនណា ព្រម​ទាំង​អនាគត​កូន​កំលោះ កូន​ក្រមុំ បាន​នាំ​គ្នា​ថត MV ចម្រៀង​​លើ​ទឹក​ដី​ខេត្ត​សៀមរាប នៅ​ប្រាសាទ​អង្គរវត្ត។

ក្រៅពី​វីដេអូ​ខ្លី​ៗ​ហើយ​នោះ ក៏​មាន​រូបភាព​សន្លឹក​ដែល​ព្រះនាង ជេនណា និង​មាតុលានីព្រម​ទាំង​គូ​ដណ្ដឹង​ក្នុង​ឈុត​បុរាណ ច្រើន​សន្លឹក​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម ធ្វើឲ្យ​អ្នក​លេង​ហ្វេសប៊ុក​នាំ​គ្នា​និយាយ​ដូច​គ្នា​ថា សែ​រាជវង្ស​ទាំង ២ អង្គា​ស្រស់​សោភា ទន់ភ្លន់ ល្អគន់ សមសួន​ខ្លាំង​បំផុត។ ជាពិសេស ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា។

អនាគត​កូន​ក្រមុំ គឺព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា បាន​គ្រង​ឈុត​បុរាណ​ខ្មែរ ដោយ​រំលេច​រចនាប័ទ្ម ក្បូរក្បាច់​​ខ្មែរ ទាំង​គ្រឿងអលង្ការ។ គ្រប់​ជ្រុងជ្រោយ​នៃ​សម្លៀកបំពាក់​ពិតជា​ប្រណីត លំអិត ស្រស់​ស្អាត​ផូរផង់៕

រូបភាព៖ V Gallery’s និង La Cima Cartel



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន



Leave a Reply

Your email address will not be published.Required fields are marked *