មិត្តភ័ក្តិរបស់ Moonbin ត្រៀមចេញបទចម្រៀងរួមគ្នាបង្ហាញពីក្ដីនឹករឭក ក្រោយលោកចាកចេញអស់ពេល ២ឆ្នាំ

Fantagio នឹងបញ្ចេញបទចម្រៀងរំឭកដល់ Moonbin នៅចន្លោះខែមេសា ឆ្នាំ២០២៥ខាងមុននេះ ជាស្នាដៃពិសេស ក្នុងឱកាសគម្រប់ខួប ២ឆ្នាំនៃការលាចាកលោករបស់សមាជិក ASTRO រូបនេះ។

នៅក្នុងថ្ងៃទី២៧ ខែមីនានេះ Fantagio ដែលជាទីភ្នាក់ងាររបស់ក្រុម ASTRO បានចេញសេចក្ដីប្រកាសជាផ្លូវការថា នៅក្នុងខែមេសានេះ មិត្តភ័ក្តិជិតស្និទ្ធរបស់តារាប្រុស Moonbin នឹងបញ្ចេញបទចម្រៀងដែលពួកគេបានខិតខំផលិតជុំគ្នា ប្រៀបបានជា សំបុត្រពីក្រុមមិត្តសម្លាញ់ជូនទៅកាន់តារាប្រុសរូបនេះ។

តាមរយៈគម្រោងខាងលើ ទីភ្នាក់ងារក៏បានបង្ហាពីក្ដីរំពឹងរបស់ខ្លួនដែរថា ស្នាដៃមួយនេះនឹងអាចផ្ដល់ជាកម្លាំងចិត្ត និងជាកាដូមួយសម្រាប់អ្នកគាំទ្រ ដែលនៅតែស្រឡាញ់ Moonbin និងមានតារាប្រុសរូបស្ថិតនៅក្នុងការចងចាំជារៀងរហូតមក។

ដ្បិត Fantagio មិនបានបញ្ចេញថា តារារូបណាខ្លះដែលបានចូលរួមក្នុងគម្រោងនេះ​ តែសារព័ត៌មានមួយចំនួនធំ រាប់ទាំង Allkpop និង Koreaboo បានចេញផ្សាយថា បទចម្រៀងនេះអាចនឹងទទួលបានការសហការណ៍ពីមិត្តជំនិត Cha Eun Woo, MJ, Jin Jin, Sanha, Seungkwan និង Dk ពីក្រុម SEVENTEEN, SinB ពីក្រុម VIVIZ, Moon Sua ដែលត្រូវជាប្អូនស្រីបង្កើត និងមិត្តជាច្រើនរូបទៀត។

គួររំឭកផងដែរ កាលពីឆ្នាំមុន មិត្តសម្លាញ់ចំនួន ៣រូបរបស់ Moobin ក៏បានចេញចម្រៀងពិសេសជូនលោក ក្នុងគម្រប់ខួប១ឆ្នាំផងដែរ។ ជាក់ស្ដែង Seungkwan សមាជិក SEVENTEEN បានចេញបទ Dandelion ស្របពេលដែល Jinjin មិត្តរួមក្រុម ASTRO ក៏បានចេញបទ Fly ដែរ។ ដោយឡែក Cha Eun Woo វិញ លោកបានបញ្ចេញនូវចម្រៀង Cover មួយបទ ដោយលោកបានបកស្រាយបទ Stalker របស់ 10cm។

សូមបញ្ជាក់ផងដែរថា Moonbin បានសម្រេចចិត្តបញ្ចប់ជីវិតរបស់ខ្លួនត្រឹមវ័យ ២៥ឆ្នាំ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ដោយដំណឹងដ៏ភ្ញាក់ផ្អើលនេះ បាននាំយកមកនូវភាពសោកសៅដល់គ្រួសារ មិត្តភ័ក្តិ និងអ្នកគាំទ្រជាច្រើនរូបទៀត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចុងភៅលំដាប់ផ្កាយ Michelin ២ គឺលោក Christophe Hay និងមេចុងភៅ លោក លូ ម៉េង សហការគ្នានៅរាជធានី ភ្នំពេញ ដើម្បីជួយដល់កុមារនៅសាលារៀនតាមជនបទក្នុងខេត្តកំពត តាមរយៈអង្គការ Les Écoles de La Plantation

ងភៅដ៏ល្បីល្បាញជនជាតិបារាំង លោក Christophe Hay ដែលមាន រហស្សនាមថា «ចុងភៅកសិករ» (Farmer-Chef) និងមេចុងភៅកម្ពុជា លោក លូ ម៉េង បានរួមគ្នាក្នុងកម្មវិធីរាត្រីអាហារ

បុរសសិង្ហបុរីវ័យ ៦០ ឆ្នាំប្រើកន្ត្រៃកាត់ក្រចកប៉ុនប៉ងប្លន់ស្ត្រីម្នាក់ជំរិតទារប្រាក់ ១៥០០ ដុល្លារ

បុរសវ័យ ៦០ ឆ្នាំម្នាក់ត្រូវបានចោទប្រកាន់ថាបានប៉ុនប៉ងប្លន់ស្ត្រីវ័យ ២៩ ឆ្នាំម្នាក់នៅតំបន់ Woodlands ប្រទេសសិង្ហបុរីដោយប្រើឧបករណ៍ចាក់ស្បែកជុំវិញក្រចក

វចនានុក្រម Cambridge ជ្រើសរើសពាក្យ “Human” ជាពាក្យប្រចាំឆ្នាំ ២០២៦ ដើម្បីកុំឱ្យយើងភ្លេចពី “ភាពជាមនុស្ស” នៅក្នុងយុគសម័យ AI

នៅពេលដែលស្នាដៃបង្កើតដោយ AI ទទួលបានជ័យលាភី ចម្រៀង AI ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ វីដេអូ AI បានក្លាយជាវីដេអូស្នូលសម្រាប់ផ្សព្វផ្សាយរបស់ស្ថាប័នផ្សេងៗ

គំនូរមួយផ្ទាំងរបស់វិចិត្រករល្បីហូរឡង់ត្រូវបានលក់ក្នុងតម្លៃខ្ពស់បំបែកកំណត់ត្រា ១៩០​ លានដុល្លារ

ក្រុមហ៊ុនដេញថ្លៃ Sotheby's បានឱ្យដឹងថា ស្នាដៃដ៏អស្ចារ្យមួយរបស់វិចិត្រករ Vincent van Gogh ត្រូវបានលក់ក្នុងតម្លៃកំណត់ត្រា ១៩០,៤ លានដុល្លារអាមេរិក កាលពីថ្ងៃពុធ

គ្រឿងអលង្ការមាស ដែលធ្លាប់ស្ថិតក្រោមកម្មសិទ្ធិខុសច្បាប់របស់ Douglas Latchford មានតាំងបង្ហាញ នៅសារមន្ទីរជាតិដល់ថ្ងៃទី ២២ វិច្ឆិកា

នៅពេលចូលទៅដល់ពិព័រណ៍មិនអចិន្ត្រៃយ៍ស្ដីពីគ្រឿងអលង្ការ នាសារមន្ទីរជាតិ អ្នកនឹងឃើញនូវរូបចម្លាក់នៃទេពបុរសមួយអង្គតុបតែងដោយគ្រឿងអលង្ការមាសដ៏ប្រណិតមុនគេបង្អស់

តារាចម្រៀងចង្វាក់ Country Lainey Wilson ជ្រើសឈុតពី ALmée  សម្ដែងបទចម្រៀងថ្មី​  “Just A Woman” នៅ CMAs

តារាចម្រៀងចង្វាក់ខោនទ្រី Lainey Wilson បាន​ជ្រើសរើស​ឈុត ALmée Couture ដើម្បី​ឡើង​សម្ដែង​នៅ​ក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់ CMA ។ រ៉ូប​ពណ៌​ទឹក​ក្រូច​ចាស់​នោះ

លោកស្រី សុភា បុត្រឈរ ចូលរួមថវិកា ១ ម៉ឺនដុល្លារ សម្រាប់ Vote ឲ្យ Miss Universe Cambodia 2026 ថាន រតនា

Miss Universe Cambodia 2026 កញ្ញា ថាន រតនា កំពុង​បំពេញ​បេសកកម្ម​តំណាង​ឲ្យ​កម្ពុជា​នៅ​លើ​ឆាក​បវរកញ្ញា​ដ៏​ធំ​នៅ​ប្រទេស Puerto Rico ហើយ​កម្មវិធី Miss Universe ក៏បា

លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី ជនជាតិជប៉ុនដែលបានរួមចំណែកអភិរក្ស និងជួសជុលប្រាសាទបុរាណខ្មែរ ទទួលមរណភាព

លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី នាយកនៃមជ្ឈមណ្ឌលស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សអាស៊ីដែលបានបណ្ដុះបណ្ដាលអ្នកជំនាញក្នុងស្រុក ក្នុងកិច្ចការអភិរក្ស

ប្រញាប់ទៅមើល! សារមន្ទីជាតិកម្ពុជាបន្តការពិព័រណ៍គ្រឿងអលង្ការខ្មែរអាយុកាល ២ ពាន់ឆ្នាំ ត្រឹមថ្ងៃអាទិត្យនេះ

ដោយមានការគាំទ្រយ៉ាងច្រើនពីភ្ញៀវជាតិ និងអន្តរជាតិ ពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពី គ្រឿងអលង្ការ នឹងបន្តបើកជូនសាធារណជនចូលទស្សនាត្រឹមថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ

អ៊ែនជេលីណា និងអគ្គនាយក UNESCO លោក Khaled El-Eneny ទៅទស្សនកិច្ច ការត្បាញសូត្រខ្មែរ នៅកោះឧកញ៉ាតី

កាលពី​ពេល​ថ្មី​ៗ​នេះ​លោក Khaled El-Eneny និង​កំពូល​តារា​ហូលីវូដ អ៊ែនជេលីណា ជូលី បាន​ធ្វើ​ដំណើរ​ទៅ​កោះ​ឧកញ៉ា​តី ដើម្បី​ទៅ​មើល​ការ​ត្បាញ​សូត្រ ដែល​ជា​ជំនាញ​តាំងពី



Leave a Reply

Your email address will not be published.Required fields are marked *