ប្រតិភូសិល្បករខ្មែរ ចូលចួបសម្ដែងការគួរសមជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែតសម្ដែងការគួរសម

​​នា​ព្រឹក​ថ្ងៃ​ទី​​២ ​ខែ​កក្កដា​ ឆ្នាំ​២០២៤ ​​​ប្រតិភូ​សិល្បករ​ខ្មែរ​ជា​​ច្រើន​នាក់ក្រោម ការ​ដឹក​នាំ​​ដោយលោកជំទាវ​​អ្នក​ឧកញ៉ា​ ម៉ៅ​ ចំណាន​ ត្រូវ​បាន​អញ្ជើញ​ចូល​ចួប​សម្ដែង​ការ​គួរ​សម​​​ និង​ពិភាក្សា​ការងារ​ជាមួយ​សម្ដេច​មហា​បវរ​ធិបតី​ ហ៊ុន ​ម៉ាណែត ​នៅ​ទី​ស្ដីការ​គណៈរដ្ឋ​មន្ត្រី​។​​

នៅ​ក្នុង​កិច្ច​ពិភាក្សា​អ្នក​ឧកញ៉ា ​ម៉ៅ​ ចំណាន ​​​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​បាន​ជម្រាប​ជូន​នូវ​ដំណើរ​ការ​ប្រព្រឹត្តិ​របស់​សមាគម​សិល្បករ​ខ្មែរ​បច្ចុប្បន្ន​ដែល​មាន​ដូចជា​​ ការ​រៀប​ចំ​រចនា​សម្ព័ន្ធ​ដឹកនាំ ​ការ​រៀប​ចំ​ក្រុម​ការងារ​គណៈ​កម្មការ​ប្រតិបត្តិ​ ការ​រៀប​ចំ​ផែនការ​យុទ្ធសាស្ត្រ​ ផែនការ​សកម្មភាព ​ព្រម​ទាំង​ការ​បង្កើត​ឱ្យ​មាន​លក្ខន្តិកៈ​ផ្ទៃ​ក្នុង ​ព្រម​ទាំង​ការ​ចង​ក្រង​ជា​ច្រើន​ទៀត​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​កន្លង​មក​ជូនទៅកាន់ សម្ដេច​ ហ៊ុន ​ម៉ាណែត។

ជាឆ្លើយ​តប​ ​​សម្ដេច​ធិបតី​ ហ៊ុន ​ម៉ាណែត​ បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​បំពេញ​កិច្ច​ការងារ​របស់​សមាគម​សិល្បករ​ខ្មែរ​។​​ បន្ថែមលើអ្វីដែលសមាគមបាន និងកំពុងធ្វើ សម្ដេច​បានណែនាំដល់សមាគមធ្វើយ៉ាងណា ត្រូវដាក់ទិសដៅឱ្យបានច្បាស់ រួមទាំងវិធានការជាក់ស្ដែងតែម្ដង ព្រោះវិស័យសិល្បៈវប្បធម៌មានវិសាលភាពធំធេងណាស់ ដោយគ្រប់ដណ្ដប់លើមនុស្សគ្រប់គ្នា ដែលមានការពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោល ទោះបីពលរដ្ឋខ្លះមិនស្ថិតក្នុងវិស័យសិល្បៈវប្បធម៌ក៏ដោយ។

សម្ដេចមហាបវធិបតី ក៏បានស្នើឱ្យមានកិច្ចសហការល្អជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធនានា ដើម្បីធ្វើសកម្មភាពរួមគ្នាលើការវបង្កើតព្រឹត្តិការ ឬកម្មវិធីនានាដែលមានការពាក់ព័ន្ធទៅនឹងសិល្បៈវប្បធម៌ ដូចជាសមាគមនឹងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងទេសចរណ៍, ក្រសួងពាណិជ្ជកម្ម ជាដើម។

ជារួមសមាគមសិល្បករខ្មែរ គឺដៃគូរបស់រាជរដ្ឋាភិបាល ដូច្នេះបើរៀបចំព្រឹត្តិការនានា សូមជូនដំណឹងមកកាន់រាជរដ្ឋាភិបាល ដើម្បីសហការគ្នាទៅវិញទៅមក។ ក្រៅពីនេះ សម្ដេចធិបតី បានស្នើមកកាន់សមាគមសូមចូលរួមយកចិត្តទុកដាក់ចំពោះសិល្បករ ជាពិសេសសិល្បករចាស់ជរាទាំងសុខភាព ជីវភាពដែលអាចធ្វើទៅបាន។ ហើយអ្វីដែលសំខាន់ គឺសមត្ថភាព ចំណេះជំនាញរបស់ពួកគាត់ ធ្វើយ៉ាងណាបង្កលក្ខណៈដល់ពួកគាត់ បានចូលរួមជួយពង្រឹងសិល្បៈជាតិរបស់យើងទៅតាមអ្វីដែលអាចធ្វើទៅបានកុំឱ្យមានការបាត់បង់។

​​​​​អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានបង្ហាញនូវភាពរីករាយទទួលយកនូវអនុសាសន៍ណែនាំដ៏ខ្ពង់សខ្ពស់របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី និងប្ដេជ្ញាខិតខំអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់។ នៅក្នុងជំនួបនោះ អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានគោរស្នើសុំការឯកភាពពីសម្ដេចធិបតីនាយករដ្ឋមន្ត្រីលើសំណើររបស់សមាគមមួយចំនួនផងដែររួមមាន៖ ទី១. ស្នើសុំការអនុគ្រោះពន្ធផលិតផលភាពយន្តរបស់ផលិតករ, និងទី២. ស្នើសុំអាហាររូបករណ៍មួយចំនួនទុកផ្ដល់ជូនដល់កូនចៅសិល្បករខ្មែរ ដែលខ្វះលទ្ធភាពសិក្សានៅថ្នាក់មហាវិទ្យាល័យផងដែរ។ តបតាមសំណើរខាងលើ សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានឯកភាព និងបានស្នើដល់សមាគមសិល្បករខ្មែរពិភាក្សាជាមួយសាមីអង្គភាពដែលទទួលខុសត្រូវ​លើកិច្ចការងារទាំងនេះបន្ថែមទៀត។

គួរ​បញ្ជាក់​ឱ្យ​ដឹង​ដែរ​ថា នៅ​ក្នុង​ជំនួប​លើក​នេះ​ក៏​មាន​វត្តមាន​ប្រតិភូសិល្បករ​ជា​ច្រើន​នាក់​ចូលរួម​ដូច​ជា​ កញ្ញា ស៊ិន​ យូប៊ីន ​​លោក ​ទេព ​រិន​ដារ៉ូ​​ តារាកំប្លែង​ នាយពាក់​មី ​និង​ថ្នាក់​ដឹក​នាំ​ច្រើន​រូប​ទៀត​ផង​ដែរ៕​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ