សួ វិចិត្រ ចេញបទថ្មីស្រែកបានមិនចាញ់បទមុនៗឡើយ អ្នកគាំទ្រពេញចិត្តស្ដូក

​​ម្ចាស់​ពាន​ BEST OF THE BEST រដូវ​កាល​ទី១ ទើប​ចេញ​បទ​ថ្មី «កុំដាច់ចិត្តពេក» ដែល​ជា​ប្រភេទ​ចម្រៀង​មនោសញ្ចេតនា​ជ្រាលជ្រៅ​រៀបរាប់​ពី​អារម្មណ៍​ឈឺចាប់​ពេល​បាត់បង់​ស្នេហា។ វិចិត្រ ពិតជា​មិន​ធ្វើឲ្យ​អ្នក​គាំទ្រ​អស់​សង្ឃឹម ជា​មួយ​ការ​បញ្ចេញ​សំឡេង​ស្រែក​បាន​ខ្ពស់​មិន​ប្រែ បូករួម​ភាព​សោកសៅ​នៃ​អត្ថន័យ​ក្នុង​បទ​ចម្រៀង «កុំដាច់ចិត្តពេក»។

គ្រាន់តែ​ឃ្លា​ដំបូង​នៃ​បទ​ចម្រៀង “អូន​កុំ​ដាច់​ចិត្ត​ពេក ខ្លាច​ថ្ងៃ​ស្អែក​បង​លែង​នៅ​…” អាច​អន្ទង​អ្នក​មាន​វិបត្តិ​ស្នេហា​ឲ្យ​មក​សោកសៅ​ជាមួយ​បាន​បាត់​ទៅ​ហើយ។ បទ​ចម្រៀង​ភាគច្រើន​របស់ សួ វិចិត្រ សុទ្ធតែ​កម្សត់ ត្រូវ​រឿង​ស្នេហា​យុវវ័យ​សម័យ​នេះ ជា​ហេតុ​ធ្វើឲ្យ​លោក​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង។

បទ «កុំដាច់ចិត្តពេក» ជា​​ប្រភេទ​បទ​មាន​ណោទ​ខ្ពស់ តែ​មិនមែន​ជា​បញ្ហា​សម្រាប់​ វិចិត្រ ឡើយ ព្រោះ​លោក​ជា​តារា​ចម្រៀង​អាជីព​ស្រាប់ និងបន្ត​ហ្វឹកហាត់​ការ​ស្រែក​តុង​ខ្ពស់​ៗ​នេះរាល់ថ្ងៃ ធ្វើឲ្យ​ចម្រៀង​មួយ​ទ​នេះ​ស្ដាប់ហើយ​ជក់ចិត្ត​។

ទើបតែ​ទម្លាក់​លើ​ទីផ្សារ​កាលពី ៥ ថ្ងៃ​មុន​ទាំង​នៅ​លើ​ហ្វេសប៊ុក និង YouTube ហើយ​សន្ទុះ​នៃ​ការ​ចូល​ទស្សនា​ក៏​កើន​ឡើង​ជាលំដាប់​ដែរ ហើយ​ក៏​សរសើរ​ពី​ទឹកដម​សំឡេង​ ម្ចាស់​ពាន​ BEST OF THE BEST រដូវ​កាល​ទី១ គ្រប់​គ្នា។

ក្រៅ​ពី​បាន​ស្ដាប់​បទ​ចម្រៀង​សោកសៅ​ហើយ ក្នុង MV ក៏​បាន​បង្ហាញ​ពី​ទេសភាព​ស្រស់​ត្រកាល​តាម​ដង​ផ្លូវ​ភ្នំ ១៥០០ ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់។ បទ​កម្សត់ និង​ទឹក​មុខ​ក្រៀមក្រំ​នៃ​ចម្រៀង​មួយ​បទ​នោះ ធ្វើឲ្យ​ដែល​មាន​រឿង​ដូច​អត្ថន័យ​ចម្រៀង​ចេញ​មក share និង​បញ្ចេញ​មតិ​ពី​ក្ដីស្នេហ៍​ឈឺចាប់​ដែល​ធ្លាប់​ជួប​ប្រទះ។

ក្រោយ​ក្លាយ​ជា​ម្ចាស់​ពាន BEST OF THE BEST ភ្លាម សួ វិចិត្រ ក៏​ជា​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្សមាស និង​មាន​បទ​ចម្រៀង​ល្បី​ៗ​ចេញ​ជា​បន្តបន្ទាប់។ ក្នុង​នោះ​បទ «កុំធ្វើជាយំជំនួសបង», «ជួបមនុស្សសម្តែង» និង​បទ «លាក់អារម្មណ៍» សុទ្ធសឹងជា​បទ​មាន​អ្នក​ចូល​មើល​ច្រើន​នៅ YouTube៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ LOOT ផ្លាស់ប្ដូរ​ផ្នត់​​គំនិត​យុវជន​ខ្មែរ​សម័យថ្មី​ ឱ្យ​ងាក​មកស្វែងយល់​ប្រវត្តិសាស្ត្រ និងតម្លៃ​ដួងព្រលឹងដូនតាកាន់តែខ្លាំងលើសការរំពឹងទុក

បន្ទាប់ពីចាក់បញ្ចាំងនៅរោងភាពយន្តបានរយៈពេល ២ សប្ដាហ៍ ភាពយន្តឯកសារ «LOOT: ការវិលត្រលប់មកវិញនៃរតនសម្បត្តិរបស់កម្ពុជា» បន្តទទួលបានការគាំទ្រយ៉ាងច្រើនពីទស្សនិកជន

វិទ្យាល័យព្រះអង្គឌួង បានធ្វើមុនគេនូវ “ប្រអប់ទុកទូរសព្ទ” របស់សិស្សក្នុងម៉ោងរៀន

កាលពី​ម្សិលមិញ​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ណែនាំ​ឲ្យ​លោក​គ្រូ​អ្នក​គ្រូ​ទាំងអស់ ដក​យក​ទូរសព្ទ​ដៃ​ពី​សិស្ស​សាលា

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ



Leave a Reply

Your email address will not be published.Required fields are marked *