មានអាយដលជាគំរូ!​ ក្រោយ Suga បរិច្ចាគប្រាក់ ៥ពាន់លានវ៉ុន អ្នកគាំទ្រនាំគ្នារៃអង្គាសបន្ថែមបាន ២០០លានវ៉ុនទៀត

កាលពីថ្ងៃទី២៣ ខែមិថុនា កន្លងទៅ Suga បានធ្វើការបរិច្ចាគប្រាក់ចំនួន ៥ពាន់លានវ៉ុន ឬប្រមាណ ៣.៦លានដុល្លារអាមេរិក ដើម្បីជួយដល់កុមារ និងមនុស្សវ័យជំទង់ដែលកើតជំងឺអូទីស្សឹម។ ទន្ទឹមគ្នានេះ ក្រុមអ្នកគាំទ្ររបស់តារាប្រុសផ្ទាល់ ក៏បានចូលរួមបន្ថែមដែរ ដោយចំនួនបរិច្ចាគសរុបបានហក់ឡើងដល់ ២០០លានវ៉ុន ឬប្រមាណ ១៤.៦ម៉ឺនដុល្លារអាមេរិក។

ជាក់ស្ដែង សមាជិក BTS រូបនេះបានបរិច្ចាគប្រាក់ ដើម្បីបង្កើតមជ្ឈមណ្ឌលមួយក្រោមឈ្មោះពិតរបស់លោក គឺ មជ្ឈមណ្ឌល Min Yoon-gi ទៅកាន់មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Yonsei នៃមន្ទីរពេទ្យ Severance សម្រាប់ការព្យាបាល ផ្នែកភាសា សតិអារម្មណ៍ និងអាកប្បកិរិយារបស់អ្នកជំងឺអូទីស្សឹម។

បន្ទាប់ពីដំណឹងនេះបានផ្សព្វផ្សាយ​ អ្នកគាំទ្រទាំងក្នុង និងក្រៅស្រុកក៏​បានបង្ហាញគោលបំណងចូលរួមចំណែកផងដែរ ជាហេតុដែលធ្វើឱ្យមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Yonsei បើកទទួលការបរិច្ចាគពីសាធារណជន។​ ជាក់ស្ដែង ត្រឹមរយៈពេល ៦ម៉ោងដំបូង ក្រុមអ្នកគាំទ្របានប្រមែប្រមូលគ្នាមកបរិច្ចាគជាទឹកប្រាក់រហូតដល់ ១០០លានវ៉ុន ឬ ៧៣ ៣០០ ដុល្លារអាមេរិក និងហក់ឡើងទ្វេរដងក្នុងពេលត្រឹមតែមួយថ្ងៃ។

មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Yonsei បានរំពឹងថា ទឹកប្រាក់សប្បុរសអាចនឹងហក់ឡើងបន្ថែមទៀត ស្របពេលដែលខាងមជ្ឈមណ្ឌលកំពុងតែរៀបចំបង្កើតប្រព័ន្ធផ្ទេរប្រាក់អន្តរជាតិ សម្រាប់ ARMY ដែលរស់នៅខាងក្រៅប្រទេសកូរ៉េខាងត្បូង។

គួរឱ្យដឹងដូចគ្នាថា បន្ថែមពីឈ្មោះជាអ្នកបរិច្ចាគ Suga ក៏បានចូលរួមដោយផ្ទាល់ក្នុងការព្យាបាលកុមារ និងមនុស្សវ័យជំទង់ដែលកើតជំងឺអូទីស្សឹមផងដែរ។ ជាក់ស្ដែង តារាប្រុសវ័យ ៣២ឆ្នាំបានសហការជាមួយនឹងអ្នកជំនាញផ្នែកចិត្តសាស្រ្តកុមារ Cheon Geun-ah ដើម្បីចូលរួមក្នុងការព្យាបាលតាមរយៈតន្ត្រី ជាពិសេសគឺ ហ្គីតាដល់អ្នកជំងឺជារៀងរាល់ចុងសប្ដាហ៍ ក្នុងពេល ៧ខែជាប់គ្នា ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ



Leave a Reply

Your email address will not be published.Required fields are marked *