ស៊ឹង វង្សចន្ទ័ពេញបរមី Miss Universe Cambodia 2025 អតីតជា Miss Planet International 2022 (តំណាងប្រទេសឡាវ)

បេក្ខភាព Miss Universe Cambodia 2025 ស៊ឹង វង្សចន្ទ័ពេញបរមី កំពុង​តែ​ទាក់​ចិត្ត​អ្នក​គាំទ្រ​វិស័យ​បវរកញ្ញា​ព្រោះ​តែ​រូប​សម្រស់ ព្រម​ទាំង​បទ​ពិសោធន៍។ ការ​បង្ហាញ​ខ្លួន​លើ​ឆាក​ដោយ​ទំនុក​ចិត្ត​របស់ បរមី បាន​ស​បញ្ជាក់​យ៉ាង​ច្បាស់​ថា កញ្ញា​បាន​ត្រៀម​ខ្លួន​រួចរាល់ ដើម្បី​ប្រជែង​មកុដ​បររកញ្ញា​ចក្កវាឡ ២០២៥។

ស៊ឹង វង្សចន្ទ័ពេញបរមី គឺជា​កូន​ខ្មែរ​កាត់​ឡាវ ហើយ​នាង​ក៏​ធ្លាប់​តំណាង​ឲ្យ​ប្រទេស​ឡាវ​ចូលរួម​ប្រកួត​លើ​វេទិកា​អន្តរជាតិ​ម្ដង​រួច​មក​ហើយ គឺ​កញ្ញា​ជា Miss Planet International 2022 ដោយ​គ្រា​នោះ​អ្នក​តំណាង​កម្ពុជា គឺ ពក ស្រីល័ក្ខ ហើយ​ខ្មែរ​ជាប់​លំដាប់​រង​ទី ៦ Miss Planet International 2022។

បរមី វ័យ ២៥ឆ្នាំ ជា​បេក្ខនារី​ម្នាក់​ដែល​ពោរពេញ​ទៅ​ដោយ​សក្ដានុពល។ ដោយ​សម្លឹង​ឃើញ​ពី​ឱកាស​នៃ​ការ​អភិវឌ្ឍន៍​ខ្លួន និង​ចំណេះដឹង​ក្នុង​កម្មវិធី​ Miss Universe Cambodia 2025កូនកាត់ខ្មែរ-ឡាវរូបនេះ មិនរារែកនឹងឈានជើងចូលមកក្នុងការប្រកួតប្រជែងជាថ្មីឡើយ។

MUC 12 ជា​បេក្ខនារី Miss Universe Cambodia ទី​២​ហើយ ដែល​ជា​កូន​ខ្មែរ​កាត់​ឡាវ ដោយ​កាលពី​ឆ្នាំ ២០២៣ លំដាប់រងទី២ បាន​ទៅលើ វណ្ណៈ បូរមី តារា​ស្រី​ពោរពេញ​ដោយ​សមត្ថភាព។ ត្រឡប់​មក​ម្ដង​នេះ ស៊ឹង វង្សចន្ទ័ពេញបរមី កាន់​តែ​ឆ្លាសវៃ កាន់តែ​ស្រស់​ស្អាត និង​កាន់តែ​ក្លាហាន ពិសេស​ការ​រៀបចំ​ខ្លួន ហើយ​វគ្គ Keyword Challenge កញ្ញា​បកស្រាយ Topic «ភាពជាអ្នកដឹកនាំ»បាន​យ៉ាង​រលូន។

ទោះ​រវល់​នឹង​កម្មវិធី Miss Universe Cambodia 2025 បវរមី ក៏​នៅតែ​មមាញឹក​ការងារ​សិល្បៈ​ផ្សេង​ៗ​ដែរ ដោយ​មាន​ថត​ឲ្យ​សម្អាងការ។ ការ​ប្រកួតលើកនេះ ស៊ឹង វង្សចន្ទ័ពេញបរមី មាន​ទាំង​អ្នក​គាំទ្រ​នៅ​កម្ពុជា និង​អ្នក​កាន់​ផេក​បវរកញ្ញា​នៅ​ប្រទេស​ឡាវ​លើក​ទឹក​ចិត្ត​ខ្លាំង​មិន​ធម្មតា​ឡើយ៕

រូបភាព៖Det Chhanny,Miss Universe Cambodia, Soeng Vong Chan Penhbormey, APD Bank, Pageantry News Internationalនិងអ៊ីនធឺណេត



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ



Leave a Reply

Your email address will not be published.Required fields are marked *