សុវត្ថិ មុនីនាគ កូនប្រុសទី២ របស់តារាចម្រៀង ព្រាប សុវត្ថិ កំពុងបំបុកភាពល្បីល្បាញរបស់ខ្លួនលើទឹកដីសហរដ្ឋអាមេរិក។ ដោយឡែកថ្មីៗនេះលោកទទួលបានទិដ្ឋាការរបញ្ជាក់សមាសភាពក្នុងវិស័យចម្រៀងនៅបរទេសដែលជាក្ដីស្រមៃដ៏ធំមួយនៃអាជីពរបស់លោក។

ទិដ្ឋាការ O-1B គឺជាវីសាស្របច្បាប់បញ្ជាក់សមាសភាពនៃជនបរទេសទាំងឡាយណាដែលមានទេពកោសល្យ និងសមត្ថភាពគ្រប់គ្រាន់ និងមានបំណងចង់កសាងអាជីពរបស់ខ្លួននៅលើទឹកដីសហរដ្ឋអាមេរិក។ ពិតណាស់ រយៈពេលជាង ១ ឆ្នាំមកនេះកូនប្រុសទី២ របស់តារាចម្រៀង ព្រាប សុវត្ថិ បានបាត់វត្តមានក្នុងវិថីសិល្បៈនៅប្រទេសកម្ពុជា។ ការបាត់មុខនេះត្រូវមហាជនដឹងថាលោកបានទៅសិក្សាផ្នែកចម្រៀងនិងរាំនៅឯ Millennium Dance Complex នៅរដ្ឋ Los Angeles។
ក្រោយបញ្ចប់ការសិក្សាលើជំនាញនេះលោកក៏បានបន្តរស់នៅលើទឹកដីសហរដ្ឋអាមេរិកនិងបានបង្កើតអាល់បុមបទចម្រៀងជាច្រើនដោយទទួលបានការគាំទ្រនិងទទួលស្គាល់ពីសំណាក់អ្នកគាំទ្រកម្ពុជានិងហ្វេនបរទេសផងដែរ។ រហូតមកដល់ពេលថ្មីៗ នេះកូនប្រុសរូបសង្ហារបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ បានបង្ហោះនៅលើផេកផ្លូវការថាលោកបានទទួលទិដ្ឋាការ O-1B ដែលបញ្ជាក់ថាលោកអាចបន្ដបំបេញក្ដីស្រមៃក្នុងអាជីពរបស់លោកបានហើយ។ ដំណឹងដ៏សែនរីករាយមួយនេះបានធ្វើឱ្យមហាជនជាច្រើនចូលរួមអបអរសាទរដល់រូបលោកយ៉ាងច្រើនកុះករផងដែរ។
សុវត្ថិ មុនីនាគ ឬ N.John ជាតារាចម្រៀងស្រករក្រោយដែលពោរពេញដោយថាមពល។ លោកជាតារាចម្រៀងដែលមានសមត្ថភាពមួយរូបដែលគួរទទួលបានការគាំទ្រពីសំណាក់បងប្អូនមហាជននៅក្នុងស្រុក។ ដោយឡែក បទចម្រៀងដែលលោកបានទម្លាក់កន្លងមកសុទ្ធតែអាចវាយលុយទីផ្សារបរទេសបានទោះមិនទាន់អាចឈរនៅចំណាត់ថ្នាក់កំពូលក៏ដោយ៕





រូបភាព ៖ N.JOHN





















































Account
Security
Favourite Content