Sooyoung ក្រុម Girls’ Generation ទម្លាយអារម្មណ៍លំបាកដោយសារចង់សម្រកទម្ងន់ ២ គីឡូ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

Sooyoung សមាជិកក្រុម Girls’ Generation ថ្មីៗនេះបានបង្ហោះវីដេអូមួយដោយចែករំលែកអំពីភាពលំបាកនៃការសម្រកទម្ងន់ដើម្បីថតរូបផ្សព្វផ្សាយនៅពេលខាងមុខឆាប់ៗនេះ។ នៅក្នុងវីដេអូដែលបានចាក់ផ្សាយកាលពីថ្ងៃទី២៦ ខែសីហាថ្មីៗនេះនៅលើឆាណែលយូធូបផ្ទាល់ខ្លួនរបស់នាង “the sootory” នាងបាននិយាយថាប៉ុន្មានខែមុននេះនាងបានប្រឹងហាត់ប្រាណយ៉ាងខ្លាំងព្រោះចង់ស្រក ២ គីឡូ ប៉ុន្តែវាហាក់ដូចជាបរាជ័យ។

នាងមានអារម្មណ៍ថាខ្លួនហាក់ឡើងទម្ងន់នៅតែដដែលដោយសារតែនាងបានឡើងម៉ាសសាច់ដុំ ប៉ុន្តែនាងមិនបានឡើងថ្លឹងលើជញ្ជីងនោះឡើយ។ នាងសន្មតតាមរយៈការឆ្លុះកញ្ចក់មើលភាពខុសគ្នានៃរាងកាយតែប៉ុណ្ណោះ ដូច្នេះហើយទើបគិតថាខ្លួនឯងបរាជ័យបែបនេះ។

នៅក្នុងវីដេអូដដែលនោះ Sooyoung ក៏បានចែករំលែកនូវរបបអាហារដ៏តឹងតែងសម្រាប់នាងផងដែរដោយនាងបានញ៉ាំម្ទេសប្លោក និងព្យាយាមកាត់បន្ថយអាហារដែលសម្បូរកាបូអ៊ីដ្រាតឱ្យបានច្រើនតាមអាចធ្វើបាន។ នាងបានបន្ដថាពេលញ៉ាំម្ទេសប្លោគឺមិនចាំបាច់ជ្រលក់ក្នុងទឹកជ្រលក់នោះទេ ដោយសារតែវាមានរសជាតិផ្អែមឆ្ងាញ់ និងស្រួយឆ្ងាញ់ទៅហើយ។ ប៉ុន្តែនាងនៅតែធ្វើសម្រកទម្ងន់ ២ គីឡូនោះមិនបានដដែល។

ជាពិសេសម្ទេសប្លោកនោះគឺជាកសិផលដែលមិត្តរួមក្រុម Yuri យកពីមកកសិដ្ឋានដោយផ្ទាល់។ Sooyoung បាននិយាយម្ទេសប្លោកទាំងនោះពិតជាមានរសជាតិផ្អែម និងស្រស់ល្អខ្លាំងណាស់។ នាងបានបន្ថែមថាមិនត្រឹមនាងម្នាក់នោះទេ ពោលគឺ Yuri ក៏បានយកម្ទេសប្លោកទៅផ្ញើសមាជិកដទៃទៀតផងដែរ។ ដូច្នេះហើយទើបសមាជិកទាំងអស់ហៅនាងថាជា “Kiki the Delivery Witch” ប៉ុន្តែ Sooyoung បានកែទៅជា “Beauty Delivery Witch” វិញ។

កំលុងពេលសម្រាកថ្ងៃត្រង់ Sooyoung បានជ្រើសរើសញ៉ាំនៅសាឡាដមួយចាន ហើយនាងក៏បានរំឮកទៅដល់កាលពីយប់គឺនាងពិតជាឃ្លានមែនទែនបន្ទាប់ពីញ៉ាំសាឡាដតែមួយចានហើយចូលគេង។ យ៉ាងណាក្ដី នៅចុងបញ្ចប់នាងក៏បានសម្ដែងនូវអារម្មណ៍ខកចិត្តថាហេតុអ្វីបានស្រក ២ គីឡូពិបាកម្លេះ? ប៉ុន្តែការស្រក ៥ គីឡួបែរជាមិនពិបាកទៅវិញ មិនថានាងខំប្រឹងកំណត់របបអាហារយ៉ាងណាក៏ដោយ។ នាងគិតថានេះមិនមែនមកពីកត្តាអ្វីផ្សេងនោះទេ ប៉ុន្តែគឺបណ្ដាលមកពីភាគរយនៃជាតិខ្លាញ់ក្នុងខ្លួនដែលជាបញ្ហាដ៏ពិតប្រាកដ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​