បទ «គ្មាន​បំណង​» របស់​ យ៉ាន់ សុជាតា កំពុងផ្ទុះការគាំទ្រខ្លាំងលើ Tik Tok

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

បទ «គ្មាន​បំណង» របស់​តារា​ចម្រៀង​ពន្លក​ថ្មី​ក្នុង​​ផលិតកម្ម​ថោនកញ្ញា ​យ៉ាន់ ​សុជាតា ​​កំពុង​ហក់​ឡើង ​​Trend ​ខ្លាំង​នៅ​លើ​បណ្ដាញ​សង្គម Tik Tok​ ខណៈ​ចម្រៀង​​បទ​នេះ​នៅ​មិន​​ទាន់​ចេញ​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ​។

«គ្មាន​បំណង» នឹង​ចេញ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​​៣០ ​ខែ​សីហា ​​ខាង​មុខ​នេះ ​​ប៉ុន្តែ​ក្រឡេក​មក​មើល​សន្ទុះ​នៃ​ការ​គាំទ្រ​​ចម្រៀង​បទ​នេះ ​​ហាក់​កំពុង​ផ្ទុះ​ខ្លាំង​នៅ​ក្នុង​បទ Tik Tok​ បើ​ទោះ​ជា​​ចម្រៀង​​បទ​នេះ​នៅ​មិន​​ទាន់​ចេញ​ជា​ផ្លូវ​ការ​តែ​ម្ដងក៏​ដោយ​។​​ ជាក់​ស្ដែង​ ក្រោយ​ Teaser បទ​ចម្រៀង​មួយ​នេះ​ចេញ​នៅ​លើ​​ហ្វេសបុក ​និង Tik Tok​ ក៏​ត្រូវ​បាន​ហ្វេន​ៗ​​ចូល​ស្ដាប់​យ៉ាង​ច្រើន​ថែម​ទាំង​យក​ទៅ​កាត់​ត​​ផ្សេង​ៗទៀត​។​​

ចម្រៀង​មនោសញ្ចេតនា​បែប​ស្នេហា​ត្រីកោណ​មួយ​នេះ ​កំពុង​វេញ​ត្របាញ់​បេះដូង​អ្នក​ស្ដាប់​ឱ្យ​សោកា​ទៅ​តាម​អត្ថន័យ​​បទ​ចម្រៀង​ ដោយ​​ឃ្លា​មួយ​ត្រូវ​បាន​លើកឡើង​ថា «​ស្អប់​ណាស់​ជន​ទី​៣ ​តែ​ក្លាយ​ជា​អ្នក​ទី​៣​ ដោយ​មិន​ដឹង​ខ្លួន»​។ ​បើ​ទោះ​បី​ជា​យ៉ាង​នេះ​ ហ្វេន​ៗ​ជា​ច្រើន​ទន្ទឹង​ចាំ​ស្ដាប់​ចម្រៀង​ផ្លូវ​ការ​​​របស់​​​ សុជាតា ​ចង់​ដឹង​ថា​អត្ថន័យ​ពេញ​មាន​ន័យ​ និង​ចាក់​ដោត​ខ្លាំង​កម្រិត​ណា​។​

គួរ​ឱ្យ​ដឹង​ថា ​ជាតា​ ជា​តារា​ចម្រៀង​ពន្លក​ថ្មី​ ប៉ុន្តែ​​រាល់​បទ​ចម្រៀង​របស់​តារា​ស្រី​រូប​នេះ​តែ​ង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង ​ជា​ពិសេស​ក្នុង​ស្រទាប់​យុវវ័យ និង​ក្នុង Tik Tok​ ​តែ​ម្ដង​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត