GUMBALL 3000 នឹងបង្កើតរូបភាពជាប្រវត្តិសាស្ត្រ នៅវិមានឯករាជ្យ និងមុខប្រាសាទអង្គរ បង្ហាញទៅពិភពលោក

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

រថយន្តទំនើបៗរួមមាន Supercar Hypercar Sportcar ប្រមាណ ១៣០ ទៅ ១៥០ គ្រឿង មកពីបណ្ដាប្រទេសជាង ៤០ ចម្រុះដោយ ៤០ជាតិសាសន៍ផ្សេងៗគ្នា នឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ក្នុងព្រឹត្តិការណ៍ GUMBALL 3000 Rally នៅថ្ងៃទី១៥ រហូតដល់ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៤នេះ។ នេះបើយោងតាមប្រសាសន៍ របស់ឯកឧត្ដម គុជ បញ្ញាសា បានថ្លែងក្នុងកិច្ចប្រជុំរួមគ្នា រវាងសាលារាជធានីភ្នំពេញ ក្រសួងទេសចរណ៍ និងក្រុមហ៊ុនជីបម៉ុងគ្រុបកាលពីថ្ងៃទី ២៧ ខែសីហា នេះ។

ព្រឹត្តិការណ៍ដ៏ធំ និងមានភាពល្បីល្បាញ ប្រជុំដោយបុគ្គលមានឥទ្ធិពលជាច្រើន មានអ្នកតាមដានរាប់លាននាក់ លើប្រព័ន្ធផ្សព្វផ្សាយនេះ នឹងមកបង្កើតទំព័រប្រវត្តិសាស្ត្រជាច្រើនក្នុងប្រទេសកម្ពុជា ដែលជាឱកាសដ៏វិសេសវិសាលមួយក្នុងការផ្សព្វផ្សាយ ពីប្រទេសកម្ពុជា ទៅកាន់ពិភពលោក។ ជាក់ស្ដែងបើយោងតាមប្រសាសន៍ របស់លោកឧកញ៉ា លាង ពៅ (ភីធើរ) ជាសមាជិកក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនជីបម៉ុងគ្រុប បានឱ្យដឹងនៅក្នុងកិច្ចប្រជុំខាងលើថា ក្នុងព្រឹត្តិការណ៍ GUMBALL 3000 Rally នេះ ក្រសួងទេសចរណ៍ រួមសហការជាមួយក្រុមហ៊ុនជីបម៉ុង បានជ្រើសរើសយកទីតាំងសំខាន់ៗ តំណាងឱ្យអត្តសញ្ញាណប្រទេសកម្ពុជា ដើម្បីបង្កើតបានជារូបភាពជាប្រវត្តិសាស្ត្រ មិនធ្លាប់មាន ឱ្យពិភពលោកបានឃើញ តាមរយៈរូបភាពដែលនឹងផ្សព្វផ្សាយ ដោយបុគ្គលមានឥទ្ធិពល បុគ្គលល្បីៗ មកពីជុំវិញពិភពលោកតាមរយៈក្បួនរថយន្ត GUMBALL 3000 នេះ។

ក្នុងនោះបើយោងប្រសាសន៍របស់ឯកឧត្ដម គុជ បញ្ញាសា ក៏ដូចជាប្រសាសន៍របស់លោកឧកញ៉ា លាង ពៅ (ភីធើរ) បានឱ្យដឹងថា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០២៤ នេះ ក្បួនរថយន្តរបស់សមាជិក GUMBALL 3000 ប្រមាណ ១៣០ ទៅ ១៥០គ្រឿង រួមជាមួយរថយន្តទំនើបៗរបស់អ្នកចូលក្នុងប្រទេសកម្ពុជា ប្រមាណជាង ៣០០គ្រឿងទៀត នឹងធ្វើការចត នៅបរិវេណវិមានឯករាជ្យ រហូតដល់ជិតរង្វង់មូលសម្ដេចព្រះសង្ឃរាជ ជួន ណាត រយៈពេលជាង ១ម៉ោង ចាប់ពីម៉ោង ២រសៀល ដើម្បីឱ្យមហាជនបានទស្សនា ក៏ដូចជាផ្ដិតយករូបភាពដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រ។

អ្វីដែលកាន់តែអស្ចារ្យលើសនេះ ទៀតនោះ ក្បួនរថយន្ត GUMBALL 3000 នឹងធ្វើការចត នៅមុខប្រាសាទអង្គរ នៅថ្ងៃទី១៧ ខែកញ្ញា ដើម្បីបំបែកឯកគ្គទកម្មពិភពលោក ដែលនេះគឺជាលើកដំបូងក្នុងប្រវត្តិសាស្ត្រហើយ ដែលរថយន្តទំនើបៗរាប់រយគ្រឿង បានចតនៅមុខប្រាសាទអង្គរ។ តាមរយៈរូបភាពដ៏អស្ចារ្យនេះនឹងត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយទៅកាន់ពិភពលោក ហើយនេះជាផលចំណេញដ៏ធំសម្រាប់ប្រទេសកម្ពុជា ក្នុងការផ្សព្វផ្សាយវិស័យទេសចរណ៍។

គួរឱ្យដឹងថា កាលពីថ្ងៃទី២៧ ខែសីហា នេះ នៅសាលារាជធានីភ្នំពេញ បានបើកកិច្ចប្រជុំរួមគ្នារវាងថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងក្រុមហ៊ុនជីបម៉ុង គ្រុប រួមទាំងដៃគូសហការផ្សេងទៀត ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ GUMBALL 3000 Rally នៅរាជធានីភ្នំពេញ ក៏ដូចជានៅខេត្តសៀមរាប ចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២៤ ខាងមុខនេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ



Leave a Reply

Your email address will not be published.Required fields are marked *