អបអរសាទរ! រី សុវណ្ណៈ ក្លាយជា Mister International Cambodia 2024 នឹងតំណាងកម្ពុជា ទៅប្រកួតថ្នាក់អន្តរជាតិនៅហ្វីលីពីន

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត្ត។

គួរ​ឲ្យ​ភ្ញាក់ផ្អើល​ខ្លាំង​មែនទែន ស្ងាត់​ៗ​ស្រាប់​តែ​កំលោះ​សង្ហា រី សុវណ្ណៈ ត្រូវ​បាន​លោក Romyr Libo-on ជា National Director ប្រកាស​ជ្រើស​តាំង​ជា​បុរស​ឯក​តំណាង​ប្រទេស​កម្ពុជា​ទៅ​ចូល​រួម​ប្រកួត​កម្មវិធី Mister International 2024 នៅ​ហ្វីលីពីន ចាប់​ពី​ថ្ងៃទី​២ ដល់​ថ្ងៃ១១ ខែ​វិច្ឆិកា ឆ្នាំ ២០២៤។

កម្មវិធី​ដែល រី សុវណ្ណៈ ត្រូវ​ចូល​រួម​ប្រកួត​នៅ​ហ្វីលីពីន មាន​វគ្គ​សំខាន់​ៗ ២ គឺ​ការ​ប្រកួត​បឋម នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី៨ វិច្ឆិកា និង​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ នឹង​ធ្វើ​ឡើង​ថ្ងៃ​ទី១០ វិច្ឆិកា ឆ្នាំ ២០២៤។ Mister International Cambodia 2024 បាន​ឲ្យ​ដឹង​ថា ការ​ដែល National Director សម្រេច​ជ្រើសរើស​លោក​ជា​បុរស​ឯក​តំណាង​កម្ពុជា ទៅ​ប្រកួត​ឆាក​អន្តរជាតិ ដោយសារ​តែ Mister International ជា​កម្មវិធី​ប្រកួតប្រជែង​សម្រស់​ផ្ដោត​សំខាន់​លើ​វប្បធម៌ និង​ទេសចរណ៍ ជា​ផ្នែក​សំខាន់ ក្នុង​ការ​ជំរុញ​សេដ្ឋកិច្ច​ជាតិ​ឲ្យ​មាន​ការ​អភិវឌ្ឍន៍។ ម៉្យាង​កម្មវិធី​នេះ​មាន​ការ​រៀបចំ​បាន​ល្អ និង​ជា​ម្ចាស់​ដើម​ដំបូង​នៃ​កម្មវិធី​ជា​ជនជាតិ​ហ្វីលីពីន ហើយ​បើក​ឱកាស​ឲ្យ​បេក្ខភាព​អាយុ ១៨-៣២ ឆ្នាំ ដែល​ត្រូវ​អាយុ​របស់​លោក​តែ​ម្ដង។

បុរស​ឯក​តំណាង​កម្ពុជា​រូប​នេះ ចាត់​ទុក​ជា​ឱកាស​ល្អ សម្រាប់​ការ​ចូលរួម​ផ្សព្វផ្សាយ​អំពី សិល្បៈ របាំ ទំនៀមទម្លាប់ ប្រពៃណី ប្រាសាទ​ដ៏​អស្ចារ្យ​របស់​កម្ពុជា ពិសេស​តំបន់​ទេសចរណ៍ ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ-អន្តរជាតិ​ឲ្យ​មក​កម្សាន្ត​កម្ពុជា​កាន់​តែ​ច្រើន​ឡើង។

រី សុវណ្ណៈ ត្រៀម​ខ្លួន​រួច​រាល់​ហើយ​សម្រាប់​ការ​ចេញ​ទៅ​ប្រកួត​នៅ​វេទិកា​អន្តរជាតិ។ លោក​បាន​ផ្ដោត​សំខាន់​លើ​ចំណេះ​ដឹង​ទូទៅ​ទាក់ទង​វប្បធម៌​ជាតិ-អន្តរជាតិ, ការ​តស៊ូ​មតិ ដើម្បី​លើ​កម្ពស់​វិស័យ​អប់រំ និង​ទំនាក់ទំនង។ វណ្ណៈ ក៏​បាន​ត្រៀម និង​ហ្វឹក​ហាត់​វគ្គ​សំណួរ​ចម្លើយ សម្រាប់​កម្មវិធី និង​បទ​បង្ហាញ, ការ​បញ្ចេញ​សមត្ថភាព​ពិសេស​ដូចជា របាំ​ខ្មែរ និង​ការ​សម្ដែង​ផ្សេង​ៗ, ការ​រៀបចំ​ខ្លួន និង សម្លៀកបំពាក់​សមស្រប​ទៅ​តាម​សកម្មភាព លើស​ពី​នេះ​ក៏​មាន​ឈុត​ប្រពៃណី និង​ឈុត​តំណាង​ជាតិ​ច្នៃ​ម៉ូដ និង​ដំឡើង​ដោយ Po Makara រួម​ទាំង ការ​ហ្វឹកហាត់​ដើរ​បង្ហាញ​ម៉ូដ​ រួម​ទាំង​ក្បាច់​រាំ​ចង្វាក់​សម័យ​ជាមួយ​គ្រូ​ហ្វីលីពីន​លោក​ Fel Odrazilef ផង​ដែរ។

នេះ​ជា​ការ​ផ្លាស់ប្ដូរ​ទ្រង់ទ្រាយ​ធំ​របស់​លោក ហើយ​ក៏​ជា​ក្ដី​ស្រមៃ​ដ៏​ធំ​ក្នុង​ជីវិត​​កំពុង​ក្លាយ​ជា​ពិត ដែល​តែងតែ​ចង់​បង្ហាញ​ពី​កម្ពុជា​ទៅ​កាន់​ពិភព​លោក។ សុវណ្ណៈ ពុំ​សូវ​ព្រួយ​បារម្ភ​ពី​ការ​រិះ​គន់​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ​លោក​ជឿជាក់​ថា​ប្រជាជន​ខ្មែរយើង នឹង​ចូលរួម​គាំទ្រ លើកទឹកចិត្ត ចែករំលែក ព្រោះ​អ្វី​ដែល​លោក​កំពុង​ធ្វើ គឺ​ដើម្បី​អ្នក​ទាំង​អស់​គ្នា ប្រជាជាតិ និង​ប្រទេស​ជាតិ​យើង​ទាំងមូល។

បេក្ខភាព​តំណាង​កម្ពុជា​រូប​នេះ​តាំងចិត្ត​យ៉ាង​មុតមាំ មិន​ថា​មាន​រឿង​អ្វី​ក៏​ដោយ លោក​មិន​បោះបង់ ហើយ​តស៊ូ ដើម្បី​កេរ្តិ៍ឈ្មោះ​កម្ពុជា លើក​ទង់ជាតិ​ខ្មែរ និង​បង្ហាញ​ឲ្យ​គេ​ដឹង​ថា​ខ្មែរ ជា​ជាតិ​សាសន៍​ដ៏​អស្ចារ្យ សម្បូរ​ទៅ​ដោយ​វប្បធម៌​ដ៏​ល្អ​ផូរផង់ និង​ធនធាន​មនុស្ស​ប្រកប​ដោយ​គុណភាព។ Mister International Cambodia 2024 ប្ដេជ្ញា​ចិត្ត​ថា នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់​ពី​សមត្ថភាព ដើម្បី​ផ្សព្វផ្សាយ​ពី​កម្ពុជា​ទៅ​កាន់​ពិភព​លោក តាមរយៈ​វេទិកា Mister International 2024 និង​នាំ​បេក្ខភាព​ទាំង​អស់​មកពី​បណ្ដា​ប្រទេស​ជុំវិញ​ពិភពលោក ឲ្យ​មក​ទស្សនា​ប្រទេស​កម្ពុជា។

ចាប់​ពី​ពេល​នេះ លោក​នឹង​ខិតខំ​កែប្រែ​ចំណុច​ខ្វះខាត ដែល​រៀន​ពី​រៀមច្បង,លោកគ្រូ-អ្នកគ្រូ និង មនុស្ស​ជុំវិញ​ខ្លួន ដើម្បី​បំពេញ​ចំណុច​ល្អ​បន្ថែម ទាំង​ចំណេះដឹង ជំនាញ ឬ​ការ​ទំនាក់ទំនង។ ថ្មី​ៗ​​នេះ លោក​បាន​រៀន​បន្ថែម​ពី​សិល្បៈ​ខ្មែរ ល្ខោនខោល ក្បាច់គុន ល្បុក្កតោ ដើម្បី​ត្រៀម​បង្ហាញ​លើ​ឆាក​អន្តរជាតិ។ លោក​សង្ឃឹម​ថា ប្រជាជន​ខ្មែរ​នឹង​គាំទ្រ​ដំណើរ​ការ​ចេញ​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​លើក​ដំបូង​របស់​លោក នៅ​អំឡុង​ខែ​វិច្ឆិកា ឆ្នាំ ២០២៤ ខាង​មុខ​នេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ