សមាជិក 2NE1 ខិតខំហ្វឹកហាត់យ៉ាងខ្លាំង ត្រៀមបង្ហាញខ្លួនជុំគ្នាលើឆាកតន្ដ្រីម្ដងទៀតមិនឲ្យអ្នកគាំទ្រខកចិត្ដ

បកត្រឡប់ទៅកាលពីថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០២៤ កន្លងទៅ លោក Yang HyunSuk  ជាអ្នកផលិតនៅផលិតកម្ម YG បានប្រកាសពីដំណឹងល្អ និងគម្រោងសម្រាប់ក្រុមចម្រៀងនារីជំនាន់ទី ២ គឺ 2NE1។ ការត្រឡប់មកបន្ដសកម្មភាពជាក្រុមវិញ របស់ក្រុម 2NE1 ពិតជាធ្វើឲ្យអ្នកគាំទ្រមានអារម្មណ៍រំភើបរីករាយខ្លាំង។ តាមការបញ្ជាក់ ក្រុមនារីជំនាន់ទី ២ មួយនេះ​នឹងធ្វើការប្រគំតន្ដ្រីទេសចរណ៍ចាប់ពីខែ តុលា ឆ្នាំ ២០២៤ រហូតដល់ពាក់កណ្ដាលឆ្នាំ ២០២៥ ខាងមុខ ដោយចាប់ផ្ដើមដំបូងពីប្រទេសកូរ៉េខាងត្បូងផ្ទាល់តែម្ដង។

ក្រុមចម្រៀងនារី 2NE1 នៅតែត្រូវបានគេចាត់ទុកថា ជាក្រុមចម្រៀងនារីខេប៉ុបមានឥទ្ធិពលខ្លាំងមួយនាពេលបច្ចុប្បន្ន បើទោះជាបានចេញច្រៀងអស់រយៈពេល ១៥ ឆ្នាំហើយក្ដី។ នៅពេលដែលសំបុត្រត្រូវបានដាក់លក់ភ្លាម គឺមានអ្នកចុចដណ្ដើមគ្នាទិញរហូតដល់ជាង ៤៣ ម៉ឺននាក់។ វាជាចំនួនដ៏ច្រើនមួយសម្រាប់ក្រុមនារីដែលខានបង្ហាញសកម្មភាពជុំគ្នាយូរ។ ការប្រគំតន្ដ្រីទេសចរណ៍របស់ 2NE1 នឹងចាប់ផ្ដើមដំបូងពីប្រទេសកូរ៉េខាងត្បូង និងធ្វើឡើងរយៈពេល ២ ថ្ងៃ គឺថ្ងៃ ៥ និង ៦ ខែ តុលា ឆ្នាំ ២០២៤។ សំបុត្រសរុបសម្រាប់ការប្រគំតន្ដ្រីរយៈពេល ២ ថ្ងៃ មានតែត្រឹម ៨ ពាន់សំបុត្រប៉ុណ្ណោះ។


បើតាមសម្ដីរបស់តារាស្រី Sandara បានឲ្យដឹងថា៖ នាងពិតជាមានអារម្មណ៍រំភើប និងរីករាយខ្លាំង ដែលអាចប្រកាសពីដំណឹងល្អជូនមហាជន និងអ្នកគាំទ្រ។ នាងបានរង់ចាំពេលវេលានេះអស់រយៈពេល ៨ ឆ្នាំមកហើយ។ សមាជិកម្នាក់ៗ សម្រេចផ្អាកសកម្មភាពទោលរបស់ខ្លួនសិន ដើម្បីមកផ្ដោតលើការប្រគំតន្ដ្រីរបស់ 2NE1។ សមាជិកម្នាក់ៗ ក៏បានហ្វឹកហាត់យ៉ាងយកចិត្ដទុកដាក់ ដោយមួយថ្ងៃ រាំ​រហូតដល់ទៅ ៧ ម៉ោង។ ពួកយើងមិនខ្លាចហត់នឿយទេ ព្រោះវាជាពេលវេលាដ៏មានតម្លៃមួយ។

ទន្ទឹមនេះដែរ តារាស្រី Park Bom ក៏បានបង្ហោះរូបភាពជុំគ្នាជាមួយសមាជិក 2NE1 ផ្សេងទៀត បង្ហាញឲ្យឃើញសមាជិកម្នាក់ៗ ទើបតែបញ្ចប់ការហ្វឹកហាត់។ រូបនាងត្រូវបានគេចាប់អារម្មណ៍ មានមុខកាន់តែស្លីមតូចជាមុន ដែលធ្វើឲ្យគេជឿថា នាងព្យាយាមហ្វឹកហាត់ និងថែរក្សារូបរាងសម្រកគីឡូ ដើម្បីត្រៀមខ្លួនសម្រាប់ការប្រគំតន្ដ្រីរបស់ក្រុម 2NE1 នាពេលខាងមុខ។ ស្របពេលដែល Minzy ក៏បានបង្ហោះរូបភាពជាមួយ Park Bom បង្ហាញឲ្យឃើញពីភាពរីករាយ និងការត្រៀមខ្លួនយ៉ាងមុតមាំ សម្រាប់ការមកជួបអ្នកគាំទ្រ លើឆាកតន្ដ្រីម្ដងទៀត។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ២៥​ ខែមិថុនា ឆ្នាំ ២០២៤ ប្រភពព័ត៌មានកូរ៉េ Osen បានឲ្យដឹងថា សមាជិកទាំង ៤ របស់ក្រុមនារីជំនាន់ទី ២ ដ៏ល្បី 2NE1 នឹងណាត់ជួបជាមួយលោក Yang Hyunsuk ជាអ្នកដឹកនាំធំម្នាក់ក្នុងផលិតកម្ម YG នៅប៉ុន្មានថ្ងៃខាងមុខនេះ។ ប្រភពព័ត៌មានដដែលបានឲ្យដឹងថា ការណាត់ជួបនេះទំនងជានិយាយពិភាក្សាអំពីការបញ្ចេញចម្រៀងថ្មីរបស់ក្រុម 2NE1។ រហូតដល់នៅខែ កក្កដា ឆ្នាំ ២០២៤ ក៏មានការប្រកាសជាផ្លូវការពីការវិលត្រឡប់មកជួបជុំគ្នាវិញរបស់ក្រុម 2NE1៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក