ចង់ដឹងថា«ក្រុមភាពយន្តឈូករ័ត្ន» ជំនាន់ទី៨ សម្រេចបានសមិទ្ធផលអ្វីខ្លះចូលរួម «ទិវាឈូករ័ត្ន ២០២៥» ទាំងអស់គ្នា!

បន្ទាប់ពីចាក់បញ្ចាំងឡើងវិញនូវស្នាដៃរបស់ខ្លួនតាមខេត្តដូចជាបាត់ដំបង និង សៀមរាប ក្នុងខែវិច្ឆិកា និងធ្នូ ក្នុងក្របខណ្ឌ«មហោស្រពភាពយន្តខ្លីចតុមុខ» ភាពយន្តខ្លីចំនួន២រឿង ដោយផលិតដោយក្រុមភាព​យន្តឈូករ័ត្ន ឬហៅកាត់ថា «ឈូករ័ត្ន»  សម្រាប់ឆ្នាំថ្មីនេះ នឹងបង្ហាញខ្លួនលើផ្ទាំងសំពត់សម្តងទៀត នៅរាជធានីភ្នំពេញ ក្នុង «ទិវាឈូករ័ត្ន» នៅថ្ងៃទី២៤ ខែធ្នូខាងមុខនេះ។ ទិវានេះ ប្រារព្វឡើងក្នុងន័យ់ផ្តល់ ឱកាសឱ្យអ្នកចូលរួមបាន ស្វែងយល់បន្ថែមពីក្រុមភាពយន្តឈូករ័ត្នឆ្នាំ២០២៥ ថាតើបានរៀនអ្វីខ្លះ ក្នុងរយៈពេលមួយឆ្នាំ និងឱកាស ក្លាយជាសមាជិកថ្មីនៃក្រុមភាពយន្តឈូករ័ត្នក្នុងឆ្នាំថ្មី២០២៦ខាងមុខនេះ ជាមួយបទបង្ហាញពីសកម្មភាពថ្មីៗ។ 

លោក ស៊ុំ ស៊ីថែន ជាស្ថាបនិករបស់«ក្រុមភាពយន្តឈូករ័ត្ន» បានលើកឡើងថា៖ «ដោយសារពេញ១ឆ្នាំ ឈូករ័ត្នគ្រប់ជំនាន់ តែងមមាញឹកក្នុងការបណ្តុះបណ្តាល ផលិត និងរៀបចំមហោស្រព ដូច្នេះហើយ ទើបយើងតែងប្រារព្ធ «ទិវាឈូករ័ត្ន» ជារៀងរាល់ចុងឆ្នាំ ដើម្បីអបអរយុវសមិទ្ធិករយើងផង និង រីករាយនឹងស្នាដៃថ្មីរបស់ពួកគាត់ ជាពិសេសចំពោះទស្សនិកជន ដែលខកខានមិនបានទស្សនា កំឡុងពេល «មហោស្រពភាពយន្តខ្លីចតុមុខ» ដែលកន្លងផុតទៅ នៅខែតុលានោះ។ ណាមួយទៀត ទិវានេះ នឹងផ្សារភ្ជាប់ ទំនាក់ទំនងរវាងសមាជិក បច្ចុប្បន្ន ជាមួយសិស្សច្បង និងបេក្ខជនសម្រាប់ឆ្នាំ ២០២៦ ដែរ។ 

លោក ស៊ីថែន ក៏បន្ថែមថា៖«ក្រៅពីការចែកលិខិតបញ្ចប់ជំនាន់ ដល់សមាជិកឆ្នាំ២០២៥ យើងខ្ញុំក៏នឹងយក ឱកាសនោះថ្លែងអំណរគុណ ដល់គ្រប់ដៃគូ និងភាគីពាក់ព័ន្ធ ដែលខ្វាយខ្វល់ពីវិស័យភាពយន្ត តាមរយៈការជួយ ជ្រោមជ្រែងគ្រប់ផ្នែកនៃកម្មវិធីពេញ១ឆ្នាំ២០២៥ រាប់តាំងពីទីតាំង បច្ចេកទេស ឧបករណ៍ និងអាហារសម្រន់ ផ្សេងៗ»។ 

សម្រាប់ កញ្ញា ខិ សិរី ជាសមាជិកឈូករ័ត្ន ជំនាន់ទី៨ (២០២៥) ៖​«នាងខ្ញុំបានមកឈូករ័ត្ន ដើម្បីរៀន ផលិតភាពយន្តទេ។ ប៉ុន្តែ ឈូករ័ត្ន បានបង្រៀនខ្ញុំអ្វីម្យ៉ាងដែលស៊ីជម្រៅជាងនេះទៅទៀត — គឺការដឹកនាំ ខ្លួនឯង ជឿជាក់លើខ្លួនឯង និងរីកលូតលាស់ ឆ្លងកាត់បញ្ហាប្រឈម។ ពោលគឺ លើសពីកម្មវិធីបង្រៀន ភាពយន្តទៅទៀត និយាយឱ្យចំជាកន្លែងដែលយុវជនយើងអាចប្រែក្លាយ ជោគវាសនាខ្លួនបាន។» 

សម្រាប់ អ្នកស្រី ស៊ន សុខឃៀង ជាអតីតសមាជិកឈូករ័ត្ន ជំនាន់ទី៧ (២០២៤) ៖​«ក្រុមភាពយន្ត ឈូករ័ត្ន ជាកន្លែងនាំខ្ញុំសម្រេចក្តីស្រមែផលិតភាពយន្តខ្លីដោយខ្លួនឯង និងជាស្នាដៃអស្ខារ្យមួយ ដែលខ្ញុំមិនអាច បំភ្លេចបាន។បទពិសោធន៍នេះហើយ ដែលជំរុញខ្ញុំមានទំនុកចិត្តជាផលិតករស្រ្តីមួយរូប នៅកម្ពុជា។»

សូមជម្រាបថា កម្មវិធីនេះ «ឈូករ័ត្ន» នឹងចាក់បញ្ចាំងភាពយន្តខ្លីចំនួន២រឿង ដែលជាស្នាដៃរបស់សមាជិកក្រុម ភាពយន្តឈូករ័ត្នទាំង០៩រូប ឆ្នាំនេះ រួមមាន៖

១.រឿង «តុបាយ» (ជាប្រភេទរឿង ពញ្ញាក់អារម្មណ៍ និងផ្លូវចិត្ត) ដឹកនាំដោយលោក អ៊ុង ស៊ីវថុង និង

២.រឿង «កំណែចុងក្រោយ» (ប្រភេទរឿង វិបត្តិគ្រួសារ) ដឹកនាំដោយ កញ្ញា ឃុំ ធីតា។ 

នៅល្ងាចថ្ងៃទី២៤ខែធ្នូ ឆ្នាំ២០២៥ ចាប់ពី ម៉ោង ៦:០០ល្ងាច ដល់ ៨:០០ យប់ នៅរោងភាពយន្ត លេជនព្រីមាម សាខា Exchange Square ភ្នំពេញ។ ការចូលរួមពុំមានគិតថ្លៃទេ ដោយគ្រាន់តែ ចុះឈ្មោះនៅតំណភ្ជាប់ នេះ៖https://forms.gle/P3RpBdsescP5w6LW6 ជាការស្រេច។  

រីឯបេក្ខជនដែលចាប់អារម្មណ៍ក្លាយជាសមាជិកជំនាន់ទី៩ របស់ឈូករ័ត្ន (ឆ្នាំ២០២៦) អាចគោរពតាម លក្ខខណ្ឌ ដើម្បីចូលជាសមាជិកងាយៗ ឱ្យតែអ្នកស្រឡាញ់ និងចង់ស្វែងយល់ពីការផលិតភាពយន្ដ មានពេលវេលា គ្រប់គ្រាន់អាចចូលរួមសកម្មភាពជាមួយក្រុម ក្នុងការបណ្ដុះបណ្ដាលជំនាញ ការអនុវត្តន៍ដោយ ផ្ទាល់ជាមួយ ភាពយន្តខ្លី និងបន្សល់សមិទ្ធផលជាស្នាដៃវិជ្ជមានក្នុងវិស័យភាពយន្តជាមួយគ្នា។ កុំស្ទាក់ស្ទើរ ចុះឈ្មោះចាប់ពី ឥឡូវនេះ រហូតដល់៖ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦។ ខុសពីឆ្នាំមុនៗ ឆ្នាំនេះ«ឈូករ័ត្ន» មានការគាំទ្រពីដៃគូក្រៅស្រុកសំខាន់មួយគឺមូលនិធិ Sombat Somphone Memorial Fund (SSMF) និង International Network of Engaged Buddhists (INEB)  និងថវិកាក្នុងស្រុកដោយអន្លើ បានពី «អង្គការមូលនិធិកុមារកម្ពុជា» រួមទាំងដៃគូផ្សេងទៀតដូចជា៖ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ, ក្រសួង ព័ត៌មាន, ផលិតកម្ម Box Media, ហាង Camera Hut, និង រោងភាពយន្ត Legend Cinema និង Legend Premium Cinema, ដៃគូព័ត៌មាន AMS និង TV5 ដៃគូផ្គត់ផ្គង់11:11 Coffee & ChillOut និង នំខ្មែរ«នាឡិ៍», «សាលាសិល្បៈសម្តែង» និងផលិតកម្ម Pinex Pro។ ភាពជាដៃគូទាំងនេះសរបញ្ជាក់ពីបំណង របស់ «ឈូករ័ត្ន» ក្នុង ការភ្ជាប់ សម្ព័ន្ធភាពឱ្យកាន់តែរលូន និង សុខដុម ជាមួយដៃគូនៅក្នុង សហគមន៍ភាពយន្តកម្ពុជាទាំងមូល៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *