ស្ថានទូតខ្មែរនៅបារាំង ស្នើអ្នកដំណើរអឺរ៉ុបទៅកម្ពុជា ចៀសវាងឆ្លងកាត់ ឬប្រើក្រុមហ៊ុនអាកាសចរណ៍ថៃ

ស្ថានឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​បារាំង ដែលមានលោក លុយ ដាវីត ជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​ថ្មី​មួយ​​សម្រាប់​អ្នក​ធ្វើ​ដំណើរ​អឺរ៉ុប ប្រសិនបើ​មាន​បំណង​ទៅ​ប្រទេស​កម្ពុជា ឲ្យ​ជៀសវាង​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ទីក្រុង​បាងកក ប្រទេស​ថៃ។

ក្នុង​លិខិត​របស់​ស្ថាន​ទូត​កម្ពុជា ប្រចាំ​ប្រទេស​បារាំង ដែលបាន​សរសេរចេញជា ៣ ភាសា បាន​ធ្វើ​ការណែនាំ​ដល់​អ្នក​ធ្វើ​ដំណើរ ប្រសិនបើ​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​ខ្មែរ វា​ត្រូវ​បាន​ណែនាំ​យ៉ាង​ខ្លាំង​ឲ្យ​ជៀសវាង​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ទីក្រុង​បាងកក (ប្រទេស​ថៃ)។ អ្នក​ដំណើរ​អឺរ៉ុប​មួយ​ចំនួន ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កម្ពុជា បាន​ជួប​ប្រទះ​បញ្ហា​ធ្ងន់ធ្ងរ ពេល​ឆ្លងកាត់ (transit) នៅ​អាកាសយានដ្ឋាន​ទីក្រុង​បាងកក (ប្រទេស​ថៃ) ដូចជា៖ ការ​សួរ​សំណួរ​រាប់​សិប​ម៉ោង, ការ​ទាមទារ​ហួសហេតុ​ឲ្យ​បង្ហាញ​ឯកសារ​បញ្ជាក់​ធនធាន​ហិរញ្ញវត្ថុ, ការ​ត្រួត​ពិនិត្យ​ឯកសារ​កក់​សណ្ឋាគារ​នៅ​កម្ពុជា, បរិយាកាស​ថប់បារម្ភ និង​រង​ការ​សង្ស័យ​ដោយ​មិន​សម​ហេតុផល និង​នៅ​ក្នុង​ករណី​ខ្លះ អ្នក​ដំណើរ​បាន​បាត់​វ៉ាលី​ថែម​ទៀត ពេល​ទៅ​ដល់​ទីក្រុង​ភ្នំពេញ។

ស្ថាន​ឯក​អគ្គរាជ​ទូត​កម្ពុជា ប្រចាំ​ប្រទេស​បារាំង បាន​បន្ថែម​ទៀត​ថា ដើម្បី​ជា​ការ​ប្រុងប្រយ័ត្ន សូម​ឲ្យ​អ្នក​ដំណើរ​ជៀសវាង​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ប្រទេស​ថៃ និង​ការ​ប្រើប្រាស់​ក្រុមហ៊ុន​អាកាសចរណ៍​ថៃ នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​កម្ពុជា។

មាន​ក្រុមហ៊ុន​អាកាសចរណ៍ និង​ផ្លូវ​ហោះ​ហើរ​អន្តរជាតិ​ផ្សេង​ទៀត ដែល​ផ្ដល់​សេវាកម្ម​ល្អ​ប្រសើរ និង​ការ​ឆ្លងកាត់ ដោយ​ពុំ​មាន​ការ​រើសអើង និង​គោរព​ដល់​អ្នក​ដំណើរ។ បញ្ហា​ទាំងនេះ​កើត​ឡើង​នៅ​ក្រៅ​ទឹកដី​របស់​កម្ពុជា​ក៏​ពិតមែន ប៉ុន្តែ​អាច​ប៉ះពាល់​ដល់​បទ ពិសោធន៍​នៃ​ការ​ធ្វើ​ដំណើរ។ កម្ពុជា​នៅតែ​ជា​ប្រទេស​មាន​សុវត្ថិភាព និង​ផ្តល់​ការ​ស្វាគមន៍​យ៉ាង​រួសរាយ​រាក់ទាក់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន



Leave a Reply

Your email address will not be published.Required fields are marked *