Evening gown ផន ស្រីពី រំលេចពណ៌នៃទង់ជាតិកម្ពុជា លើវេទិកា Miss Cosmo 2025

ផន ស្រីពី បាន​នាំ​យក​ភាព​រុង​រឿង​របស់​កម្ពុជា​ព្រម​ទាំង​បាន​បង្ហាញ​ភាព​ស្មោះ​ត្រង់​របស់​ប្រជាជន​កម្ពុជា​តាម​រយៈ​ឈុត ​Evening gown ដែល​ច្នៃ​ជា​ពិសេស​ដោយ​អ្នក​ជំនាញ​រចនា​សម្លៀកបំពាក់​ខ្មែរ​លោក ណុប ដាណេ និង Sophol Tailor។

ឈុត «ថាមពលនៃស្រ្តីកម្ពុជា» ដែល​យក​លំនាំ​តាម​ពណ៌​ទង់​ជាតិ​កម្ពុជា​ត្រូវ​បាន​បង្ហាញ​លើ​ឆាក​អន្តរជាតិ​ក្នុង​កម្មវិធី​ប្រកួត Miss Cosmo 2025 នៅ​ឯ​ប្រទេស​វៀតណាម។ អត្ថន័យ​នៃ​ឈុត​មួយ​នេះ​តំណាង​ឱ្យ សេចក្ដី​អង់អាច ក្លាហាន ភាព​រុង​រឿង ថ្លៃ​ថ្នូរ សុចរិត យុត្តិធម៌ និង​ភាព​ស្មោះត្រង់​របស់​ប្រជាជន​កម្ពុជា។

រី​ឯ​ភាព​ចែងចាំង​ចេញ​ពី​ឈុត​ដែល​មាន​ពន្លឺ​ពណ៌​ស​ភ្លឺ​ផ្លេក​គឺ​តំណាង​ឱ្យ​ប្រាសាទ​អង្គរវត្ត ដែល​ស្ថិត​ចំ​កណ្ដាល​នៃ​ទង់​ជាតិ​កម្ពុជា។ តាម​រយៈ​ឈុត​ដែល Miss Cosmo Cambodia 2025 ផន ស្រីពី យក​ទៅ​បង្ហាញ​លើ​វេទិកា​អន្តរជាតិ​នា​លើក​នេះ​បាន​បង្ហាញ​ឱ្យ​ពិភពលោក​បាន​ឃើញ​ពី​គំនិត​ច្នៃ​ប្រឌិត​របស់​អ្នក​ច្នៃ​ម៉ូត​កម្ពុជា​ដែល​បាន​រំលេច​និង​បញ្ចូល​ពណ៌​នៃ​ទង់​ជាតិ​តំណាង​ប្រទេស​ចូល​នៅ​ក្នុង​ឈុត​ប្រកួត​នា​ពេល​នេះ។ មួយ​វិញ​ទៀត Evening gown ដែល ស្រីពី បាន​បង្ហាញ​ក្នុង​វគ្គ​ប្រកួត​បឋម​នា​ពេល​នេះ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន ពី​សំណាក់​អ្នក​ចូល​រួម ភ្ញៀវ​កិត្តិយស​ជាតិ-អន្តរជាតិ ព្រម​ទាំង​អ្នក​សារព័ត៌មាន​ផង​ដែរ។

គួរ​ឱ្យ​ដឹង​ថា ពេល​នេះ​បវរ​កញ្ញា​សម្បុរ​ស្រអែម​ស្រស់ ផន ស្រីពី កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​វៀតណាម ចូលរួម​ប្រកួត Miss Cosmo 2025 ដើម្បី​មុខ​មាត់​កម្ពុជា​លើ​ឆាក​អន្តរជាតិ។ សង្ឃឹម​ថា​មហាជន​ចូលរួម​គាំទ្រ​បវរ​កញ្ញា​កម្ពុជា​រូប​នេះ​ដើម្បី​ទទួល​បាន​ជ័យជម្នះ​ត្រឡប់​មក​មាតុ​ប្រទេស​វិញ៕

រូបភាព ៖ Phorn Sreypii-ផន ស្រីពី 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *