កម្ពុជាទទួលបានវត្ថុបុរាណប្រតិមា ៣ អង្គ សំខាន់ៗត្រឡប់មកកាន់មាតុភូមិកំណើត

សារមន្ទីរជាតិសិល្បៈអាស៊ីនៃវិទ្យាស្ថានស្មិតសូនីញាន (National Museum of Asian Art of the Smithsonian Institution) សហរដ្ឋអាមេរិក សម្រេច​ប្រគល់​វត្ថុ​បុរាណ​ខ្មែរ​សំខាន់ចំនួន ៣ មក​ឱ្យ​កម្ពុជា​វិញ។ នេះ​បើ​តាម​ការ​ជូន​ដំណឹង​លើ​ផេក​ផ្លូវ​ការ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ។

ក្នុង​កាលៈទេសៈ​ដ៏​លំបាក​ដែល​កង​ទ័ព​កម្ពុជា​កំពុង​ប្រយុទ្ធ​តតាំង​និង​សត្រូវ​ឈ្លាន​ពាន​ដើម្បី​ការ​ពារ​ទឹក​ដី កម្ពុជា​បាន​ទទួល​ដំណឹង​ដ៏​សែន​រំភើប​ខណៈ​ដែល​ព្រះ​បដិមា​ចំនួន ៣ ដែល​ជា​សម្បត្តិ​មិន​អាច​កាត់​ថ្លៃ​បាន​របស់​បុព្វ​បុរស​ខ្មែរ​បាន​ត្រឡប់​មក​កាន់​មាតុភូមិ​កំណើត​វិញ។ តាម​ការ​ជូន​ដំណឹង​លើ​ផេក​ផ្លូវ​ការ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​នា​ថ្ងៃ​ទី ១៧ ខែ ធ្នូ នេះ សារមន្ទីរជាតិសិល្បៈអាស៊ីនៃវិទ្យាស្ថានស្មិតសូនីញាន (National Museum of Asian Art of the Smithsonian Institution) សហរដ្ឋអាមេរិក បាន​សម្រេច​ជា​ផ្លូវ​ការ​ប្រគល់​វត្ថុ​បុរាណ​ខ្មែរ​ចំនួន ៣ រូប​ជូន​មក​កម្ពុជា​វិញ រួម​មាន៖ ព្រះសិរហរិហរៈ ស.វ.ទី១០, ទេពស្រី (ព្រះនាងឧមា?) ដើមស.វ.ទី១០ និងព្រះនាងប្រាជ្ញាបារមី ចុងស.វ.ទី១២។ នេះ​ជា​ការ​សម្រេច​ចិត្ត​លើក​ដំបូង​បង្អស់​សម្រាប់​សារមន្ទីរ​សិល្បៈ​អាស៊ី ក្នុង​ការ​បញ្ជូន​សម្បត្តិ​វប្បធម៌​មក​ប្រទេស​ដើម​វិញ ក្រោម​គោល​ការណ៍​នៃ​ក្រម​សីលធម៌​របស់​វិទ្យាស្ថាន​ស្មិត​សូនីញាន។ ការ​ប្រគល់​សម្បត្តិ​វប្បធម៌​ទាំង ៣ រូប​នេះ​គឺ​ជា​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​យ៉ាង​យក​ចិត្ត​ទុកដាក់​ដោយ​រក​ឃើញ​ថា​វត្ថុ​បុរាណ​ទាំង​នេះ​ត្រូវ​បាន​លួច​នាំ​ចេញ​ដោយ​ខុស​ច្បាប់​ពី​កម្ពុជា​ក្នុង​អំឡុង​សង្គ្រាម។

គួរ​ឱ្យ​ដឹង​ថា គ្រប់​វត្ថុ​បុរាណ​ខ្មែរ​ដែល​បាន​បញ្ជូន​មក​មាតុភូមិ​វិញ​មិន​ត្រឹម​ជា​ស្នាដៃ​សិល្បៈ​ដ៏​ពិចិត្រ​នោះ​ទេ ប៉ុន្តែ​គឺ​ជា​និមិត្តរូប នៃ​ព្រលឹង​ដូន​តា និង​អត្ត​សញ្ញាណ​ជាតិ​ខ្មែរ។ មិន​តែ​ប៉ុណ្ណោះ រតនៈ​សម្បត្តិ​ទាំង​នេះ​គឺ​ជា​ឱសថ​ព្យាបាល​របួស​ផ្លូវ​ចិត្ត​សម្រាប់​ប្រជាជាតិ​កម្ពុជា ដែល​បាន​ឆ្លង​កាត់​សង្គ្រាម​ជា​ច្រើន​ទសវត្ស​កន្លង​មក​និង​ការ​បាត់បង់​បេតិកភណ្ឌ​វប្បធម៌​ជាតិ៕

រូបភាព ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: & Yongsoeng Loeung 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *