កីឡាការិនី E-sport ថៃមិនសុខចិត្ត ក្រោយត្រូវដកសិទ្ធិចេញពី SEA Games ទាំងក្រុម ដោយសារប្រើល្បិចឱ្យគេប្រកួតជំនួស

កីឡាការិនី​អេឡិចត្រូនិក​ជម្រើស​ជាតិ​ថៃ Naphat Warasin បកស្រាយថាខ្លួនបរិសុទ្ធ ក្រោយត្រូវបានដកសិទ្ធិប្រកួតពីព្រឹត្តិការណ៍កីឡា SEA Games ឆ្នាំ ២០២៥ នៅពេលគណៈកម្មការចាប់បានថា នាងបានប្រើល្បិចដែលខុសពីគោលការណ៍ណែនាំក្នុងការប្រកួតកីឡាអេឡិចត្រូនិកវិញ្ញាសានារី Arena of Valor កាលពីថ្ងៃទី១៥ ខែធ្នូនេះ។

ហេតុការណ៍នេះបានចាប់ផ្ដើមនៅចន្លោះពេលប្រកួតកីឡាអេឡិចត្រូនិក AoV រវាងក្រុមជម្រើសជាតិថៃ និងវៀតណាម ដោយមានការចាប់បានថាកីឡាការិនីដែលមានឈ្មោះហៅក្រៅថា Tokyogurl បានលួចប្រើប្រាស់កម្មវិធី Software ដើម្បីឱ្យជនទី ៣ អាចមានប្រកួតជំនួសនាងបាន។

ទោះបីជាមានការប្រើល្បិចបែបនេះទៅហើយក្ដី​ តែក្រុមជម្រើសជាតិថៃនៅតែចាញ់ក្រុមជម្រើសជាតិរៀតណាម ជាមួយនឹងលទ្ធផល ០-៣។ លើសពីនេះ ក៏មានការរាយការណ៍ថា កីឡាការិនីរូបនេះ បានបង្ហាញម្រាមដៃកណ្ដាលដាក់ដៃគូប្រកួតផងដែរ។

ក្រោយពីបានធ្វើការស៊ើបអង្កេត នៅថ្ងៃទី១៦ ខែធ្នូ លោក Santi Lohthong ប្រធានសមាគមកីឡាអេឡិចត្រូនិកថៃ និងជាប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកអាស៊ី បានបញ្ជាក់ថា ក្រុម RoV នារីជម្រើសជាតិថៃនឹងដកខ្លួនចេញពីការប្រកួតព្រឹត្តិការណ៍កីឡា SEA Games លើកទី ៣៣​ ភ្លាមៗ ទោះបីជាត្រូវមានកាលវិភាគប្រកួតជាមួយនឹងប្រទេសឡាវក៏ដោយ។

ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកគាំទ្រកីឡាអេឡិកត្រូនិកបានរិះគន់យ៉ាងខ្លាំងទៅលើ Tokyogurl ដោយមានការចោទសួរទាក់ទងនឹងសមត្ថភាពរបស់នាងពិតប្រាកដ​ ដែលអាចក្លាយជាក្រុមជម្រើសជាតិដូច្នេះ។

ក្នុងនោះក៏មានអ្នកគាំទ្រម្នាក់បានរិះគន់ទៅកាន់នាងដោយផ្ទាល់តាមរយៈបណ្ដាញទំនាក់ទំនងសង្គមផងដែរ ខណៈ Tokyogurl បានបកស្រាយវិញថា៖ “បើសិនជាខ្ញុំពិតជាបានប្រើល្បិចមែន ប្រហែលជាឈ្នះទៅហើយ។ សួរមែនទែន តើខ្ញុំប្រើល្បិចយ៉ាងម៉េច? ខ្ញុំពិតជាលេងខ្លួនឯង តែខ្ញុំភ័យពេក រហូតដល់ស្លន់ស្លោ។ អ្នកទាំងអស់គ្នាអត់ដឹងអីទេ ខ្ញុំភ័យរហូតដល់ត្រូវបញ្ជូនទៅមន្ទីរពេទ្យ”។

នាងបានបកស្រាយលើការចោទប្រកាន់រឿងធ្វើដៃកណ្ដាលដាក់គូប្រកួតថា នាងបានធ្វើដាក់មិត្តភក្ដិរបស់នាងលេង ព្រោះពេលនោះនាងមានអារម្មណ៍ថាតានតឹងពេក តែមកពីការចប់ប្លង់ថត ទើបធ្វើឱ្យចេញជារូបភាពបែបនេះ។

យ៉ាងណាមិញ លទ្ធផលចុងក្រោយសម្រាប់ការប្រកួតកីឡាអេឡិកត្រូនិកវិញ្ញាសានារី Arena of Valor បានសម្រេចថា ក្រុមកីឡាការិនីជម្រើសជាតិវៀតណាម ជាម្ចាស់មេដាយមាស ក្រុមកីឡាការិនីជម្រើសជាតិឡាវបានឈ្នះមេដាយប្រាក់ ខណៈក្រុម​​កីឡាការិនី​ទីម័រ​ខាង​កើតបាន​ឈ្នះមេដាយ​សំរិទ្ធ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ

សភាតំណាងរាស្ត្ររដ្ឋញូវយ៉ក ទទួលស្គាល់ ALmée Couture ថាជា “ម៉ាកយីហោម៉ូដដ៏លេចធ្លោ និងមានគុណភាពខ្ពស់”

ក្រោយ​ម៉ាក​យីហោ​សម្លៀកបំពាក់​ខ្មែរ ALmée Couture បញ្ចប់​ការ​បង្ហាញ​ម៉ូដ​នៅ​​ព្រឹត្តិការណ៍ New York Fashion Week 2026 ចប់​សព្វគ្រប់ និង​ទទួល​បាន​លិខិត​សរសើរ (Cit

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានសមិទ្ធផលដ៏អស្ចារ្យ មេដាយ និងពានកិត្តិយសអន្តរជាតិចំនួន ១០០

ក្រុមហ៊ុន វឌ្ឍនៈ បានឈានដល់ចំណុចរបត់ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ខ្លួន ដោយសម្រេចបានមេដាយមាស និងពានរង្វាន់អន្តរជាតិចំនួន ១០០ ក្នុងរយៈពេលមិនដល់ ៥ ឆ្នាំ

សិល្បករជើងចាស់ ធេន ណាន់ឌឿន ចង់រៀនជំនាញ ល្ខោននិយាយ ត្រូវខ្លាំង ទស្សនវិទ្យា សង្គមវិទ្យា ចិត្តវិទ្យា

លោក ធេន ណាន់ឌឿន គឺ​ជា​សិល្បករ​ខ្មែរ​មួយ​រូប ដែល​ជានិច្ចកាល​តែងតែ​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់ និង​ចូលរួម​ចំណែក​ក្នុង​កិច្ច​ការងារ​សង្គម​សិល្បៈ ។ ដោយ​ឡែក លោក​ក៏​ជា​គណៈកម្មការ​មួយ​រូប​ក្នុង​ព្រឹត្តិការណ៍​មហោស្រព ល្ខោន​និយាយ នា​ពេល​ដ៏​ខ្លី​ខាង​មុខ​ផង​ដែរ។ សិល្បករ​ជំនាញ​សិល្បៈ​បុរាណ​រូប​នេះ បាន​លើកឡើងថា៖ «ការ​សិក្សា​ជំនាញ ល្ខោន​និយាយ មិន​មែន​ចេះ​តែ​រៀន​ឱ្យ​តែ​បានៗ​នោះ​ទេ ព្រោះ​ជំនាញ​នេះគេ​រៀន​មាន​ក្បួន​ខ្នាត​ត្រឹម​ត្រូវ ហើយ​សិស្ស​ទៀត​សោត​ត្រូវ​មាន​ចំណេះ​ដឹង​ទូទៅ​ជ្រៅជ្រះ​លើ​មុខ​វិជ្ជា ៣ រួម​មាន

ALmée Couture បន្តនាំយកម៉ូដែលខ្មែរទៅក្នុងព្រឹត្តិការណ៍ New York Fashion Week 2026 ហើយ មាលា ជាអ្នកបើកឆាក

ម៉ាក​យីហោ​កូន​ខ្មែរ ALmée Couture ឆ្នាំ ២០២៦ នេះ​បាន​នាំ​យក​ឈុត​សម្លៀកបំពាក់​ដ៏​ប្រណីត​ទៅ​ចូលរួម​ព្រឹត្តិការណ៍ New York Fashion Week ម្ដង​ទៀត​ហើយ ដោយ​យក​ម៉ូដែល​

២៥ ឆ្នាំក្រោយហេតុការណ៍ភេរវកម្ម ៩/១១ តើមានអ្វីកើតឡើងខ្លះចំពោះពិភពលោក?

ថ្ងៃនេះកាលពី ២៥ ឆ្នាំមុន តើអ្នកកំពុងធ្វើអ្វី? រយៈពេលជាង ២ ទសវត្សរ៍ស្ដាប់ទៅហាក់ដូចជាយូរ ប៉ុន្តែជឿថាមនុស្សជាច្រើនមិនអាចបំភ្លេចព្រឹត្តិការណ៍ដ៏សំខាន់នៅក្នុងទំព័រប្រវត្តិសាស្ត្រ ដូចជា «ព្រឹត្តិការណ៍ភេរវកម្ម 9/11» បានឡើយ។



Leave a Reply

Your email address will not be published.Required fields are marked *